ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឃាត់ខ្លួន​មនុស្ស ៨​នាក់ ក្នុង​ប្រតិបត្តិការ ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣

ឃាត់ខ្លួន​មនុស្ស ៨​នាក់ ក្នុង​ប្រតិបត្តិការ ចុះបង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​ចុះ​បង្ក្រាប​ទីតាំង​លេងល្បែង​ជល់​មាន់​មួយកន្លែង នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ ។​

​ប្រតិបត្តិ​ការណ៍​នេះ ធ្វើឡើង​តាម​ការចង្អុលបង្ហាញរ​បស់​លោក ហែម ដា​រិទ្ធិ ប្រធាន​គណៈ​បញ្ជាការ​ឯ​ភាព​រដ្ឋបាល​ខណ្ឌមានជ័យ ព្រមទាំង​កម្លាំង​នៃ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បាន​ចុះ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​កន្លែង​ជន់​មាន់​មួយកន្លែង ស្ថិតនៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។​

​លោក​អភិបាលរង​ខណ្ឌ បានឱ្យដឹងថា នៅ​ក្នុង​ប្រតិបត្តិកា​រណ៍​នេះ កម្លាំង​បាន​ឃាត់ខ្លួន​មនុស្ស​បាន​០៨​នាក់​, មាន់​ជល់​ចំនួន ០២​ក្បាល​, ដកហូត​ម៉ូតូ​០៥​គ្រឿង ជញ្ចីង​ចំនួន​០២​គ្រឿង​។​

​មនុស្ស​ទាំង​៨​នាក់​ខាងលើ ត្រូវបាន​បញ្ជូន​ទៅ​មូលដ្ឋាន​កង​អាវុធហត្ថ​ខណ្ឌ ដេ​ី​ម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ