ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញ​បំពាក់​ឋានន្តរស័ក្តិ ប្រគល់​សេចក្តីប្រកាស​ផ្លាស់ប្ដូរ និង​តែងតាំង​មុខងារ​ជូន​នាយទាហាន​ជាយ​យោធា​ចារ្យ​៤២​រូប នៅ​សាលា​នាយទាហាន​សកម្ម

​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញ​បំពាក់​ឋានន្តរស័ក្តិ ប្រគល់​សេចក្តីប្រកាស​ផ្លាស់ប្ដូរ និង​តែងតាំង​មុខងារ​ជូន​នាយទាហាន​ជាយ​យោធា​ចារ្យ​៤២​រូប នៅ​សាលា​នាយទាហាន​សកម្ម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​បំពាក់​ឋានន្តរស័ក្តិ ប្រគល់​សេចក្តី ប្រកាស​ផ្លាស់ប្ដូរ តែងតាំង​មុខងារ ជូន​នាយទាហាន​ជា​នាយ នាយរង ការិយាល័យ​របស់​សាលា​នាយទាហាន​សកម្ម និង​បិទ​វគ្គ​បំប៉ន​គោរព​កោសល្យ​យោធា​ចារ្យ​ផ្ទៃ​ក្នុង​ឆ្នាំ​២០២២ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​។​

​នា​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន​បញ្ជាក់​ទៅ​កាន់​នាយទាហាន​ដែល​ជា​សិក្ខាកាម​ក្នុង​វគ្គ​បំប៉ន​គរុកោសល្យ​យោធា​ចារ្យ ផ្ទៃ​ក្នុង​ឆ្នាំ​២០២២​ថា​នេះ គឺជា​មោទនភាព​របស់​ជាតិ និង​កង​យោធពលខេមរភូមិន្ទ ដែល​មាន​យោធិន​ជា​យោធា​ចារ្យ​មាន​គរុកោសល្យ​ខ្ពស់​សម្រាប់​វិស័យ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​បន្ថែមទៀត សម្រាប់​បន្តវេន​បម្រើ​ឱ្យ​វិស័យ​ការពារជាតិ ពីព្រោះ​ថា​កងទ័ព គឺជា​ធនធាន​មនុស្ស ដែល​ប្រកប​ដោយ​មនសិកា ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ និង​មាន​ការប្តេជ្ញាចិត្ត ប្ដូរផ្ដាច់​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ព្រមទាំង​មាន​សេចក្តីថ្លៃថ្នូរ សីលធម៌ មនុស្សធម៌ គុណធម៌ ជាមួយនឹង​ការត្រៀមខ្លួន បូជា​លះបង់​គ្រប់បែប​យ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។​

​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់​ថា ជា​ជំហាន​ថ្មី​មួយទៀត​នៃ​ចក្ខុវិស័យ គោលនយោបាយ​ការពារជាតិ គឺ​ការ​កំណត់​យក​ទិសដៅ​នៃ​ការធ្វើ​ទំនើបកម្ម​ក្នុង​កងទ័ព ហើយ​ដំណើរការ​នៃ​ទំនើប​កម្មនេះ​នឹង​ក្លាយទៅជា​ផ្នែក​មួយ​ដ៏​សំខាន់​បន្ថែមទៀត នៃ​កិច្ច​ការកែទម្រង់​កងទ័ព ដែល​បាន​នឹង​កំពុង​អនុវត្ត​ដោយ​សម្រេចបាន​នៅ​សមិទ្ធផល​ជាច្រើន​រួច​មក​ហើយ រហូតមកដល់​បច្ចុប្បន្ន​នេះ​។ ដូច្នេះ ទាំង​យោធា​ចារ្យ និង​សិក្ខាកាម​ត្រូវ​ខិតខំ​បន្ត​សិក្សា​ស្រាវជ្រាវ ដុសខាត់​ចំណេះដឹង​ឱ្យ​បាន​ជាប់​ជាប្រចាំ​ដើម្បី​ទទួល​រ៉ាប់រង​រាល់​ភារកិច្ច​របស់​កង​យោធពល​ខេមរភូមិន្ទ​ទាំង​ក្នុងពេល​ចំពោះមុខ និង​តទៅ​អនាគត​។​

​នាយ​ឧត្តមសេនីយ៍ បានឱ្យដឹងថា ខណៈពេល​ដែល​បញ្ហា​ប្រឈម និង​ការគំរាមកំហែង​ទាំងឡាយ​មាន​លក្ខណៈ​កាន់តែ​ស្មុគស្មាញ និង​គ្រោះ​ថ្នាក់​ទាំង​បញ្ហា​សន្តិសុខ​បែប​ប្រពៃណី ដូចជា​ការប្រយុទ្ធ​រវាង​កម្លាំង​ទល់​នឹង​កម្លាំង និង​បែប​មិន​ប្រពៃណី​ជា​ការវាយប្រហារ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អ៉ីន​ធឺ​រណេត និង​បច្ចេកវិទ្យា​ទំនើប បញ្ហា​គ្រោះ​មហន្តរាយ និង​ជំងឺ​រាតត្បាត​ជាដើម​។​

​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន​លើកឡើង​ថា ក្រោម​ម្លប់​សន្តិភាព​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ជា​ស្ថាបនិក កត្តា​សន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី ស្ថេរភាព​នយោបាយ និង​ការរីកចម្រើន​ផ្នែក​សង្គម​សេដ្ឋកិច្ច​ដូច​ពេល​បច្ចុប្បន្ន គឺជា​ដំណាក់កាល​ដ៏​សុខសាន្ត​មួយ ដែល​កើតមាន​ដោយ​កម្រ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។​

​នាយ​ឧត្តមសេនីយ៍ បាន​បន្ថែមថា​៖ «​សន្តិភាព​សំដៅ​ដល់​បរិយាកាស​គ្របដណ្ដប់​ក្រោម​ម្លប់​ឯកភាព​ជាតិ និង​បូរណភាព​ទឹកដី ការផ្ដល់​នូវ​សិទ្ធិ​អំណាច សេរីភាព ដល់​ប្រជាពលរដ្ឋ ក្នុង​ការរស់រានមានជីវិត ទទួលបាន​ការអប់រំ និង​ការប្រកប​របរ​ទទួល​ទាន​ដោយ​សេចក្តីសុខសាន្ត គ្មាន​ការព្រួយបារម្ភ ឬ​ភ័យខ្លាច​អំពី​អំពើ​អសន្តិសុខ និង​សង្គ្រាម​។ ទាំងនេះ គឺជា​សិទ្ធិ​អំណាច និង​ក៏​ជា​សុភមង្គល​ដែល​ប្រជាជន​កម្ពុជា ស្រេកឃ្លាន​ទន្ទឹង​សុបិន្ត​ចង់​បាន​អស់​រយៈពេល​ជាង ៥០០​ឆ្នាំ​មកហើយ​។ ដូច្នេះ យើងទាំងអស់គ្នា​ត្រូវតែ​បន្ត​ខិតខំ​រួបរួម​គ្នា​ថែរក្សា​នៅ​អំណោយ​ពរ​ជ័យ​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​នេះ ឱ្យបាន​គង់វង្ស​យូរអង្វែង​ត​ទៅ​មុខ​ទៀត​»​។​

​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់បន្ថែម​ថា បច្ចុប្បន្ននេះ ការងារ​ហ្វឹកហ្វឺន​បាន​ដើរតួនាទី​ជា​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់​ក្នុង​ការពង្រឹង​ខឿន​ការពារជាតិ​តាមរយៈ​ការផ្តល់​នូវ​ចំណេះដឹង និង​ចំណេះធ្វើ ពិត​ប្រាកដ​ឱ្យ​ដល់​កងទ័ព ជាពិសេស​យោធិន​ដែល​មាន​វ័យក្មេង ដែលជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ​។ ក្នុង​ស្មារតី​នេះ​ការងារ​ហ្វឹកហ្វឺន​ត្រូវបាន​ចាត់ទុក​ជា​ការងា​រ​អាទិភាព​ចាំបាច់​បំផុត ដែល​ត្រូវ​ដំណើរការ​បន្តបន្ទាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ការពារជាតិ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​ទទួលបាន​ជោគជ័យ​។​

​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏​បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន​ជា​សិក្ខាកាម ត្រូវ​បញ្ចប់​វគ្គ​បំប៉ន​គរុកោសល្យ​យោធា​ចារ្យ​ផ្ទៃក្នុង និង​នាយទាហានជាន់ខ្ពស់​ដែល​ត្រូវបាន​តម្លើង​ឋានន្តរសក្តិ និង​ប្រកាស​ផ្លាស់ប្ដូរ តែងតាំង​មុខងារ​ថ្មី​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់ ខិតខំ​តស៊ូ អនុវត្ត​ការងារ​ឱ្យបាន​កាន់តែ​ល្អ និង​ត្រូវ​ព្យាយាម​ប្រឹងប្រែង​ហ្វឹកហ្វឺន​ហាត់​ពុត​លត់​ដំ​ខ្លួន នៅទីនេះ នឹង​ពេល​វិលត្រឡប់​ទៅ​តាម​បណ្ដា​កងឯកភាព​ឱ្យបាន​កាន់តែ​ប្រសើរ ដើម្បី​ពេល​អ​នា​គត់​អស់លោក​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្លាយ​ជា​ថ្នាក់ដឹកនាំ ក្លាយ​ជា​នាយទាហាន​ប្រកបដោយ​សមត្ថភាព ក្នុង​ការចូលរួម​បម្រើឱ្យ​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​បាន​រឹងមាំ ពិសេស​ត្រូវ​គោរព និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​ ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយក​សាលា​នាយទាហាន​សកម្ម បានឱ្យដឹងថា វគ្គ​បំប៉ន​គរុកោសល្យ​យោធា​ចារ្យ​ផ្ទៃក្នុង​ឆ្នាំ​២០២២ ដែល​ត្រូវ​បញ្ចប់​មាន​សិក្ខាកាម​ជា​យោធា​ចារ្យ​ក្នុង​សាលា​ចំនួន ៥០​នាក់ ដោយ​ប្រើ​រយពេល​រៀ​សូត្រ ៣​ខែ លើ​ខ្លឹមសារ​មេរៀន អប់រំ និង​គោរព​កុសល្យ​, វិទ្យាសាស្ត្រ​យោធា និង​សិក្សា​តាម​ជំនាញ ៤​មុខវិជ្ជា ក្រោយ​បញ្ចប់​វគ្គ​សិក្ខាកាម​គរុកោសល្យ​យោធា​ចារ្យ​ទាំង ៥០​នាក់ ទទួល​និទ្ទេស​ល្អ ១០០%​។​

​ដោយឡែក​នាយទាហាន នាយទាហានរង ដែល​ជា​យោធា​ចារ្យ​ចំនួន ៤២​នាក់ ដែល​ត្រូវបាន​ដំឡើង​ឋានន្តរសក្តិ​, និង​ត្រូវបាន​ផ្លាស់ប្ដូរ តែងតាំង​មុខងារ​ជា​នាយ នាយរង​ការិយាល័យរ​បស់​សាលា​នាយទាហាន​សកម្ម រួមមាន​៖ ថ្នាក់​វរសេនីយ៍ឯក ១​នាក់​, ថ្នាក់​វរសេនីយ៍ទោ ៣​នាក់​, ថ្នាក់​វរសេនីយ៍ត្រី ៧​នាក់​, ថ្នាក់​អនុសេនីយ៍ឯក ២​នាក់​, ថ្នាក់​អនុសេនីយ៍ទោ ១៥​នាក់ និង​ប្រកាស​តែងតាំង ផ្លាស់ប្ដូរ​មុខងារ​ចំនួន ១៤​រូប​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ