ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន ចាត់​ឲ្យ​តំណាង​យក​ថវិកា និង​គ្រឿង​បរិភោគ ចែកជូន​ដល់​កងកម្លាំង​សមត្ថកិច្ច ដែល​កំពុង​ប្រតិ​បត្ដិកា​រ បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប

​នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន ចាត់​ឲ្យ​តំណាង​យក​ថវិកា និង​គ្រឿង​បរិភោគ ចែកជូន​ដល់​កងកម្លាំង​សមត្ថកិច្ច ដែល​កំពុង​ប្រតិ​បត្ដិកា​រ បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ចាត់​ឲ្យ​តំណាង​នាំយក​ថវិកា និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន ទៅ​ឧបត្ថម្ភ​ជូន​ដល់​កងកម្លាំង​សមត្ថកិច្ច មាន​ទាំង​នគរបាល និង​អាវុធហត្ថ ដែល​កំពុង​ប្រចាំការ​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​បទល្មើ​ស​នេសាទ នៅ​បឹង​ទន្លេសាប​។​

​ការ​នាំយក​អំណោយ​នេះ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការ​រង​នគរបាលជាតិ និង​មាន​ការចូលរួម​ផងដែរ​ពី​លោក ម៉ាន សុខ​គ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម និង​អាជ្ញាធរ មន្ដ្រីក្រោមឱវាទ​មួយចំនួន​ទៀត​ផង​ដែរ​។​

​នៅ​ចំពោះមុខ​កងកម្លាំង ទាំង​អាវុធហត្ថ និង​នគរបាល លោក​ឧត្ដមសេនីយ៍ឯក លន់ សុផាត បាន​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន និង​សូម​លើក​ទឹកចិត្ដ ដល់​កងកម្លាំង​ដែល​ខិតខំ​ប្រឹងប្រែង ក្នុង​ការចូលរួម និង​កំពុង​ប្រចាំ​ការបង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប​។​

​លោក​ឧត្ដមសេនីយ៍ឯក លន់ សុផាត បាន​ណែនាំ​ឲ្យកម្លាំង​សមត្ថកិច្ច ត្រូវខិតខំ​ការងារ​នេះ ចូលរួម​ទប់ស្កាត់​ដើម្បី​កុំ​ឲ្យ​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប​។​

​ថវិកា និង​គ្រឿង​បរិភោគ ចែកជូន​ដល់​កងកម្លាំង​សមត្ថកិច្ច ដែល​កំពុង​ប្រតិ​បត្ដិកា​រ បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប រួមមាន​៖ ម្នាក់ៗ ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល សរុប​ចំនួន​៩០​នាក់​, ត្រីខ​ចំនួន​១០​កេស​ធំ​, មី​ចំនួន​១០​កេស​ធំ​, ត្រីងៀត​ចំនួន​៣០​គីឡូក្រាម​៕

Filed in: ព័ត៌មានជាតិ