ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​ប្រជុំ​រៀបចំ​ពិធី​សម្ពោធ​ឆ្លង និង​ដង្ហែ​អដិ្ឋធាតុ​យុទ្ធជន​កងកម្លាំងប្រដាប់អាវុ​ធ​សាមគ្គី​សង្គ្រោះ​កម្ពុជា

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​ប្រជុំ​រៀបចំ​ពិធី​សម្ពោធ​ឆ្លង និង​ដង្ហែ​អដិ្ឋធាតុ​យុទ្ធជន​កងកម្លាំងប្រដាប់អាវុ​ធ​សាមគ្គី​សង្គ្រោះ​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ពិធី​សម្ពោធ​ឆ្លង និង​ដង្ហែ​អដ្ឋិធាតុ​យុទ្ធជន​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​៤៩​រូប យក​ទៅ​តម្កល់​ទុក​ក្នុង​មហា​ចេតិយ និង​ជា​ស្តូប​រំលឹក​គុណ​ពិធី​រំលឹក​ខួប​៤៥​ឆ្នាំ នៃ​ការបង្កើត​កម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គោះ​ជាតិ​កម្ពុជា​។​

​ក្នុងនោះ​ក៏​មាន​ការត្រៀម​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន ៤៩​រូប ពិធី​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែល​ស្ថិតនៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម (X16) ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​មេបញ្ជាការរង ឧត្តមសេនីយ៍ តំណាង​មកពី​ក្រួង​ការពារជាតិ ក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​អង្គរក្ស នាយសេនាធិការ និង​អភិបាលខេត្ត​ត្បូងឃ្មុំ ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​មន្ត្រី​ក្រសួង​ស្ថាប័ន​ដែល​មាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​ផង​។​

​សូម​រំលឹក​ថា អដ្ឋិធាតុ​យុទ្ធជន​កម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ៤៩​រូប ដែល​ត្រូវបាន​នាំ​យក​ពី​វៀតណាម ត្រូវបាន​រាជរដ្ឋាភិបាល​រៀបចំ​ពិធី​បូជា​តាម​ប្រពៃណី​សាសនា នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X១៦ ស្ថិតនៅ​ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ អដ្ឋិធាតុ​យុទ្ធជន​កម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ៤៩​រូប ដែល​ត្រូវបាន​បូជា​រួច ត្រូវបាន​តម្កល់​នៅក្នុង​អគារ​មិត្តភាព​ជា​បណ្តោះអាសន្ន​រង់​ចាំ​ពិធី​ឆ្លង​មហា​ចេតិយ​រួច នឹង​ធ្វើ​ពិធី​រំកិល​កោដិ​យុទ្ធជន​ទាំង​៤៩​រូបនោះ ទៅ​តម្កល់​ទុក​ក្នុង​មហា​ចេតិយ​ទៅ​តាម​ការគ្រោងទុក​។​

​អដ្ឋិធាតុ​យុទ្ធជន​កម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ៤៩​រូប ត្រូវបាន​ធ្វើ​ពិធី​ប្រគល់ និង​ទទួល នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X១៦ ក្រោម​វត្តមាន​នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ឧត្តមសេនីយ៍ឯក​បម្រុ​ង ដូ កាន់ អនុប្រធាន​ស្នងការ​នយោបាយ នៃ​កងទ័ព​ប្រជាជន​វៀតណាម ដំណាង​ក្រសួងការបរទេស នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​កម្លាំង​ប្រដាប់អាវុធ​ហត្ថ​អាជ្ញាធរ​ដែនដី​លោក លោកស្រី និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម​។​

​បន្ទាប់ពី​ធ្វើ​ពិធី​ប្រគល់ និង​ទទួល​រួច​កម្ពុជា​បាន​ធ្វើ​ពិធី​ដង្ហែ​អដ្ឋិធាតុ​យុទ្ធជន​កម្លាំង​ប្រដាប់ អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ទាំង​៤៩​រូប ពី​ទឹកដី​វៀតណាម​ចូល​មក​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X១៦៕RT

 

 

Filed in: ព័ត៌មានជាតិ