ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ដឹង​ខ្លះ​ច្បាស់​ហើយ នៅ​នាគ​ទិព្វ​ ២​ មានការ​លួចលាក់​បើក​ល្បែង​អន​ឡាញ​ទ្រង់ទ្រាយ​ធំ​

ដឹង​ខ្លះ​ច្បាស់​ហើយ នៅ​នាគ​ទិព្វ​ ២​ មានការ​លួចលាក់​បើក​ល្បែង​អន​ឡាញ​ទ្រង់ទ្រាយ​ធំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុង​ប៉ោយប៉ែត ៖ ទីតាំង​អន​ឡាញ​មួយកន្លែង​ដែល​ទ្រង់ទ្រាយ​ធំ​សុទ្ឋ​តែ​ជន​បរទេស នៅ​អាគារ​នាគ​ទិព្វ​២ ចំណុច​ប្រឆិត​ផ្ទះ​លោក​តា​រ៉ន ស្ថិតក្នុង​ភូមិ គីឡូម៉ែត្រ​លេខ​៤ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ប្រភព​ច្បាស់កា​រេល​ច​ចេញពី​កន្លែង​នាគ​ទិព្វ​២​នោះ​បាន​ប្រាប់ថា គាត់​ធ្វើការ​នៅ​ទីនោះ​ជា​ប្រភេទ​(​អន​ឡាញ​)​ក្នុងនោះ​មាន​ប​ក្គលិក​ខ្មែរ​ខ្លះ​ដែរ ចេញ​ចូល​តាម​ចំហៀង​ខាងក្រោយ​តឹងរឹង​ណាស់​ហូបបាយ​នៅ​ទីនោះ រីឯ​ប្រាក់ខែ​ជាង​១​ម៉ឺន​បាត​លុយ​ថៃ ចំណែក​បុក្គលិ​ក​ម្នាក់​ទៀត​បាន​ប្រាប់ថា ពីមុន​មាន​បុក្គលិក​ជា​ច្រើន​នាក់​ឥឡូវ​សល់​ប្រមាណ​ជា​៥០​ទៅ​៦០​នាក់​គេ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ គាត់​បាន​បន្តថា ពួកគេ​នៅ​ទីនោះ​លេង​កុព្យូទ័រ ហៅ​ថា​អន​ឡាញ​មាន​ជនជាតិ​ថៃ​និង​ខ្មែរ​សុរិន​និយាយ​ខ្មែរ​មិន​សូវ​ច្បាស់​ទេ នាក់​ចុងភៅ​បាន​ប្រាក់ខែ​ចំនួន​៧៥០០​លុយ​បាត​គាត់​ក៍​បាន​តម្លៃ​ប៉ុន្និង​ដែរ​ម្ចាស់អ​ន​ឡាញ​មាន​ឈ្មោះ​លោក​ម៉េង​កន្លងទៅ សម្តេច​ក្រឡាហោម ស ខេង ឩ​បនាយ​រដ្ឋមន្ត្រីក្រួង​មហាផ្ទៃ និង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​មាន​វិធានការ​ឲ្យ​បិទ​ល្បែង​សង្ខា​ច្បាប់​គ្រប់​ប្រភេទ ជាពិសេស​ល្បែង​លេង​តាម​ប្រព័ន្ឋ​អេ​ឡិ​ច​ត្រនិច ហៅថា​ជា​ល្បែង​ឡាញ​លុបបំបាត់ឲ្យអ​ស់​ទូទាំ​ង​ប្រទេស សម្តេច បាន​មានប្រសាសន៍ថា អា​ល្បែងស៊ីសង​ខុសច្បាប់​នេះ​វា​គ្មាន​(​ប្រាក់ចំណូល​)​អី​ទេ ធ្វើឲ្យ​ពលរដ្ឋ​លក់​ដីស្រែ​ចំការផ្ទះ​គោ​ក្របី​និង​បង្ក​ហិង្សា​ក្នុង​គ្រួសារ​ថែមទៀត​ផង សម្តេច ថា​អភិបាលខេត្ត ស្រុក ស្នងការ​នគរបាល អាវុធហត្ថ​និង​ទាហាន ត្រូវ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​ឲ្យ​ខាន​តែ​បាន បើ​មិន​អនុវត្តន៍​ថ្នាក់​ខេត្ត​ស្រុក ស្នងការ​នគរបាល អាវុធហត្ថ​និង​ទាហាន ចាប់ពី​សក្តិ​៥​ត្រូវ​ដកដំណែង​ត្រឹមតែ​២៤​ម៉ោង​តែ​ប៉ុណ្ណោះ ។​

​ចំណែក លោក គួច ម៉េង ម្ចាស់​អាគារ​នាគ​ទិព្វ​២ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អគារ​នាគ​ទិព្វ​២​ខាងលើ​ពិត​ជា​របស់​គាត់​មែន ក៍​ប៉ុន្តែ​គាត់​បាន​ជួល​ឲ្យគេ​ជា​យូរ​ឆ្នាំ​មកហើយ គាត់​មាន​ក្រដាស់​ស្មា​ម​ធ្វើលិខិត​កិច្ចសន្យា​ជាមួយ​នាក់​ជួល​ទៀតផង ហើយ​អ្នក​ជួល​នោះ​សម្រាប់​ស្នាក់នៅ​តែ​ប៉ុណ្ណោះ គេ​ទៅ​ធ្វើការ​នៅឯ​កាស៊ីណូ​គេ​មាន ។ ចំណែក​ថា មាន​បើក​ល្បែង​អន​ឡាញ​នោះ គេ​មានច្បាប់​នៅ​កាស៊ីណូ ។

ពិតជា​ខ្លាំង​មែន សម្តេច​តេជោ​មានប្រាសន៍ថា ត្រូវ​បិទ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស បែ​ជា​នៅ​នាគ​ទិព្វ​២​បើ​ល្បែង​អន​ឡាញ​ថា​មានច្បាប់​ទៅវិញ សូម្បី​តែ​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ឋ​ក្រចក់​ទូ​រស្ស ក៍​ឲ្យ​បិទ អន​ឡាញ​និង​ល្បែងស៊ីសង​តាម​ប្រព័ន្ឋ​ឆ្នោត​ឡូតូ​សម្តេចក៍​ឲ្យ​បិទ​ដែរ តែ​នៅ​នាគ​ទិព្វ​២ ថា​មានច្បាប់ គួ​ឲ្យចំ​ឡែក បើ​ស្របច្បាប់​ឬ​គ្មាន​ការបើក​ល្បែង ហេតុអ្វី​បាន​ជា​បុក្គលិក​ចេញ​ចូល​តាម​ច្រក​ក្រោយធ្វី​អី ម៉ិច​មិន​ចេញ​ចូល​តាម​ផ្លូវ​មុខ​ទៅ​៕

Filed in: ព័ត៌មានជាតិ