ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរងក្រុង ស្រុក និង​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​តាំង​ស៊ប់​

​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរងក្រុង ស្រុក និង​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​តាំង​ស៊ប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ រដ្ឋបាល​ខេត្ត​កំពត បាន​ធ្វើ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរងក្រុង ស្រុក និង​ប្រកាស​ចូល​កាន់តំណែង​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូ​នីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​សំណេះសំណាល​ជាមួយ​មន្ត្រី​តាំងស៊ប់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ឯកឧត្តម ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត ដែល​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅឯ​សាលាខេត្ត​កំពត​។​

​យោង​ប្រកាស​លេខ ១០៨៨ ប្រក ចុះ​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ របស់​ក្រសួង​មហាផ្ទៃ​បានសម្រេច តែងតាំង​មន្ត្រី​រាជការ​ចំនួន ១៨​រូប ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលក្រុង ស្រុក នៅក្នុង​ខេត្ត កំពត ដូច​មាន​រាយ​នាម​ខាងក្រោមៈ​

១- លោក ប៊ុត ចាន់​រតនា ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៣ ជា​អភិបាលរង​ក្រុង​បូកគោ​
២- លោក គឹម បញ្ញា ឋានន្តរស័កិ្ត​អនុមន្ត្រី ថ្នាក់​លេខ​១ ជា​អភិបាលរង​ក្រុង​បូកគោ
៣- លោក សៅ មឿន ឋានន្តរស័ក្ដិ​នាយក្រមការ ថ្នាក់​លេខ​៥ ជា​អភិបាលរង​ក្រុង​កំពត
៤- លោក ស៊ិន ពេជ្រ ឋានន្តរស័ក្ដិ​នាយក្រមការ ថ្នាក់​លេខ​៦ នៃ​ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ ជា​អភិបាលរង​ក្រុង​កំពត​
៥- លោក យិន សុខ​ថា​រិទ្ធ ឋានន្តរស័ក្ដិ​អនុមន្ត្រី ថ្នាក់​លេខ​៣ ជា​អភិបាលរង​ស្រុក​កំពង់ត្រាច
៦- លោក ពិន សីហា ឋានន្តរស័ក្ដិ​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ ថ្នាក់​លេខ​១ នៃ​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្តម ជា​អភិបាលរង​ស្រុក​កំពង់ត្រាច​
៧- លោក បេន សុ​ភី​ម៉ា ឋានន្តរស័ក្ដិ​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ ថ្នាក់​លេខ​១ នៃ​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្តម ជា​អភិបាលរង​ស្រុក​ឈូក​
៨- លោក ពុយ បូ​រ៉េ​ន ឋានន្តរស័ក្ដិ​ក្រូបង្រៀន​កម្រិត​មូលដ្ឋាន​ដើមខ្សែ​ពិសេស ថ្នាក់​លេខ​៦ នៃ​ក្របខ័ណ្ឌ គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ជា​អភិបាលរង​ស្រុក​ឈូក​
៩- លោក អ៊ុង ចន្ទ​តា​រម្យ ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៤ ជា​អភិបាលរង​ស្រុក​អង្គរជ័យ​
១០- រលាក យ៉​ត សូវី ឋានន្តរស័ក្ដិ​នាយក្រមការ ថ្នាក់​លេខ​៦ ជា​អភិបាល​វង​ស្រុក​អង្គរជ័យ​
១១- លោក មូល សុធា ឋានន្តរស័ក្តិ​អនុមន្ត្រី ថ្នាក់​លេខ​៤ ជា​អភិបាលរង​ស្រុក​ទឹកឈូ
១២- លោក ទុយ រុំ ឋានន្តរស័ក្ដិ​អនុមន្ត្រី ថ្នាក់​លេខ​៣ ជា​អភិបាលរង​ស្រុក​ទឹកឈូ​
១៣- លោក ភុំ ចាន់ថុល ឋានន្តរស័ក្ដិ​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ ថ្នាក់​លេខ​២ ជា​អភិបាលរង​ស្រុក​ជុំ​គិរី​
១៤- លោក អ៊ូ រ៉ា​ឌី ឋានន្តរស័ក្តិ​គ្រូបង្រៀន​កម្រិក​មូលដ្ឋាន​ដើមខ្សែ​ពិសេស ថ្នាក់​លេខ​៥ នៃ​ក្របខ័ណ្ឌ គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ជា​អភិបាលរង​ស្រុក​ជុំ​គិរី
១៥- លោក ឈុំ ឆាយា ឋានន្តរស័ក្ដិ​នាយក្រមការ ថ្នាក់​លេខ​៦ នៃ​ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ ជា​អភិបាលរង​ស្រុក​ដងទង់​
១៦- លោក ហេង ស្រ៊ុន ឋានន្តរស័ក្កិ​អនុមន្ត្រី ថ្នាក់​លេខ​២ ជា​អភិបាលរង​ស្រុក​ដងទង់​
១៧- លោក សុខ មករា ឋានន្តរស័ក្កិ​អនុមន្ត្រី ថ្នាក់​លេខ​១ ជា​អភិបាលរង​ស្រុក​បន្ទាយមាស
១៨- លោកស្រី សំរិទ្ធ សុភា​ណា ឋានន្តរស័ក្តិ​អនុមន្ត្រី ថ្នាក់​លេខ​២ ជា​អភិបាលរង​ស្រុក​បន្ទាយមាស​។​

​តាមរយៈ​លិខិត​លេខ ០០៨/២៣ ដក​.​ត​ត របស់​រដ្ឋបាល​ខេត្ត​កំពត ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ សម្រេច​តែងតាំង​លោក ព្រាប សុផាត ឋានន្តរស័ក្តិ​អនុមន្ត្រី ថ្នាក់​លេខ​២ នៃ​ក្របខ័ណ្ឌ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពត​៕

Filed in: ព័ត៌មានជាតិ