ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កម្លាំង​នគរបាល​ស្រុក​ថ្មគោល​ចុះ បង្ក្រាប​ករណី​គ្រឿងញៀន និង​ឃាត់ខ្លួន​អ្នកប្រព្រឹត្តិ​ចំនួន​០៥​នាក់​អនុវត្ត​តាម​ច្បាប់​

កម្លាំង​នគរបាល​ស្រុក​ថ្មគោល​ចុះ បង្ក្រាប​ករណី​គ្រឿងញៀន និង​ឃាត់ខ្លួន​អ្នកប្រព្រឹត្តិ​ចំនួន​០៥​នាក់​អនុវត្ត​តាម​ច្បាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖​កាលពី​ថ្ងៃ អាទិត្យ ៧​រោច​ខែ​មាឃ​ឆ្នាំខាល​សត្វា​ស័ក ព​.​ស​.២៥៦៦​ត្រូវ​និង​ថ្ងៃទី ១២​ខែ​កុម្ភ​:​ឆ្នាំ​២០២៣ វេលា​ម៉ោង​២១​និង​០០​នាទី​នៅ​ចំ ណុ​ច​ក្នុង​រោង​វាលស្រែ​ក្រុមទី​២០​ភូមិ​សំរោង ឃុំ​តា​មុឺន​ស្រុក​ថ្មគោល​ខេត្ត​បាត់ ដំបង អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រួម​នឹង​យោបល់​លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន លោក​វរសេនីយ៍ទោ សេង លុច អធិការនគរបាល​ស្រុក​ថ្មគោល​បាន​ដឹកនាំ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល តា​មុឺន គោក​ឃ្មុំ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ថ្មគោល បង្ក្រាប​ករណី រក្សា​ទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​០១​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង ដែល​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​គឺ​៖
១-​ឈ្មោះ សាង ម៉ៅ​ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ភូមិ អង់ជេ​ី​ង ឃុំ​តា​មុឺន​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​
២-​ឈ្មោះ​សោម សុ​រ៉ា​យ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ភូមិ​ថ្មី ឃុំ តា​មុឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​
៣-​ឈ្មោះ ណាំ បូរិន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ភូមិ​ថ្មី ឃុំ​តា​មុឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​
៤-​ឈ្មោះ​ណូក និត​ភូមិ​គោកត្រប់ ឃុំ​តា​មុឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​
៥-​ឈ្មោះ ដាំ វ៉ាន់ដិប ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ភូមិ​ទំពូង ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​
​វត្ថុតាង​ចាប់​យក​បាន​រួម​មាន​៖
១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​ថង់ ប្លា​ស្ទិកពណ៌​ស​ថ្លា ចំនួន​០២​ថង់ ទំងន់ ១០,៥៧​ក្រាម​(​ទាំង​សំបក​) សង្ស័យ​មាន​សារធាតុ​ញៀន​
២-​ទូរស័ព្ទដៃ​ចំនួន​០៤​គ្រឿង​ចាស់​
៣-​ដប​កែច្នៃ​សំរាប់​ជក់​គ្រឿងញៀន​០១
៤-​ថង់​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។​
​ករណី​នេះ​នគរបាល​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​..៕

Filed in: ព័ត៌មានជាតិ