ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​កម្ពុជា​-ថៃ ជាយ​ដែន ប៉ៃ លិន រួមគ្នា បង្កើន​កិច្ចសហប្រតិបត្តិការ​និង​ផ្លាស់ ប្តូរ​ទំនិញ​ឆ្លងកាត់​ព្រំដែន​កាន់តែ​ល្អប្រសើរ​

​កម្ពុជា​-ថៃ ជាយ​ដែន ប៉ៃ លិន រួមគ្នា បង្កើន​កិច្ចសហប្រតិបត្តិការ​និង​ផ្លាស់ ប្តូរ​ទំនិញ​ឆ្លងកាត់​ព្រំដែន​កាន់តែ​ល្អប្រសើរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន ÷​នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភះ ឆ្នាំ​២០២៣  ​ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ប្រតិភូ ចូលរួម​ប្រជុំ​ពិភាគ្សា​ការងារ ជាមួយ​រដ្ឋបាល​ខេត្ត​ចាន់ថៈបុ​រី ព្រះរាជាណាចក្រ​ថៃ ដែល​ដឹកនាំ​ដោយ ឯកឧត្តម មុន​ស៉ីត ផៃ​សាន​ណា​វ៉ាត់ ( H.E. Monsit Paisanthanawat )​អភិបាលខេត្ត​ចាន់ថា​បុរី នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​រី​ស៊ត Soidao Goodviews Resort ស្ថិតនៅ ស្រុក​ពោង​ណាំ​រន ខេត្ត​ចាន់ថៈបូ​រី ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​នៅ​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ឱ្យបាន​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាពិសេស​កិច្ចប្រជុំ​ផ្តោតលើ ៣​ចំណុច​សំខាន់ៗ​រួមមាន​៖
១.​ទាក់ទង​នឹង​ការ​នាំចូល​-​នាំចេញ​កសិផល តាម​ច្រកព្រំដែន​បាន​ផា​កាត ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់ថៈបុ​រី ។
២.​ស្តីពី​កិច្ច​សហ​ប្រតិត្តិ​ការផ្នែក​សុខភា​ពសាធា​រ​ណៈ រវាង​ខេត្ត​បានជា​បុរី ព្រះរាជាណាចក្រ​ថៃ និង​ខេត្ត​ប៉ៃលិន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​ការបញ្ជូន​អ្នកជំងឺ​ឆ្លង​ព្រំដែន​កម្ពុជា​-​ថៃ​។
៣.​ការសាងសង់​ស្ពាន​ឆ្លង​ដែន នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ បាន​ផា​កាត ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់ថៈបុ​រី ។​

Filed in: ព័ត៌មានជាតិ