ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​-​ទទួល​រថយន្ត​ពន្លត់​អគ្គីភ័យ​ជណ្ដើ​រវែង ដែលជា​អំណោយ​របស់​សមាគម​ជប៉ុន​-​កម្ពុជា​ជូន​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​-​ទទួល​រថយន្ត​ពន្លត់​អគ្គីភ័យ​ជណ្ដើ​រវែង ដែលជា​អំណោយ​របស់​សមាគម​ជប៉ុន​-​កម្ពុជា​ជូន​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រសៀល​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​-​ទទួល​រថយន្ត​ពន្លត់​អគ្គីភ័យ​ជណ្ដើ​រវែង ដែលជា​អំណោយ​របស់​សមាគម​ជប៉ុន​-​កម្ពុជា​ជូន​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​នៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ ពិធី​ប្រគល់​ទទួល​រថយន្ត​ពន្លត់​អគ្គីភ័យ​ជណ្តើ​រវែង​នេះ មាន​ការចូល​វ​រួម​ពី​ឯកឧត្តម តា​កា​ហា​ស្សិ ហ្វូ​មីអា​គិ ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ជា​អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​កម្ពុជា ព្រមទាំង​សហការី​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​សមាគម​ជប៉ុន​-​កម្ពុជា ដែល​ផ្ដល់​រថយន្ត​ពន្លត់​អគ្គីភ័យ​ជណ្ដើ​រវែង​ជូន​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​នាម​រដ្ឋបាល​ខេត្ត សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ឯកឧត្តម និង​គណៈប្រតិភូ​សមាគម​ជប៉ុន​-​កម្ពុជា ដែល​បាន​អញ្ជើញ​មកដល់​ខេត្ត​ព្រះសីហនុ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាគម និង​ក្រុមហ៊ុន​ដែល​បាន​ឧបត្ថម្ភ​រថយន្ត​ពន្លត់​អគ្គីភ័យ​ជណ្តើ​រវែង​ចំនួន ០១​គ្រឿង ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នាឱកាស​នេះ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា កម្ពុជា​-​ជប៉ុន​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត និង​មាន​ប្រវត្តិ​ឧបត្ថម្ភ​គាំទ្រ​គ្នា​តាំង​ពី​យូ​លុង​ណាស់​មកហើយ​។ ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​១៩៥៣ ហើយ​នៅក្នុង​ឆ្នាំ​២០២៣ នេះ​គឺជា​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ជប៉ុន​។
​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​មាន​ភាពល្អប្រសើរ​ជា​បន្ត បន្ទាប់ ជាពិសេស​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ការរីកចម្រើន​។ ក្រោម​គម្រោង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​ជប៉ុន ខេត្ត​ព្រះសីហនុ​ទទួល​ការឧបត្ថម្ភ​គាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ក្នុង​វិស័យ​នានា​ដូចជា សុខាភិបាល អប់រំ បរិស្ថាន ទូ​គមនាគមន៍ ធារាសាស្ត្រ ជាពិសេស​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ បេសកកម្ម​របស់​ឯកឧត្តម កាល​ពី​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា តែងតែបាន​ជួប​ប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជា​ច្រើនលើក​ច្រើនសារ និង​បាន​ផ្សព្វផ្សាយ​អំពី​ខេត្ត​ព្រះសីហនុ ព្រមទាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​អ្នក​វិនិយោគ​ជប៉ុន​មក​ទស្សនា និង​សិក្សា​ឈ្វេងយល់​អំពី​ឱកាស​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា ការផ្ដល់​នូវ​រថយន្ត​ពន្លត់​អគ្គីភ័យ​ជណ្ដើ​រវែង ០១​គ្រឿង​នេះ ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន និង​មាន​សម្ភារៈ​សំខាន់​ក្នុង​ការអន្តរាគមន៍​ពន្លត់អគ្គីភ័យ និង​កាត់បន្ថយ​ហានិភ័យ​នានា​បង្កឡើង​ដោយ​អគ្គីភ័យ​ក្នុង​ខេត្ត​ព្រះសីហនុ​។​
​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ធ្វើ​ការណែនាំ​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រី​សណ្ដាប់ធ្នាប់ សង្គ្រោះ និង​ពន្លត់​អគ្គីភ័យ​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​គ្រប់គ្រង​សភាពការណ៍ និង​ធ្វើ​ការឆ្លើយតប​ជាបន្ទាន់​ចំពោះ​គ្រោះ​អគ្គីភ័យ​ដែល​កើតមានឡើង យើង​ត្រូវ​ចេះ​គ្រប់គ្រង​ស្ថាន​ការ​ក្នុងអំឡុងពេល​អគ្គីភ័យ​កើតឡើង​។
​ទន្ទឹម​នោះ​យើង​ក៏​ត្រូវ​ធ្វើការ​ហ្វឹកហ្វឺន​កម្លាំង​បង្កា​របស់​យើង​ជាប្រចាំ ដើម្បី​ពង្រឹង​គុណភាព សមត្ថភាព និង​ស្មារតី​គ្រប់គ្រាន់​ក្នុង​ការឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ និង​គ្រោះ​ហានិភ័យ​នានា​ដែល​កើតមានឡើង​នាពេលខាងមុខ​។​

​សូមបញ្ជាក់​ថា រថយន្ត​ពន្លត់​អគ្គីភ័យ​ជណ្តើរ​វែង​នេះ មាន​ដៃ​រហូត​ដល់ ៣៥​ម៉ែត្រ អាច​ធ្វើ​ការងា​រលើ​សំណង់​អគារ​មាន​កម្ពស់ ១៣​ជាន់ ហើយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​តម្រូវការ​រថយន្ត​ប្រភេទ​ជណ្តើរ​វែង​នេះ​បន្ថែមទៀត ដើម្បី​ចូលរួម​អន្តរាគមន៍​ក្នុង​ការជួយ​ពន្លត់អគ្គីភ័យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​របស់​យើង ដោយសារ​តែ​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​អគារ ខុន​ដូរ​ខ្ពស់​ជាច្រើន ព្រមទាំង​ស្នើសុំ​ឱ្យមាន​ការជួយ​បណ្តុះបណ្តាល​ការប្រើប្រាស់ និង​ការថែទាំ​ឱ្យមាន​គុណភាព គុណ​តម្លៃ​ជា​ប្រយោជន៍​ប្រើប្រាស់​បាន​យូរ​នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ