ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​សហគមន៍​កសិកម្ម​លើកកម្ពស់​កសិករ នៅ​ខេត្ត​ព្រះវិហារ បាន​ចុះហត្ថលេខា​ទទួល​ហិរញ្ញប្បទាន​ឥត​សំណង​៤០% ផ្តល់​ដោយ​គម្រោង​ពិ​ពិធ​កម្ម​កសិកម្ម​កម្ពុជា (CASDP)

​សហគមន៍​កសិកម្ម​លើកកម្ពស់​កសិករ នៅ​ខេត្ត​ព្រះវិហារ បាន​ចុះហត្ថលេខា​ទទួល​ហិរញ្ញប្បទាន​ឥត​សំណង​៤០% ផ្តល់​ដោយ​គម្រោង​ពិ​ពិធ​កម្ម​កសិកម្ម​កម្ពុជា (CASDP)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​) ៖​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ សហគមន៍​កសិកម្ម​លើកកម្ពស់​កសិករ មកពី​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៤០% ជាមួយ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (MAFF) នូវ​ហិរញ្ញប្បទាន​ឥត​សំណង​៤០% (​ស្មើនឹង​៣៧ ៤៦០ ដុល្លារ​អាមេរិក​) ដើម្បី​ធ្វើ​ជា​ទុន​បង្វិល​ទិញ​-​លក់​ដំឡូង​មី​ស្រស់ និង​ស្ងួត​ពី​សមាជិក​ជា​ផលិត​ករ​។​

លោក ហុក គឹម​ធួន អនុប្រធាន​នាយកដ្ឋាន​ផែនការ និង​ស្ថិតិ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា (CASDP) និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ព្រះវិហារ លោក ដៀប ចោម ប្រធាន​ក្រុមប្រឹក្សាភិបាល​សហគមន៍​កសិកម្ម​លើកកម្ពស់​កសិករ និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចូលរួម​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​នា​ឱកាស​នោះ​។ ពិធី​ចុះហត្ថលេខា​ខាងលើ​បាន​រៀបចំ​ឡើង​នៅ​សហគមន៍​កសិកម្ម​លើកកម្ពស់​កសិករ​ខេត្ត​ព្រះវិហារ​។​

​លោក​ដៀប ចោម តំណាង​សហគមន៍​លើកកម្ពស់​កសិករ​បាន​ឱ្យដឹងថា កិច្ចព្រមព្រៀង​នៅ​ថ្ងៃនេះ​អាច​ជួយ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​សហគមន៍​កំពុង​ជួបប្រទះ​ដូចជា​ខ្វះ​ឃ្លាំង​ស្តុក​ដំឡូង​មី​ស្ងួត ជញ្ជីង​ថ្លឹង ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សហគមន៍​កសិកម្ម ការបណ្តុះបណ្តាល​បច្ចេក​ទេស​កសិកម្ម ទុន​បង្វិល​ទិញ​សម្រាប់​លក់​ដំឡូង​មី ជួយ​ធានា​តំលៃ​ទីផ្សារ​ដំឡូង​មី​។ ពាក់ព័ន្ធ​តម្លៃ​វិញ តំណាង​ក្រុមហ៊ុន​ទទួល​ទិញ​ដំឡូង​មី​ស្រស់​បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​ទទួល​ទិញ​ក្នុងតម្លៃ​៣៨៥​រៀល​ក្នុង​១​គីឡូក្រាម​ដែល​ជា​តម្លៃ​ទិញ​នៅ​ទីផ្សារ​ក្នុងស្រុក​។​

​តាម​ផែនការ​របស់​សហគម​ន៍​កសិកម្ម​លើកកម្ពស់​កសិករ កិច្ចព្រមព្រៀង​នឹង​ចាប់​អនុវត្ត​ផែនការអាជីវកម្ម​របស់​ខ្លួន​រយៈពេល​៣​ឆ្នាំ (២០២៣-២០២៥) ដើម្បី​កែលម្អ​ខ្សែច្រវ៉ាក់​ផលិតកម្ម និង​ពង្រីក​ទំហំ​ផលិតកម្ម​ដំឡូង​មី​សរីរាង្គ​ស្រស់​ជា​មធ្យម​ចំនួន​៦៥៦២៥០​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ និង​ពង្រីក​ទំហំ​ផលិតកម្ម​ដំឡូង​មី​ស្ងួត ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ក្នុង​បរិមាណ​២៨៩២​តោន​ក្នុង​១​ឆ្នាំ ឬ​៩៥៧៦​តោន រយៈពេល​៣​ឆ្នាំ ដែល​អាច​បង្កើន​ប្រាក់ចំណូល​ជា​មធ្យម​ចំនួន​៦១១ ៦៥៨​ដុល្លារ​អាមេរិក​។​

Filed in: ព័ត៌មានជាតិ