ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អគ្គនាយកដ្ឋាន​ពន្ធដា​រ សូមបញ្ជាក់​ថា ការអនុវត្ត​ភារកិច្ច​របស់​មន្ត្រី​ពន្ធដារ​គឺ​ត្រូវ​អនុលោម​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ ស្តី​ពី​ពន្ធដារ​ជា​ធរមាន​

អគ្គនាយកដ្ឋាន​ពន្ធដា​រ សូមបញ្ជាក់​ថា ការអនុវត្ត​ភារកិច្ច​របស់​មន្ត្រី​ពន្ធដារ​គឺ​ត្រូវ​អនុលោម​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ ស្តី​ពី​ពន្ធដារ​ជា​ធរមាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ : នា​ពេល​ថ្មីៗ​នេះ មាន​គណនី​បណ្តាញ​សង្គម​ហ្វេ​សប៊ុក (Facebook) បាន​ផ្សព្វផ្សាយ​រូបភាព​នៃ​ការចុះ​ត្រួតពិនិត្យ​ការ ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២២ របស់​សាខា​ពន្ធដារ​ខេត្ត​ស្វាយរៀង ដោយ បាន​លើកឡើង​ថា ”(​ស្វាយរៀង​) ភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​ប្លែក​ទៀតហើយ មន្ត្រី​ពន្ធដារ​និង​ប៉ូលីស ចរាច​រណ៍​ចុះ​ទៅ​សួរសុខទុក្ខ​បងប្អូន​តាម​វាលស្រែ ក្នុង​គោយន្ត​មួយ​គ្រឿង​ត្រូវ​ផាកពិន័យ ២០០ ០០០ រៀល​”​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​សូម​ជម្រាប​ជូន​សាធារណជន​ជ្រាបថា ក្នុង​គោលដៅ​ធានាបាន​នូវ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ ស្របតាម​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ជាពិសេស​ដើម្បី​ធានា បាន​នូវ​សមធម៌​និង​តម្លាភាព​នៃ​ការបំពេញ​កាតព្វកិច្ច​ពន្ធ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ធ្វើ​ការចុះ​ត្រួតពិនិត្យ​ការប្រកាស បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២២ ស្រប​តាម​សេចក្តីជូនដំណឹង​លេខ ៣១១០៨ អ​ពដ ចុះ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ ស្ដី​ពី​ការចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់ ប្រភេទ​ប្រចាំឆ្នាំ​២០២២ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។

​សូម​គូសបញ្ជាក់ថា យោងតាម​ប្រកាស​លេខ ៥៣១ សហវ​.​ប្រក ចុះ ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ដីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ ម្ចាស់​យានយន្ត រួម​ទាំង​ម្ចាស់​រថយន្ត​កែ​ច្នៃ​ក្នុង​ស្រុក ត្រូវមាន​កាតព្វកិច្ច​បង់ព​ន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​។ បន្ថែម​ពី​នេះ ឧបសម្ព័ន្ធ I ចំណុច ខ នៃ​ប្រកាស​នេះ ក៏​បាន​កំណត់​ថា រថយន្ត​ដែល​បំប្លែង​មកពី​គោយន្ត និង​រថយន្ត​កែច្នៃ​កង់​បី (​បំពាក់​ដោយ​ម៉ាស៊ីន​រថយន្ត​) ត្រូវ​កំណត់​ជា​រថយន្ត​ដឹកទំនិញ​ដល់ ៣​តោន ដែល​ត្រូវ​បង់ពន្ធ​ចំនួន ២០០ ០០០ រៀល ក្នុង ១​ឆ្នាំ ក្នុង​១​គ្រឿង​។​

​ចំពោះ​ការលើកឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក (Facebook) ខាងលើ អគ្គនាយកដ្ឋាន​ពន្ធដា​រ សូម​បំភ្លឺថា នៅ ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រុម​ការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ ដឹកនាំ​ដោយ​សាខា​ពន្ធដារ​ខេត្ត​ស្វាយរៀង បាន​ចុះ​ត្រួតពិនិត្យ​តាម​ដងផ្លូវ​នៅ​ជិត​ទីតាំង​ដែល​រថយន្ត​កែច្នៃ​នោះ​កំពុង​ចរាចរ និង​ប្រកប​សកម្មភាព​អាជីវកម្ម​ដឹក​ដី ហើយ​បាន​ពិនិត្យឃើញ​ថា​ម្ចាស់​រថយន្ត​កែច្នៃ​ទាំងនោះ ពុំទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ ពន្ធ​ស្របតាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​នៅឡើយ ទើប​កម្លាំង​ចម្រុះ​ធ្វើការ​ណែនាំ និង​អញ្ជើញ​ម្ចាស់​រថយន្ត​កែច្នៃ​ទាំងនោះ មក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​នៅ​គោលដៅ​កំណត់​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ សូមបញ្ជាក់​ថា ការអនុវត្ត​ភារកិច្ច​របស់​មន្ត្រី​ពន្ធដារ​គឺ​ត្រូវ​អនុលោម​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ ស្តី​ពី​ពន្ធដារ​ជា​ធរមាន ក្នុងករណី​មន្ត្រី​ពន្ធដារ​រូប​ណា​អនុវត្ត​ខុស​ពី​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​នឹង​ត្រូវ​ទទួលរង​ពិន័យ​ឫ ទោសទណ្ឌ​តាមច្បាប់​។ ហេតុនេះ សូម​សារព័ត៌មាន និង​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​និង​ចូលរួម​សហការ​អនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​ជា​ធរមាន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក៏​សូម​ជំរុញ​ដល់​ម្ចាស់​យានយន្ត ដែល​ខកខាន​មិន​បាន​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២២ សូមមេត្តា​រួសរាន់​មក​បំពេញ កាតព្វកិច្ច​បង់ពន្ធ​នេះ​ឱ្យបាន​ត្រឹមត្រូវ ៕ RT

 

Filed in: ព័ត៌មានជាតិ