ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ទិវា​នៃ​ក្តីស្រឡាញ់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភ ដល់​បុរស​ម្នាក់ ពិការ​ជើង​មួយ​ចំហៀង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​!

ទិវា​នៃ​ក្តីស្រឡាញ់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភ ដល់​បុរស​ម្នាក់ ពិការ​ជើង​មួយ​ចំហៀង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ទិវា​នៃ​ក្តីស្រឡាញ់ ១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​ជា សម្ភារ​: និង​ថវិកា របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន បុរស​ពិការ​ម្នាក់ ឈ្មោះ សយ ពិសិដ្ឋ អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​ទើបតែ​ចេញ​ពី​មន្ទីរពេទ្យ ព្រោះ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ត​បុក ពេលដែល​ខ្លួន​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឱ្យ​មាន​របួស​បែ​ក​ឆ្អឹងសន្លាក់​ក្បាលជង្គង់​ខាងឆ្វេង​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ នាំយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត តែ​ដោយ​ជើងឆ្វេង​គាត់​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​មិនអាច​ព្យាបាល​បាន ទើប​ចាំបាច់​ត្រូវ​កាត់ចេញ ដើម្បី​សង្គ្រោះ​ជីវិត​។

​អំណោយ​ដែល​ក្រុម​ការងារ​បាន​យក​ប្រគល់ជូន​ដល់​លោក សយ ពិសិដ្ឋ រួមមាន​ថវិកា​ចំនួន ១,០០០,០០០ រៀល​, រទេះរុញ ០១​គ្រឿង​, អង្ករ​០២​កា​រ៉ុង​, មី​០១​កែស​, ទឹក​សុទ្ធ​០២​កែស​, ទឹកក្រូច​០២​កែស​, ទឹកដោះគោឆៅ​០១​យួរ​, ទឹកស៊ីអ៊ីវ​០១​យួរ​, ទឹកត្រី​០១​យួរ​, សាច់ក្រក​០១​គីឡូក្រាម​, សាច់ជ្រូក​ផាត់​០.៥០​គីឡូក្រាម​, ត្រីងៀត​០១​គីឡូក្រាម​, ប្រេងឆា​ដប​ធំ​០១​ដប​, សៀង​ខ្មែរ​០១​យួរ​,​ត្រីខកំប៉ុង​០២​យួរ​,​អំបិល​០២​គីឡូក្រាម​,​ម្សៅ​សាប៊ូ​០១​ថង់​,​សាប៊ូ​ដុស​ខ្លួន​០១​ដុំ​, ថ្នាំ​ដុសធ្មេញ​០២​ប្រអប់​, ម៉ាស់​០៤​ប្រអប់​, ច្រាស់​ដុសធ្មេញ​០៥​ដើម​, ថ្នាំ​ដុសធ្មេញ​០២​ប្រអប់​, កន្សែងពោះគោ​០១, មុង​០១,​ភួយ​០១​។ ក្នុងឱកាស​នោះ​លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​ឧបត្ថម្ភ​បន្ថែម​នូវ​ថវិកា​ចំនួន ៣០០,០០០​រៀល ដល់​ក្រុមការងារ​យុវជន​សង្កាត់ ដែល​បាន​មក​ចូលរួម​ក្នុង​ដំណើរ​ចុះ​សាកសួរ​សុខទុក្ខ​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ