ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​អភិបាល​ខេត្ត​កំពត ចុះ​សំណេះសំណាល​ជាមួយ​គ្រួសារ​តាក់ស៊ី ម៉ូតូ​កង់​បី ម៉ូតូឌុប អាជីវករ ក្រុម​ជាង​នានា និង​បុគ្គលិក​បម្រើ​សេវាកម្ម​ទេស​ចរណ៍​ទូទាំង​ខេត្ត

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​អភិបាល​ខេត្ត​កំពត ចុះ​សំណេះសំណាល​ជាមួយ​គ្រួសារ​តាក់ស៊ី ម៉ូតូ​កង់​បី ម៉ូតូឌុប អាជីវករ ក្រុម​ជាង​នានា និង​បុគ្គលិក​បម្រើ​សេវាកម្ម​ទេស​ចរណ៍​ទូទាំង​ខេត្ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពត​)៖ លោក ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ជួប​សួរសុខទុក្ខ​សំណេះសំណាល និង​ផ្ដល់​សន្លឹកឆ្នោត​ផ្សងសំណាង​ង្វាន់ មាន​រង្វាន់​ម៉ូតូ​១៦​គ្រឿង កង់​២៦​គ្រឿង និង​ឆ្នាំង​ដាំបាយ ២៤​ឆ្នាំង ជូន​ដល់​ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​រត់​តាក់ស៊ី ម៉ូតូ​កង់​បី ម៉ូតូឌុប អាជីវករ ជាង​គ្រប់​ប្រភេទ និង​បុគ្គលិក រង្គសាល ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ប្រមាណ​ជាង​៤,០០០​នាក់ នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ នា​ពហុ​កីឡដ្ឋាន​ខេត្ត​។​

​នា​ឱកាស​នោះ លោក​បណ្ឌិត ម៉ៅ ធនិន បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្តេច​តេជោ តែងតែ​គិតគូរ​ជានិច្ច ចំពោះ​ប្រជាពលរដ្ឋ​ដែល ជួប​ការលំបាក មាន​ជីវភាព​ខ្វះខាត ស្ត្រី​មេម៉ាយ​កូន​ច្រើន​ក្នុងបន្ទុក ជន​មាន​ពិការភាព និង​អ្នក​ប្រកប​របរ​ចិញ្ចឹមជីវិត​ផ្សេងៗ​ជាដើម ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ពោល​គឺ​ទីណា​មាន​ការលំបាក ទីនោះ​មាន​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក ម៉ៅ ធនិន បាន​លើកឡើង​ថា ការរៀបចំ​ពិធី​ចាប់ឆ្នោត​ផ្សងសំណាង​យក​រង្វាន់​នេះ ធ្វើឡើង​ក្រោម​ការណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ផ្សាភ្ជាប់ និង​រួមសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​។ ដូច្នេះ​យើងទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ ត្រូវ​ចេះ​ដឹង​គុណ​ដល់​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល នៃ​កម្ពុជា​។​

​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ ទោះ​បី​ត្រូវ​ទទួលបាន​រង្វាន់ ឬ​មិន​ត្រូវ​រង្វាន់​ក្តី បាន​បង្ហាញ​អំពី​អារម្មណ៍​រំភើប​រីករាយ​យ៉ាងខ្លាំង ដែល​ប្រធាន​ក្រុមប្រឹក្សា និង​អភិបាលខេត្ត​បាន​មក​សួរសុខទុក្ខ និង​ផ្តល់​ឱកាស​ចាប់ឆ្នោត​យក​រង្វាន់​យ៉ាង​ដូច្នេះ​។ ពួកគាត់​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្តល់​អភិបាលខេត្ត ដ៏​ល្អ​មួយរូប ដែល​បាន​គិតគូរ​សុខទុក្ខ​ពលរដ្ឋ​គ្រប់ពេលវេលា​៕RT

 

Filed in: ព័ត៌មានជាតិ