ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​មួយរយៈ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​មួយរយៈ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​០១​និង​០០​នាទី ទៀប​ភ្លឺ មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​០៤​នាក់ បានធ្វើ​សកម្មភាព​ចូល​លួច​សម្ភារ​អេឡិចត្រូនិច ក្នុងនោះ​មាន​៖ កុំព្យូទ័រ​យួរដៃ​ចំនួន ០៩​គ្រឿង និង​កាស​ស្តាប់​សម្លេង​កុំព្យូទ័រ ចំនួន​១៧​គ្រឿង របស់ ក្រុមហ៊ុន អិល​ជី ដែល​មាន​ទីតាំង ផ្ទះ​លេខ​១៣៥ ផ្លូវ​៩៣ ភូមិ​១ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ រួច​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព​។ បន្ទាប់​មក​ខាង​តំណាង​ក្រុមហ៊ុន អិល​ជី បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​៧​មករា ដើម្បី​អោយជួយ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​។ ក្រោយពេល​ទទួល​បណ្តឹង កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​៧​មករា បាន​ចុះ​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​។ រហូតមកដល់​ថ្ងៃ​ទី​០១ និង ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​៧​មករា សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌមានជ័យ ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​បន្តបន្ទាប់ ដោយ​ជនសង្ស័យ​ទី​១-​ឈ្មោះ ឈុន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ផ្លូវ​១៤៩ ភូមិ​៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា និង ទី​២-​ឈ្មោះ អ៊ុង ប៊ុនធឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ កម្មករ ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។ ចំណែក​បក្ខពួក​ជនសង្ស័យ​ដែល​បាន​រត់គេចខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​។​

​ជនសង្ស័យ​ទាំង​០២​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ពួក​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឡើង​តាម​ជញ្ជាំង​ដើរ​ឆ្លង​តាម​ដំបូល​អាគារ ចូល​លួច​សម្ភារ​អេឡិចត្រូនិច របស់​ក្រុមហ៊ុន អិល​ជី ពិតប្រាកដ​មែន ហើយ​សម្ភារ​ដែល​លួចបាន ពួកខ្លួន​បាន​យកទៅ​លក់​បាន​លុយ​ចែក​គ្នា​រួច​ហើយ ក៏​បែក​គ្នា​រៀងៗ​ខ្លួន​។ រហូតមកដល់​ថ្ងៃ​ទី​០១ និង ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ធ្វើ​ការឃាត់​ពួកខ្លួន​តែម្តង​។ ចំពោះ​ជនសង្ស័យ អ៊ុង ប៊ុនធឿន បាន​បន្ត​ឲ្យដឹងថា កាលពី​អំឡុង​ឆ្នាំ​២០០០ ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ រយៈពេល​០៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​លួច​ខ្សែភ្លើង​របស់​អាជីវករ​លក់ដូរ​នៅ​ម្តុំ​វត្ត​កោះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ កំពុង​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Filed in: ព័ត៌មានជាតិ