ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ជនសង្ស័យ​៥​នាក់​ត្រូវ​អាវុធហត្ថ​ខេត្ត​តាកែវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​!

ជនសង្ស័យ​៥​នាក់​ត្រូវ​អាវុធហត្ថ​ខេត្ត​តាកែវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

តាកែវ​៖ ដោយ​មាន​បទបញ្ជា​ពី​លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​នៅវេលា​ម៉ោង​១២​និង​៥០​នាទី ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ភូមិ​ពាន​មាស ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ពីបទ​ក្លែង​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់ ឈ្មោះ យក់ សុជាតិ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ មុខរបរ គ្រូបង្ហាត់​នៅក្នុង​សមាគម​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ នៅវេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ចុះ​នៅ​ចំណុច​សមាគមន៍​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ស្ថិតនៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ នឹង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤​នាក់​បន្ថែមទៀត ពី​បទ​ក្លែង​ឯកសណ្ឋាន​។​

​ជនសង្ស័យ​ទាំ​០៥​នាក់​មាន​ឈ្មោះ​ឈ្មោះ ប៉ា ឧត្តម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​ត្រាំ សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ​, ឈ្មោះ អឿន អាន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​ថ្ម​សរ ឃុំ​លំពង់ ស្រុក​បាទី​, ឈ្មោះ ទេព ឡៃ​សេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​, ឈ្មោះ ទេព មុនី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​តា​ម៉ូ​វ ឃុំ​ជើង​គួន ស្រុក​សំរោង និង​ឈ្មោះ ញឹក យី​ឡាយ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ប្រធាន​សមាគមន៍​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ។​
​វត្ថុតាង​ចាប់​យក​រួមមាន​៖
១.​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ខោ​ចំនួន ១២​ខោ អាវយឺត​ចំនួន​០៧​អាវ មួក​០៩ ស្បែកជើង​កវែង​ចំនួន​០៧​គូ​។​
២.​ឯកសណ្ឋាន​យោធា ខោ​ចំនួន​០៣​ខោ អាវយឺត​ចំនួន​០១​។​
៣.​ឯកសណ្ឋាន​នគរបាល អាវ ចំនួន​០៤ ខោ​ចំនួន​០២ ។​
៤.​ឯកសណ្ឋាន​អង្គរក្ស អាវយឺត​ចំនួន​០៤ មួក​ចំនួន​០៤ ។​
៥.​រថយន្ត​ចំនួន​០២​គ្រឿង​(​ម៉ាក​LEXUS 470 ពណ៌​កាំ​ម៉ៃ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AL-4513 និង​LEXUS 400h ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​០២ ២-៨៩៨៥)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវបាន​មន្ត្រី​ជំនាញ​កំពុង​ចាត់ការ​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ