(កំពត) ៖ស្រុកឈូក ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងជាប្រធានក្រុមការររាជរដ្ឋាភិបាលថ្នាក់ខេត្តចុះជួយកឃុំបានៀវ ស្រុកឈូកខេត្តកំពត បានអញ្ជើញចូលរួមវេទិកាសាធារណៈដេីម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅភូមិព្រៃភ្ជុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត អ្នកចូលរួមប្រមាណ ៧៦នាក់ ក្នុងនោះដែរឯកឧត្តមបានពាំនាំមតិផ្តាំផ្ញើរ និង សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ។