ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អាជ្ញាធរ​ខេត្ត​ប៉ៃលិន កំពុង​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ចំនួន​ជាង ១២០០​ហិច​តា នៅ​ឃុំ​សាលា​ក្រៅ​

អាជ្ញាធរ​ខេត្ត​ប៉ៃលិន កំពុង​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ចំនួន​ជាង ១២០០​ហិច​តា នៅ​ឃុំ​សាលា​ក្រៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន​៖ ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ អមដំណើរ ដោយ​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ ចុះ​ពិនិត្យ​មើល មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត កំពុង​ធ្វើ​ការបូមទឹក​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ ចំនួន​ជាង ១២០០​ហិច​តា ស្ថិតនៅ​ភូមិ​ស្រែ​អន្ទាក់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ជំរុញ ដល់​មន្ត្រី ជំនាញ ពាក់ព័ន្ធ  ​ជាពិសេស​មន្ទីរ​ធនធាន​ទឹក និង​ឧត្តុនិយម​ខេត្ត ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់ ចុះ​សិក្សា​ស្វែងយល់​ដល់​មូលដ្ឋាន ដោយ​ពិនិត្យ​មើល​ស្ថានភាព លទ្ធភាព​ជាក់ស្ដែង នូវ រាល់ ប្រភព ទឹក ដើម្បី ធ្វើយ៉ាងណា​ជួយ​អន្តរាគមន៍ បូម ឬ បញ្ជូន​ទឹក​បញ្ចូល​ស្រែ ជួយសង្គ្រោះ​ស្រូវ​របស់ ប្រជា ពល រដ្ឋ ដែល​ប្រឈម និង​ការខូចខាត ដោយសារ​ខ្វះ​ទឹក គឺ​មិន​ត្រូវ​ទុក​ឲ្យមាន​ការខូចខា​ត ដោយ​យើង​មិន​បាន​ជួយ​ពួក គាត់ ឲ្យអស់​លទ្ធភាព ដែល មាន​នោះឡើយ ។​

​លោកជំទាវ​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា​៖ ចំពោះ​បញ្ហា​ប្រឈម សំណូមពរ និង​ការលំបាក របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន គឺ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​មាន​ការគិតគូ​រ​យកចិត្តទុកដាក់​ខ្ពស់​គ្រប់​កាលៈទេសៈ និង​ដោះស្រាយ បាន​ទាន់ពេលវេលា បើ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ណាក៏ដោយ ជាពិសេស​សម្ដេច​តេជោ តែងតែ​បាន​ណែនាំ និង​ជំរុញ​ដល់ ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវតែ​យកចិត្តទុកដាក់​ឲ្យបាន​ជាប្រចាំ ដើម្បី​ចុះ​ជួយ​អន្តរាគមន៍​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​សំនូមពរ​ដល់​បងប្អូន​ប្រជាកសិករ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឱ្យ​ការងារ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ តាមរយៈ​ការ បូម ឬ​បញ្ជូន​ទឹក​បញ្ចូល​ស្រែ បាន​ដោយ​រលូន ទាន់ពេលវេលា ប្រកបដោយ​សមធម៌ និង​តម្លាភាព ដែល​ជា​ការ រួមចំណែក លើក ស្ទួយ ជីវភាព ពលរដ្ឋ តាមរយៈ វិស័យ កសិកម្ម ៕

​ប្រជា​កសិករ​បាន​សំដែង​នូវ​ភាព​រីករាយ និង​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការជួយ​អន្តរាគមន៍​ស្រោចស្រព ស្រូវប្រាំង​របស់​ពួកគាត់ បាន​ទាន់ពេលវេលា ព្រោះថា​ស្រូវ​របស់​ពួកគាត់​ទើបតែ​ចាប់ផ្តើម​ផើម បើ​ដាក់​ទឹក​មិន​ទាន់​ពេលវេលា​នោះទេ គឺ​អាច​ប្រឈម​នឹង​ការខូចខាត​ទាំងស្រុង ។​

​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បានឲ្យដឹងថា​៖ ឆ្នាំ​២០២៣​នេះ នៅ​ខេត្ត ប៉ៃលិន ប្រជា​កសិករ​បាន​ធ្វើ​ស្រូវប្រាំង លើ​ផ្ទៃដី ចំនួន ២០៥០​ហិច​តា ហើយ​ស្រូវ​ដែល​ខ្វះ​ទឹក មាន​ចំនួន​ជាង ១២០០​ហិច​តា ប៉ុន្តែ​មិន​ទាន់​មាន​ការខូចខាត​នោះទេ ដោយសារ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត បានធ្វើការ អន្តរាគមន៍ ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា ។​

​បើ​តាម​ការបញ្ជាក់​របស់លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ធ្វើ​អោយ​ដឹងថា​៖ ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោកជំទាវ​អភិបាលខេត្ត រយៈពេល ២​សប្តាហ៍​មក​នេះ មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត បានធ្វើការ​អន្ត​រគ​មន៍​សង្គ្រោះ​ស្រូវ តាមរ​យៈម ធ្យោ​បាយ​ចំនួន ២ គឺ​ទី​១/​ធ្វើការ​ស្តារ​ប្រឡាយ ចំនួន ៥​ខ្សែ ប្រវែង ជាង ៧​ពាន់​ម៉ែត្រ និង​ទី​២/ អន្តរាគមន៍​បូមទឹក ដោយ​ប្រើប្រាស់ ម៉ាស៊ីន បូមទឹក​ខ្នាត​ធំ ៦៥​សេស ចំនួន ១​គ្រឿង ។​

Filed in: ព័ត៌មានជាតិ