ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

បុរស​ម្នាក់​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អាណោចអាធម​

បុរស​ម្នាក់​លង់ទឹក​ស្រះ​ស្លាប់​យ៉ាង​អាណោចអាធម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ បុរស​ម្នាក់​សង្ស័យ​ជំងឺ​រើ​ឡើង​ធ្វើអោយ​វង្វេងស្មារតី​ដើរ​ធ្លាក់ចូល​ទឹកស្រះ​បណ្តាល​អោយ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម ហើយ​ត្រូវបាន​ប្រទះឃើញ​នៅ​វេលា​ម៉ោង ១៩​និង​៥០​នាទី ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ស្រះ​ទឹក​រួម​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា ជនរងគ្រោះ​មានឈ្មោះ ទុយ វឿង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង គាត់​ជា​មនុស្ស​សតិ​មិនល្អ​ក្រោយ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់់​ចរាចរណ៍​រយៈពេល​កន្លងមក ហើយ​ជនរងគ្រោះ​ត្រូវ​បាន​បាត់​ខ្លួន​ពេល​ដើរ​ធ្លាក់ចូល​ទឹកស្រះ​នៅវេលា​ម៉ោង ១​និង​០០​នាទី ឈានចូល​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បើ​ទោះបីជា​ខំ​រុករក​យ៉ាងណា​ក៏​រក​មិនឃើញ រហូត​នៅ​វេលា​ម៉ោង ១៩​និង​៥០​នាទី ថ្ងៃ ខែ ដដែល​ទើប​ប្រទះឃើញ​សាកសព​អណ្តែត​ឡើង​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ពិនិត្យ​កោសល្យវិច័យ និង​បាន​សន្និដ្ឋានថា សព​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ បន្ទាប់មក​ក៏​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់អោយ​ក្រុមគ្រួសារ​យក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

Filed in: ព័ត៌មានជាតិ