ទាន់ហេតុការណ៍
ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី

ប្រជាពលរដ្ឋ​ជាង​១០០​នាក់​នាំគ្នា​ទៅ​មុខ​តុលាការ​ជា​លើក​ទី​២​ដើម្បី​ទាមទារ​អោយ​ដោះលែង​អតីត​ព្រះចៅអធិការ​វត្ត​ស្រះ​ដូន​រីក​.!!!

ប្រជាពលរដ្ឋ​ជាង​១០០​នាក់​នាំគ្នា​ទៅ​មុខ​តុលាការ​ជា​លើក​ទី​២​ដើម្បី​ទាមទារ​អោយ​ដោះលែង​អតីត​ព្រះចៅអធិការ​វត្ត​ស្រះ​ដូន​រីក​.!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្តសៀមរាប​)៖ ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ដូន​រីក​ប្រមាណ​ជាង​១០០​នាក់ ក្នុង ចំណោម​ប្រជាពលរដ្ឋ​ជាង​៤៦០​នាក់ មកពី​ឃុំ​ត្បែង ស្រុក​បន្ទាយ ស្រី នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភះ ឆ្នាំ​២០២៣​នេះ បាន​នាំគ្នា​មក​មុខ​តុលាការ​ដើម្បី​ទាមទារ​អោយមាន​ការដោះលែង​អតីត​ព្រះចៅអធិការ​វត្ត​ស្រះ​ដូន​រីក បន្ទាប់ពី​ត្រូវ​ឃុំ​ខ្លួន​អស់​រយះពេល​ជាង​៦​ខែ​រួច​មក​ហើយ ក្រោម​បទ​ចោទ រំលោភ​សេព​សន្ធ​:​វ​: លើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​។​

​នៅ​មុខ​តុលាការ នា​ព្រឹក​ថ្ងៃទី ១៦ ខែ​កុម្ភះ ឆ្នាំ​២០២៣​នេះ ពលរដ្ឋ​ក្នុង​ភូមិ​បាន​លើក​រូបថត អតីត​ព្រះចៅអធិការ​វត្ត​ដូន​រីក ហើយ​លើកឡើងថា​ពួកគាត់​មក​នេះ​មិនមែន​មក​ធ្វើ​បាត​កម្ម បង្ក​អសន្តិសុខ​ដល់​សង្គម​នោះទេ គឺ​មក​ទាមទារ​សុំ​អោយ​តុលាការ​ដោះលែង អតីត​ព្រះចៅអធិការ​វត្ត​ស្រះ​ដូន​រីក វិញ​តែ​ប៉ុណ្ណោះ ត្បិត​រូបគាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ឡើយ​។ ពួក​គាត់​បន្ត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ក្រុម​ប៉ូលិស​បាន​និយាយថា គ្រាន់តែ​និមន្ត​លោក ដើម្បី​សាកសួរ​រឿងហេតុ​ខ្លះៗ​ប៉ុណ្ណោះ តែ​ក៍​បាត់​ដំណឹង​ឈឹង​។​ចុង​ក្រោយ​បែ​ជា​ជាប់ពន្ធ​ធនាគារ ក្រោម​ការ​ចោទថា រំលោភ​សេព​សន្ធ​:​វ​:​លើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​(​រំលោភ​លោក​នេន​)​ទៅវិញ​។​

​ករណី​នេះ​ពួកយើង​ពលរដ្ឋ​ក្នុង​ភូមិ​សូម​បដិសេធ​ថា លោកតា​ព្រះ​ជន​៧៥​ព្រះវស្សា​ហើយ​មិន​អាច​ធ្វើ​ដូច្នេះ​ឡើយ អី ចឹង​ទេ សូម​ស្ថាប័ន​តុលាការ មេត្តា​ពិនិត្យ ហើយ​ដោះលែង​លោកតា​អោយមាន​សេរីភាព​វិញ ព្រោះ​ថា​ពុំ​មែន​ជា​ការពិត​នោះ​ទេ​។ ផ្ទុយទៅវិញ​អតីត​ព្រះចៅអធិការ​វត្ត​ខាងលើ ជា​អ្នក​ជួយសង្គ្រោះ​ពលរដ្ឋ​ក្រីក្រ​ក្នុង​ភូមិ ក៍​ដូចជា​កសាង​វត្ត និង​ផ្លូវថ្នល់​ជាដើម​។​

​នៅ​រសៀល​ថ្ងៃ​ដដែល មេធាវី​ការពារ​ក្តី អោយ​អតីត​ព្រះចៅអធិការ​វត្ត​ស្រះ​ដូន​រីក បានអោយដឹងថា សវនាការ​ត្រូវបាន​លើក​ពេល ទៅ​ថ្ងៃ​ទី ២៤ ដោយ​ជនជាប់ចោទ​បី​បទល្មើស​ទី ១ អំពើ​ទ​ទូល​គេ​ខ្មាស់ ២​អំពើ​អាស ៣ រំលោភ​សេពសន្ថវៈ​លើ​អនិកជន​អាយុ​ក្រោម ១៥ ឆ្នាំ​។ លោក​មេធាវី សុំ​មិន​បង្ហាញ​ឈ្មោះ បានអោយដឹង​ទៀត​ថា រឿង​នេះ​ពិតជា​មាន​បណ្តឹង ពី​អាណាព្យាបាល​ជនរងគ្រោះ​។​ដូច្នេះ​បើ​មាន​បណ្តឹង គឺ​ត្រូវមាន​ចំណាត់កា​រហើយ​។​

​លោក ហាប់ ហៀ​ច អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​ត្រូវជា​ឪពុក​បង្កើត​ជនរងគ្រោះ​ក្នុង​អំពើ​រំលោភ​សេព​សន្ធ​:​វ​:​ឈ្មោះ​ហៀ​ច សុភ​ក្រ័ បានអោយដឹងថា ក្នុង​ពេល​ចាប់ខ្លួន​អតីត​ចៅអធិការ ប៉ូលិស​បាន​នាំ​កូន​របស់​ខ្លួន​ទៅ​សាកសួរ ហើយ​អោយ​ខ្លួន​ជា​ឪពុក​ផ្តិតមេដៃ​លើ​ឯកសារ​។ លុះ​ក្រោយមក​ក៍​ស្រាប់តែ​ឃើញ​ស្នាម មេដៃ​នោះ​ទៅ​ជា​ផ្តិត​លើ​ពាក្យបណ្តឹង​ទៅវិញ តាមពិត​ខ្លួន​ពុំ​បាន​ប្តឹង​អ្វី​នោះ​ទេ​។ លោក​បន្តថា រូប​លោក​មាន ការសោកស្តាយ​យ៉ាងខ្លាំង ក្រោយ​ពី​ឃើញ​ស្នាម​មេដៃ​របស់ខ្លួន ក្លាយ​ជា​មេដៃ​ផ្តិត​ដាក់​ពាក្យបណ្តឹង រួម​ទាំង​សាកសួរ​ហើយ​កូន​ប្រាប់ថា មិន​មាន​ការចាប់រំលោភ​សេព​សន្ធ​:​វ​:​អ្វី​ពី​លោកតា​នោះទេ​។​

.​ឪពុក​ក្មេង​បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា រូបលោក​មក​តុលាការ​នេះ គឺ​សុំ​អោយ​តុលាការ​ដោះលែង​លោកតា​វិញ ព្រោះ​គ្រប់ យ៉ាង​ពុំមែន​ជា​ការពិត​នោះ​ឡើយ​។​
.​ចំណែក​កុមារា ឈ្មោះ​ហៀ​ច សុភ​ក្រ័ អាយុ​១០​ឆ្នាំ​ក៍​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន ផងដែរ​ដោយ​បញ្ជាក់ថា ក្នុង​ពេល​ប៉ូលិស​សួរ​សំឡេង​ធំៗ រូបគេ​ភ័យ ក៍​ឆ្លើយថា លោក​រំលោភ តែ​តាមពិត​អត់​មាន​រំលោភ​អី​ទេ​។ អតីត​កូន​នេន​រូបនេះ បញ្ជាក់បន្ថែម​ថា សវនាការ​ព្រឹក​មិញ​នេះ នៅក្នុង​តុលាការ ក៍​រូប​គេ​ឆ្លើយ​ថា មិន​មាន​ការចាប់រំលោភ​អ្វី​នោះដែរ​។​

​សូមបញ្ជាក់​ថា អតីត​ព្រះចៅអធិការ​វត្ត​ស្រះ​ដូន​រីក​ឈ្មោះ​ទិត្យ យ៉ាន អាយុ​៧៥ ត្រូវ​សមត្ថ​កច្ច​នគរបាល​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២២ បញ្ជូនទៅ​តុលាការ ហើយ​ត្រូវបាន​ឃុំខ្លួន​ដាក់ពន្ធនាគារ ក្រោម​បទ​ចោទ រំលោភ​សេព​សន្ធ​:​វ​:​លើ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​។​
.​ទោះបីជា​បែប​នេះ ក្រុម​អ្នក​ភូមិ​ជាង​១០០​នាក់ ដែល​បាន​លើកគ្នា​មក​តុលាការ បាន​កាន់​រូបថត​លោក​ហើយ​ទទូច​សុំ​អោយ​តុលាការ​ដោះលែង ដោយ​អះអាង​ថា គ្រប់យ៉ាង​ពុំ មែន​ជា​ការពិត​ដូច​ការចោទប្រកាន់​នោះ​ឡើយ​។ ក្រុម​អ្នក​ភូមិ​បង្ហាញ​ក្តីសង្ឃឹម​ថា សវនាការ​នៅ​ថ្ងៃទី ២៤ ខាងមុខនេះ នឹង​មាន​ការដោះលែង​អតីត ព្រះចៅអធិការ​វត្ត​ស្រះ​ដូន​រីក​ជាក់​ជាមិនខាន​។​

​ជុំវិញ​ព័ត៌មាន​ខាងលើ​អង្គភាព​សារព័ត៌មាន​យើង​នៅ​មិនអាច​សុំ​ការបកស្រាយ​បំភ្លឺ​ពី​អ្នកនាំពាក្យ​តំណាង​អយ្យា​ការ​សាលាដំបូង​ខេត្តសៀមរាប​បាន​នៅឡើយ ហើយ​អង្គភាព​យើង​គ្មាន​គោលបំណង​ធ្វើឲ្យប៉ះពាល់​ដល់​មន្ត្រីអាជ្ញាធរ​មូល​ដ្ឋា​នឬ​ស្ថាប័ន​បុគ្គល​ណា​ម្នាក់​នោះឡើយ ក្រៅពី​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូន​ថ្នាក់ដឹកនាំ​លោក​បាន​ជ្រាប​តែប៉ុណ្ណោះ​៕​

Filed in: ព័ត៌មានជាតិ