ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក ហ៊ុន ម៉ា​នី ជួប​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន គ្រូពេទ្យ​ជាង​២,៣០០​នាក់ នៅ​ស្រុក​បរសេដ្ឋ និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ

​លោក ហ៊ុន ម៉ា​នី ជួប​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន គ្រូពេទ្យ​ជាង​២,៣០០​នាក់ នៅ​ស្រុក​បរសេដ្ឋ និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ អមដំណើរ​ដោយ​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា ប្រចាំ​ភូមិភាគ និង​មណ្ឌល​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​អប់រំ និង​មន្ត្រី​សុខាភិបាល នៃ​ស្រុក​បរសេដ្ឋ និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ប្រមាណ​២, ៣៧២​នាក់​។​

​នា​ឱកាស​នៃ​ពិធី​សំណេះសំណាល​នេះ លោក ហ៊ុន ម៉ា​នី បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​វត្តមាន​លោកគ្រូ អ្នកគ្រូ អស់លោក លោកស្រី វេជ្ជបណ្ឌិត បុគ្គលិក​អប់រំ និង​មន្ត្រី​សុខាភិបាល ដែល​បាន​ឆ្លៀត​ពេល​ចុង​សប្តាហ៍​ដែលជា​ថ្ងៃ​ឈប់សម្រាក​ដើម្បី​ចូលរួម​ពិធី​ជួបជុំ​ថ្ងៃនេះ ដែល​នេះ​ជា​ការជួបជុំ​លើក​ដំបូង​ក្រោយ​វិបិត្ត​កូវី​ដ​១៩ បាន​ធូរស្បើយ​។​

​លោក​បាន​បន្តថា គោលបំណង​នៃ​ការជួបជុំ​ថ្ងៃនេះ គឺ​ដើម្បី​ថ្លែងអំណរគុណ​ដោយផ្ទាល់​ចំពោះ លោកគ្រូ អ្នក​គ្រូបង្រៀន ក្រុមគ្រូពេទ្យ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស និង​សុខភាព​ប្រជាជន មុន និង​ក្រោយ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​លោក​បញ្ជាក់ទៀតថា ឆ្លងកាត់ វិបិត្ដ​ដ៏​លំបា​កនេះ បានធ្វើអោយ​ខ្មែរ​មក​រួបរួម​គ្នា សហការ​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។ ស្រប​ជាមួយ​គ្នា​ដែរ លោក​បាន​លើកឡើង​ថា ភាព​ជោគជ័យ​នៃ​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នេះ​គឺ​កើតចេញពី​ការដាក់ចេញ​នូវ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ កិច្ច​សហការ​ពី​សំណាក់​រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ អាជ្ញាធរ និង​ការ​លៈបង់​មិន​អាច​កាត់ថ្លៃ​បាន​ពី​សំណាក់ លោកគ្រូ អ្នកគ្រូ លោក លោកស្រី​វេជ្ជបណ្ឌិត មន្ត្រី បុគ្គលិក​អប់រំ និង​សុខាភិបាល ជាពិសេស​នោះ​គឺ ការអត់ធ្មត់ យោគយល់​ខ្ពស់ គាំទ្រ​វិធានការ​របស់​ក្រសួង​សុខាភិបាល​របស់​ប្រជាពលរដ្ឋ​។​

​លោក ហ៊ុន ម៉ា​នី បាន​លើកឡើង​ថា ដើម្បី​យល់​ពី​គុណ​តម្លៃ​នៃ​សន្តិភាព យើង​ត្រូវ​នឹកឃើញ​ពេលដែល​គ្មាន​សុខសន្តិភាព ពេល​ដែល​ប្រទេស​កម្ពុជា​រង​នូវ​សោតនកម្ម​ដ៏​ឃោ​ឃៅ សង្គ្រាម​រាំ​រ៉ៃ ដែល​យើង​ត្រូវ​នឹកឃើញ​ដល់​អ្នក​ដែល​បាន​លៈបង់ និង​ពុះពារ ដើម្បី​ដណ្តើម​យក​សុខសន្តិភាព​ជូន​ប្រទេស​ជាតិ ជាពិសេស​កូនចៅ​ជំនាន់​ក្រោយ​។​

​លោក​បាន​រំលេច​ដែរ​ថា តាមរយៈ​នយោបាយ​ឈ្នះៗ យើង​ក៏​ទទួលបាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ ដែល​ផ្តល់​ឱកាស​អោយ​ប្រទេស​កម្ពុជា​មាន​អ្នកវិនិយោគ​ច្រើន ដែល​ជា​ចំណុច​វិជ្ជមាន​ក្នុង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។​

​លោក​បន្ថែមថា ដើម្បី​ទទួលបាន​ចំណេះដឹង​ជា​មូលដ្ឋាន យើង​ត្រូវ​រៀនសូត្រ​ពី​សាលា និង​តាមរយៈ​ថ្នាក់រៀន​ពី​ចំណេះដឹង​ទូទៅ បន្ទាប់មក​យើង​គប្បី​រៀនសូត្រ​ពី​អ្នកដទៃ ជា​ពិសេស​អ្នក​ជោគជ័យ ដោយ​យើង​អាច​មានឱកាស សិក្សា និង​ស្វែងយល់​ពី​សិល្បៈ​នៃ​ការដឹកនាំ រៀនសូត្រ​ពី​ភាពជោគជ័យ និង​បរាជ័យ​របស់​ពួកគេ រួចហើយ ខិតខំ​ហ្វឹតហាត់​សមត្ថភា​ពខ្លួន​ឯង និង​មួយទៀត​គឺ​រៀនសូត្រ​ពី​ការងារ ដើម្បីឲ្យ​ការងា​របង្រៀន​យើង​បាន យើង​ត្រូវ​រៀន​ធ្វើ​ផង អនុវត្ត​ផង ដើម្បី​ដកស្រង់​ជា​បទពិសោធន៍​៕

  

Filed in: ព័ត៌មានជាតិ