ទាន់ហេតុការណ៍
ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី==>​សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​លើ​អ្នកដទៃ​ចំនួន​០៣​នាក់​អនុវត្ត​តាម​ច្បាប់​

​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការសម្រេច​ឱ្យ​លុប​អាជ្ញា​បណ្ណ​សារព័ត៌មាន VOD ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​

​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការសម្រេច​ឱ្យ​លុប​អាជ្ញា​បណ្ណ​សារព័ត៌មាន VOD ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​កម្លាំង​អាវុធហត្ថ​ទាំងអស់ សូម​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​ការសម្រេច​ឱ្យ​លុប​អាជ្ញា​បណ្ណ​វី​អូ​ឌី (VOD) ចាប់ពី​ពេលនេះ​តទៅ និង​ត្រូវ​បញ្ចប់​ការផ្សាយ​នៅ​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ជា​កំហិត​។​

​ចំណាត់ការ​សម្រេច​ឱ្យ​លុប​អាជ្ញា​បណ្ណ​វី​អូ​ឌី (VOD) នេះ គឺជា​ការ​កែ​ទំរង់​ដ៏​ល្អ​ប្រសើរ​បំផុត​មួយ និង​ជា​ការអនុវត្ត​ច្បាប់ និង​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​ទាំងមូល​រួម​គ្នា​បំបាត់ចោល​នូវ​ពត៌មាន​ក្លែងក្លាយ ដែល​បំពាន​អ្នកដទៃ បំភ្លៃ​ការពិត ដែល​ជា​គ្រោះថ្នាក់​បង្ក​នូវ​ភាព​ច្របូល​ច្រ​បល់ និង​ហានិភ័យ​ដល់​ស្ថេរភាព​សង្គម និង​សន្តិសុខ​ជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន ធ្លាប់បាន​ផ្តល់​នូវ​ពាក្យស្លោក​ដល់​អ្នកសារព័ត៌មាន​កម្ពុជា ដើម្បី​ជា​ការ​ពង្រឹក​វិជ្ជាជីវៈ និង​បង្កើន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​គឺ «​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការពិត​»​។​

​សូម​គាំទ្រ​ចំពោះ​សារព័ត៌មាន​ភាគច្រើន​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ប៉ុន្តែ​មិន​គាំទ្រ​ចំពោះ​សារព័ត៌មាន​ដែល​និយាយ មិន​ទទួលខុសត្រូវ​នោះទេ ជាពិសេស​មិន​គាំទ្រ​សារព័ត៌មាន​ដែល​បង្កើតឡើង​ដោយ​បុគ្គល​មួយចំនួន​តូច​ជ្រក​ក្រោម ផ្លាក​សារព័ត៌មាន​ក្នុង​គោលបំណង​ញុះញង់​បង្ក​ការបែកបាក់​ឯកភាព​ជាតិ​។​

​សូម​ជំរាប​ថា នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដោយ​ប្រើ​សិទ្ធិ​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ស្ថាប័ន​ជាតិ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​សម្រេច​ឱ្យ​ក្រសួង​ព័ត៌មាន​លុប ចោល​អាជ្ញា​បណ្ណ​វិទ្យុ​វី​អូ​ឌី (VOD) និង​ត្រូវ​បញ្ចប់​ការផ្សាយ​នៅ​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រោយ​សម្តេច​តេជោ និង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់ឱកាស​គ្រប់គ្រាន់​ដើម្បី​ថ្នាក់ដឹកនាំ​វិទ្យុ​នេះ​ធ្វើការ​បង្ហាញ​ភស្តុតាង និង​សុំ​ទោស​ជា​សាធារណៈ ចំពោះ​កំហុស​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​ការផ្សាយ​ព័ត៌មាន​មិន​ពិត មាន​ចរិត​ញុះញង់ មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ថា បាន​ដើរតួនាទី​ជំនួស​សម្តេច​តេជោ ហ៊ុន សែន ចុះហត្ថលេខា​លើ​ឯកសារ​ផ្តល់ជំនួយ​ដល់​ប្រទេស​តួ​ក​គី ដើម្បី​ជួយ​ជនរងគ្រោះ​ក្នុង​គ្រោះធម្មជាតិ​រញ្ជួយ​ដី ដែល​ការពិត​មិន​មាន​ការចុះហត្ថលេខា​ឡើយ​៕​

 

Filed in: ព័ត៌មានជាតិ