ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្តេច​តេជោ ហ៊ុន សែន បង្ហោះ​សារ​មិន​អស់ចិត្ត​រឿង​ស្តង់ដា​ពីរ ពាក់ព័ន្ធ​នឹង​អង្គការ​ជាង ៤០ ថ្កោលទោស លោក ផែង វណ្ណៈ ដោយសារ​បាន​និយាយ​អាក្រក់​ពី​ស្ត្រី​ព័ត៌មាន​វី​អូ​ឌី ខណៈ​ដែល​ប្អូនថ្លៃ​ស្រី​របស់​សម្តេច ក្រោយ​នាង​ស្លាប់​ត្រូវបាន​គេ​ប្រមាថ​ច្រើន​រាប់​ពាន់​រាប់​ម៉ឺន​ដង

សម្តេច​តេជោ ហ៊ុន សែន បង្ហោះ​សារ​មិន​អស់ចិត្ត​រឿង​ស្តង់ដា​ពីរ ពាក់ព័ន្ធ​នឹង​អង្គការ​ជាង ៤០  ថ្កោលទោស លោក ផែង វណ្ណៈ ដោយសារ​បាន​និយាយ​អាក្រក់​ពី​ស្ត្រី​ព័ត៌មាន​វី​អូ​ឌី  ខណៈ​ដែល​ប្អូនថ្លៃ​ស្រី​របស់​សម្តេច ក្រោយ​នាង​ស្លាប់​ត្រូវបាន​គេ​ប្រមាថ​ច្រើន​រាប់​ពាន់​រាប់​ម៉ឺន​ដង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

យប់​នេះ​ខ្ញុំ​បង្ហើយ​ការងារ​ខ្ញុំ​នៅ​រំលង​អាធ្រាត​ទៅហើយ តែ​ខ្ញុំ​មិនទាន់​សម្រាក​ទេ​
​ព្រោះ​នៅ​មិន​អស់ចិត្ត​រឿង​ស្តង់ដា​ពីរ​។​

​ផែង វណ្ណៈ ត្រូវបាន​អង្គការក្រៅរដ្ឋាភិបាល ដែល​ភាគច្រើន​ស៊ីលុយ​បរទេស​ទាមទារ​
​ឲ្យ​ថ្កោលទោស​ដោយសារ​បាន​និយាយ​អាក្រក់​ពី​ស្ត្រី ដែល​និយាយ​ព័ត៌មាន​រហូត ដល់​វិទ្យុ​វី​អូ​ឌី​ស្លាប់ ដែល​គ្មាន​ពេល​ចាប់ជាតិ ។ (​ខ្ញុំ​មិន​កាន់ជើង​ផែង វណ្ណះ​ទេ​)

​តែ​អ្វី​ដែល​ខ្ញុំ​មិន​អស់ចិត្ត​គឺ​ប្អូនថ្លៃ​ស្រី​ខ្ញុំ ក្រោយ​នាង​ស្លាប់​ត្រូវបាន​គេ​ប្រមាថ​ច្រើន​រាប់​ពាន់​រាប់​ម៉ឺន​ដង ប្រៀប​ជាមួយ​ការដែល ផែង វណ្ណៈ និយាយ​ដល់​នាង​ជា​អ្នក​និយាយ​ព័ត៌មាន​របស់​វី​អូ​ឌី​។​

​ពួកគេ​មិន​គ្រាន់តែ​ប្រមាថ​ប្អូនថ្លៃ​ខ្ញុំ​ទេ តែ​គេ​ថែម​ទាំង​ប្រមាថ​ភរិយា​ខ្ញុំ​ក្រុមគ្រួសារ​ខ្ញុំ ក្នុងពេល​ដែល​ក្រុមគ្រួសារ​នេះ​កំពុង​បង្ហូរទឹកភ្នែក​ស្តាយស្រណោះ​ប្អូនស្រី​ម្តាយ​ជីដូន​ម្តាយមីង​ដែល​លាចាក​លោក​ទៅ ដោយ​មិន​បាន​លា​សូម្បី​មួយ​ម៉ាត់​។​

​តើ​អង្គការ​ទាំង ៤០ នេះ ក្តាប់​បាន​រឿងនេះ​ឬទេ​? បាន​ជា​នៅ​ស្ងៀមស្ងាត់​ឬ​មួយ​អង្គការ​ទាំងនេះ​បង្កើតឡើង​ដើម្បី​តែ​
​ការពារ​អ្នកប្រឆាំង​?​។​

​សូម​ចាំ​ទុក និង​សូម​ឈប់​និយាយ​ពី​ស្តង់ដា​ពីរ ជាមួយ​រាជរដ្ឋាភិបាល​តទៅទៀត​៕
​ម៉ោង​1.49​នាទី​ថ្ងៃ​១៧​ក​ម្ភះ​២០២៣

Filed in: ព័ត៌មានជាតិ