ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ ប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ ប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ​: នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ​កុម្ភះ ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ការងារ​ចាំបាច់ ចំពោះមុខ និង​ពង្រឹង​ការ​សន្តិសុខ ដល់​លោក ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង លោក អធិការ អធិការរង សន្តិសុខ ក្រុង​/​ស្រុក​ទាំង​៩ ។​

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង​ផែនកា​រងារ​សេនាធិការ សន្តិសុខ លោក​អធិការ អធិការរង សន្តិសុខ ក្រុង​/​ស្រុក​ទាំង ៩ ។​
​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ដាក់​ចេញ​ផែនការ​ជម្រុញ​ដល់​លោក​អធិការ អធិការរង សន្តិសុខ
-​បន្ត​ពង្រឹង​សមត្ថិភាព​ការងារ និង​ជំនាញ សន្តិសុខ​ឱ្យ​កាន់តែខ្លាំង​
-​ក្តាប់ និង​គ្រប់គ្រង​សភាព​ការ​សន្តិសុខ និង​ត្រៀម​ផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង​ឱកាស​ពិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​កីឡា​ជនពិការ​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ត្រៀម​ផែនការ​ការពារ សន្តិសុខ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី និង​ត្រៀម​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព​ក្នុង​ការបោះឆ្នោត​ជាតិ​ខាងមុខ
-​ពង្រឹង តួនាទី ភារកិច្ច​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​បស់​ខ្លួន​ក្នុង​ការគ្រប់គ្រង ក្តាប់​មុខសញ្ញា​ក្មេងៗ​ទំនើ​ង ដែល​បង្ករ​អសន្តិសុខ​ដល់​សង្គម និង​មុខសញ្ញា​ផ្សេងៗ
-​បន្ត​ទទួល​យក​ព័ត៍មាន និង​បង្កើត​ទំនាក់ទំនង ទាំង​ក្នុង​និង​ក្រៅ​ស្រុក ៕

Filed in: ព័ត៌មានជាតិ