ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​៖ ស្ត្រី​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​៖ ស្ត្រី​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល សមាជិក សមាជិកា សមាគម​នារី​ខេត្ត​ស្វាយរៀង ចំនួន ៤២៤​នាក់ មកពី​៤​ឃុំ ខេត្ត​ស្វាយរៀង នា​ថ្ងៃ​សុក្រ ៥​រោច ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ​បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​សមាជិក សមាជិកា ដោយ​ក្តី​នឹករលឹក និង​ការ គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​គូសបញ្ជាក់ថា ស្ត្រី​គឺជា​ឆ្អឹងខ្នង នៃ​សេដ្ឋកិច្ច សង្គម តាមរយៈ ការចូលរួម​ចំ​ណែ​យ៉ាងសកម្ម​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ ។ បច្ចុប្បន្ន​ត្រូវបាន រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រក​ដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់ លើ​ការលើកកម្ពស់​តម្លៃ​ស្ត្រី ផ្តល់​ឱកាស​ការងារ និង អត្ថប្រយោជន៍​ដល់​ស្ត្រី​ជា​ច្រើន​នៅតាម​ក្រសួង ស្ថាប័ន​អង្គភាព​សាធារណៈ ក៏ដូចជា​វិស័យ​ឯកជន សំដៅ​ធ្វើ​យ៉ាងណា​ឲ្យមាន​ការចូល​រួម​កាន់តែ​ច្រើន និង ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​ការងារ ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ ។ ពិធី​នេះ​រៀបចំ ស្របពេល យើង​កំពុងតែ​ត្រៀម​ចូលរួម​អបអរសាទរ​ពី​ធី​រំលឹក​ខួប​ទិវា អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៣ ខួប​ទី​១១២ ក្រោម​មូលបទ «​ស្ត្រី​រួមគ្នា រក្សា​សុខ សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ ក្នុង​យុគសម័យ​ឌីជីថល​» ផងដែរ ។​

​ជា​ចុងក្រោយ លោកជំទាវ​ក៏បាន នាំយក​នូវ​អំណោយ​រួមមាន ៖ ស៉ឹង ១ ក្រ​ម៉ា ១ និង​ថវិកា ២​ម៉ឺន​រៀល ចែកជូន​ដល់​បងប្អូន​នារី​ដែល​បាន​ចូលរួម​កម្មវិធី​ក្នុង​ថ្ងៃ​នេះ​ចំនួន ៤២៤​នាក់ ដែល​មកពី​ឃុំ​ដូង និង​ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក និង ឃុំ​គ្រួស និង​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ៕

 

 

Filed in: ព័ត៌មានជាតិ