ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អភិបាលខេត្ត​ប៉ៃលិន លើកទឹកចិត្ត​ដល់​កសិករ​ឱ្យ​បង្កើន​ការដាំដុះ​បាន​កាន់តែ​ច្រើន ដើម្បី​លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ​និង​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​នៅក្នុង​ស្រុក​

អភិបាលខេត្ត​ប៉ៃលិន លើកទឹកចិត្ត​ដល់​កសិករ​ឱ្យ​បង្កើន​ការដាំដុះ​បាន​កាន់តែ​ច្រើន ដើម្បី​លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ​និង​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​នៅក្នុង​ស្រុក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ និង​មន្ទីរ​ជំនាញ ចុះ​ពិនិត្យ​ការដាំដុះ ផលដំណាំ​បន្លែ​ប្រជាពលរដ្ឋ​តាម​សហគមន៍ ក្នុង​ស្រុក​សាលា​ក្រៅ ។ លោកជំទាវ​បាន​ថ្លែងថា រាជរដ្ឋាភិបាល បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការដាំដុះ​បន្លែបង្ការ​ដែល​មាន​រយៈ​ពេល​ខ្លី​បន្ថែម​ពីលើ​ការ​ធ្វើ​ស្រែចម្ការ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ។ ការខិតខំ​ដាំ​ដុះ​នេះ​បាន​ផ្តល់​នូវ​ផល​ចំណេញ ដោយ​មិន​ត្រឹមតែ​សម្រាប់​បំពេញ​តម្រូវការ​ហូបចុក​ក្នុង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​លក់​ចេញ​ទៅ​កាន់​ទីផ្សារ​ដើម្បី​ទទួលបាន​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្រុមគ្រួសារ​។​

​លោកជំទាវ​បាន​បន្តថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​កសិកម្ម​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចងក្រង​ឯកសារ​ដើម្បី​បណ្តុះបណ្តាល​ដល់​សហគម​ន៍​កសិករ ហើយក៏​បាន​ជួយ​ផ្តល់​អ្នកជំនាញ​ទៅ​បណ្តុះបណ្តាល​ដល់​មូលដ្ឋាន​ផ្ទាល់​ផងដែរ ធ្វើយ៉ាងណា​ឱ្យ​ការដាំដុះ​របស់​បងប្អូន​ទទួលបាន​ផល​ច្រើន ចំណាយ​តិច ហើយ​មាន​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ក៏​ដូចជា​អ្នក​ដាំ​ផ្ទាល់ និយាយ​ជា​រួម​គឺ​ឱ្យ​កសិករ​ធ្វើ​ការដាំដុះ​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី​។​

​ជុំវិញ​ការលើកទឹកចិត្ត​ឱ្យមាន​ការដាំដុះ​នេះ​លោក​សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​លើកឡើង​ថា បច្ចុប្បន្ន​ទីផ្សារ​បន្លែ​ល្អ ដាំ​បាន​គឺ​ឈ្មួញកណ្តាល​ប្រមូល​យក​អស់ៗ មានពេលខ្លះ​ប្រជាកសិករ សឹងតែ​ផលិត​មិនទាន់​សម្រាប់​បំពេញ​ទីផ្សារ​ថែមទៀត​ផង ដោយ​ក្នុង​នោះ​បន្លែ​ទាំងអស់​ដែល​ផលិត​បាន​ក្រៅតែពី​លក់​ក្នុង​មូលដ្ឋាន​គឺ​មួយចំនួនធំ​ត្រូវ​នាំ​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​នៅឯ​ខេត្ត​នានា​ជាប់​ព្រំប្រទល់​ខេត្ត​ប៉ៃលិន និង​មាន​ទៅដល់ រាជធានី​ភ្នំពេញ ពិសេស​នៅតាម​ផ្សារ​ទំនើប​នានា ។​

​ក្នុងឱកាស​នោះ​លោកជំទាវ បាន​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​កាត់បន្ថយ​ការប្រើ​ជីគីមី ដោយ​ផ្តល់​ជា​ជីកំប៉ុស និង​ថវិកា​មួយចំនួន​ផង​ដែរ ។​

Filed in: ព័ត៌មានជាតិ