ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

បន​ល្បែង​អាប៉ោង​ដុះ​ស្លែរ នៅ​ឃុំ​សឿ លេង​យ៉ាង​អាណាធិបតេយ្យ សង្ស័យ​អាជ្ញាធរ​ស្រុក​មង្គលបុរី រក្សា​ទុក្ខ​ជា​ឆ្នាំងបាយ​?

បន​ល្បែង​អាប៉ោង​ដុះ​ស្លែរ នៅ​ឃុំ​សឿ លេង​យ៉ាង​អាណាធិបតេយ្យ សង្ស័យ​អាជ្ញាធរ​ស្រុក​មង្គលបុរី រក្សា​ទុក្ខ​ជា​ឆ្នាំងបាយ​?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ មួយ​រយះ​ចុងក្រោយ​នេះ សមត្ថកិច្ច ស្រុក​មង្គល់​បូរី ខេត្ត​បន្ទាយមានជ័យ ហាក់បីដូចជា កំពុងតែ​ផ្គើន និង​បទបញ្ជា របស់​សម្តេច​តេជោ​ហ៊ុនសែន យ៉ាង​ពេញបន្ទុក ក្នុង​ការ​មិន​ទប់ស្កាត់ និង​បង្ក្រាប​ល្បែងស៊ីសង​ប្រភេទ អាប៉ោង​ដុះ​​ស្លែរ មួយកន្លែង នៅ​ចំណុច​ភូមិ​សឿ ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ដែល​កំពុងតែ​បើក​លេង យ៉ាង​អនាធិបតេយ្យ​ជាទីបំផុត ដោយ​មិន​ញញើត​ទោសទណ្ឌ ។​

​សូមបញ្ជាក់​ថា កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ​ទាំងអស់ឧ្យ​ខាងតែបាន​។ សម្តេច​តេជោ​ហ៊ុនសែន បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ទៀតថា អាជ្ញាធរ​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។​

​មហាជន​លើកឡើងថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ នៅក្នុង​ស្រុក​មង្គល​បូរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ចាត់​វិធានការណ៌ ផ្លូវ​ច្បាប់​ទៅ​លើ លោក ឡី ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា មេ​បន​ល្បែង​អាប៉ោង​ដុះ​ស្លែរ​ក្នុងភូមិ​ឃុំ​ខាងលើ ដែល​កំពុងតែ​ដំណើរការ យ៉ាង​អនាធិបតេយ្យ​ជាទីបំផុត​។​

​មហាជន​បាន​លើកឡើង​ថា វង់​អាប៉ោង​ដុះ​ស្លែរ​ខាងលើនេះ សង្ស័យ​អាជ្ញាធរ​មូលដ្ឋាន រក្សាទុក​ឆ្នាំងបាយ ឬ​អាច​និង​ត្រូវ​ថ្នាំ​សណ្តំ ឬ​ទទួល​លាភ​ពី​មេ​បន​ល្បែង​ខាងលើ​អស់ហើយ​មើលទៅ ទើបបាន​ជា​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​អនុវត្តន៌តាម បទបញ្ជារ​របស់​សម្តេច​តេជោ​ហ៊ុនសែន ស្តីពី​ការទប់ស្កាត់​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ មហាជន​បាន​សំណូមពរ​ដល់ លោក សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ មេត្តា​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ទីតាំង​បន​ល្បែង​អាប៉ោង​ដុះ​ស្លែរ​ខាងលើ​៕

Filed in: ព័ត៌មានជាតិ