ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

យុវជន​ក្រីក្រ​ម្នាក់ ព្រោះតែ​ក្រីក្រ​ពេក មាន​លុយ​បន្តិច​បន្ទួ​ច ទិញ​ម៉ូតូ​កញ្ចាស់​មួយគ្រឿង ទៅ​រកស៊ី​ដឹក​ឈើ (​កូន​ក្រឡឹង​) ដឹក​ចេញពី​តំបន់​ព្រៃ​ឡ​ង់ យកទៅលក់ ជា​អកុសល ម៉ូតូ​បែក​កង់ ក្រឡាប់​ផ្ងារជើង ត្រូវ​ឈើ​សង្កត់ពីលើ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

យុវជន​ក្រីក្រ​ម្នាក់ ព្រោះតែ​ក្រីក្រ​ពេក មាន​លុយ​បន្តិច​បន្ទួ​ច ទិញ​ម៉ូតូ​កញ្ចាស់​មួយគ្រឿង ទៅ​រកស៊ី​ដឹក​ឈើ (​កូន​ក្រឡឹង​) ដឹក​ចេញពី​តំបន់​ព្រៃ​ឡ​ង់ យកទៅលក់ ជា​អកុសល ម៉ូតូ​បែក​កង់ ក្រឡាប់​ផ្ងារជើង ត្រូវ​ឈើ​សង្កត់ពីលើ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ក្រចេះ​) ÷ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១០ ខែ​កុម្ភៈ​ឆ្នាំ ២០២៣ បុរស់​ម្នាក់​ឈ្មោះ ធាង ភក្តី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ដុំ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្ត​ក្រចេះ ហេតុតែ​ក្រ​ពេក មាន​លុយ​បន្តិច​បន្ទួ​ច ទៅ​ទិញ​ម៉ូតូ កញ្ចាស់​មួយគ្រឿង ទៅ​រកស៊ី​ដឹក​ឈើ (​កូន​ក្រឡឹង​)​ដឹក​ចេញពី​តំបន់​ព្រៃ​ឡ​ង់ យកទៅលក់ ត្រូវ​បាន​ម៉ូតូ​បែក​កង់ ក្រឡាប់ ផ្ងារជើង​ត្រូវ​ឈើ​កិន​ពី​លើ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ហេតុការណ៍​នេះ កើតឡើង​នៅ តាម​ដងផ្លូវ​ក្រាល​គ្រោះ​ក្រហម​ភូមិ​ត្រាំ​ដុំ ឃុំ​វឌ្ឍនៈ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​។

​ក្រោយ​កើតហេតុ ត្រូវ​បងប្អូន​អ្នកធ្វើដំណើរ និង​អ្នកភូមិ បាន​ឃើញ​ហេតុការណ៍​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច និង​ប្រាប់​ទៅ​សាច់ញាតិ ក្រោយមក​សមត្ថកិច្ច ក៏បាន ធ្វើ​កោសល្យវិច្ច័យ​ហើយ បាន​បញ្ជូន​សព ទៅ​ឱ្យ​បងប្អូន​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ក្រចេះ ជាពិសេស​ប្រជាពលរដ្ឋ​រស់ នៅ​ស្រុក​សំបូរ ស្រុក​ព្រែក​ប្រសព្វ ភាគច្រើន ប្រកបមុខរបរ រកស៊ី​ដឹក​ឈើ តាម​ម៉ូតូ ហើយ​កន្លងមក​តែងតែ បន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ដ​ល់អ្ន​ក​ធ្វើ​ដំណើរ ព្រោះ​ពេល​ខ្លះ​ដឹកឈើ​វែងៗ​។​

​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ សំណូមពរ​ទៅ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដែល​មាន​សមត្ថកិច្ច ក្នុង​ការចុះ​បង្ក្រាប​ឈើ​។ គួរតែ​ហាមឃាត់​និង​ទប់ស្កាត់ ការពារ កុំឲ្យ​មាន​ការដឹកជញ្ជូ​ន​ឈើ​បែបនេះ ព្រោះថា ការដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​នេះ វា​នឹង​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដល់​បងប្អូន​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ និង​បង្ក​ហានិភ័យ ដល់​អាយុជីវិត​មនុស្ស (​ទាំង​ខ្លួនឯង​និង​អ្នក​ដទៃ​) ។​

​ប្រភព​បន្តទៀត បាន​បង្ហើប​ថា តែងតែ​ឃើញ ក្រុម​សមត្ថកិច្ច ស្លៀកពាក់​ស៊ីវិល ចត​រថយន្ត នៅ​ចំណុច ផ្លូវ​កោង ក្នុង​ក្រុមហ៊ុនចំការកៅស៊ូ អង្គុយ ចាំ​យក​លុយ​ពី​ក្រុម​ម៉ូតូ និងរ​ម៉ក និង​គោយន្ត​ដឹកឈើ​។ ភាគច្រើន​គោយន្ត ដឹកឈើ​ព្រៃ​ស្រស់ៗ​ដាក់​ឡរ​ធ្យូង ដែល​ពួកគេ​ចូលទៅ កាប់​ក្នុង​តំបន់​ព្រៃ​សហគមន៍ និង​ព្រៃ​ឡ​ង់ និង​ព្រៃ​ក្បាល​ចំការ ។ ការបង់​លុយ​របស់​ក្រុម​រកស៊ី​ដឹក​ឈើ​ទាំងនោះ​ទៅ​ដល់​សមត្ថកិច្ច (​គឺ​មុន​ចូល​ក្នុង​ព្រៃ ត្រូវ​បង់លុយ​ជាមុនសិន​)​។​

​ពាក់ព័ន្ធ​នឹង​សេចក្តីរាយការណ៍​នេះ អង្គភាព​យើងខ្ញុំ​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ ៕

Filed in: ព័ត៌មានជាតិ