ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

លោក ប៉ែន បូ​ណា មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ជា​អ្នកកាសែត​ជើងចាស់ ប្រដៅ​សារព័ត៌មាន The Cambodia Daily ឲ្យ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន កុំ​យក​ការសង្ស័យ​មក​ធ្វើ​ជា​កម្មវត្ថុ ក្នុង​ការចោទប្រកាន់​បុគ្គល​ណា​ម្នាក់​ទៅ​នឹង​បទល្មើស​អ្វីមួយ

លោក ប៉ែន បូ​ណា មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន និង​ជា​អ្នកកាសែត​ជើងចាស់ ប្រដៅ​សារព័ត៌មាន The Cambodia Daily ឲ្យ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន កុំ​យក​ការសង្ស័យ​មក​ធ្វើ​ជា​កម្មវត្ថុ ក្នុង​ការចោទប្រកាន់​បុគ្គល​ណា​ម្នាក់​ទៅ​នឹង​បទល្មើស​អ្វីមួយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ប៉ែន បូ​ណា រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន និង​ជា​អ្នកកាសែត​ជើងចាស់ ដែល​ទើប​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ចាត់តាំង​ឱ្យ​ទទួល​បន្ទុក​ការងារ​សម្របសម្រួល ពង្រឹង​ប្រសិទ្ធភាព​វិជ្ជាជីវៈ​សារព័ត៌មាន​នោះ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​ខ្លឹមសារ​ព័ត៌មាន របស់​សារព័ត៌មាន​ក្រៅ​ស្រុក The Cambodia Daily ដែល​ប្រើប្រាស់​ត្រឹមតែ​ការសង្ស័យ ធ្វើការ​ចោទប្រកាន់​លើ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ថា​កំពុង​ធ្វើ​សកម្មភាព​អាជីវកម្ម​ភ្ជាប់​ការលាង​លុយ​។​

​មន្ត្រី​ជាន់​ក្រសួង​ព័ត៌មាន​រូបនេះ​បាន​លើកឡើង​ថា វិជ្ជាជីវៈ​សារព័ត៌មាន មិន​អនុញ្ញាត​ឲ្យ​យកការស​ង្ស័​យ មក​ធ្វើ​ជា​កម្មវត្ថុ​ក្នុងការ​ចោទ ប្រកាន់​បុគ្គល​ណា​ម្នាក់ ភ្ជាប់​ទៅនឹង​បទល្មើស​អ្វីមួយ​ឡើយ​។ បើ​ចង់​ផ្សាយ​រឿង​ធំ​បែប​នេះ គេ​ត្រូវ​បើក​ការស៊ើបអង្កេត​ដ៏​ធំ​មួយ ដើម្បី​ប្រមូល​ឯកសារ ភស្តុតាង​ឲ្យបាន​គ្រប់គ្រាន់ និង​រឹងមាំ​បំផុត​ជា​មុន​សិន​។​

​លោក​បន្តថា កាលពី​ជំនាន់ ប៉ុល ពត ខ្មែរ​ច្រើនណាស់​ដែល​ត្រូវ​គេ​យក​ទៅ​សម្លាប់ ដោយ​គ្រាន់តែ​សង្ស័យ​ហើយ​ចោទប្រកាន់ថា ជា​ខ្មាំង​របស់​អង្គការ​។​

​ជាមួយគ្នានេះ លោក ប៉ែន បូ​ណា ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ព័ត៌មាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផង​ដែរ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​ទាំងអស់ រាប់​ទាំង​សារព័ត៌មាន​ក្រៅ​ស្រុក​ផង សូម​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ឲ្យបាន​ខ្ជាប់ខ្ជួន នោះ​ទើប​ការផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​គុណ​តម្លៃ​»​។​

​សូមជម្រាបថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សារព័ត៌មាន​ក្រៅ​ស្រុក The Cambodia Daily បាន​ផ្សព្វផ្សាយ​ជាច្រើនលើក ចោទប្រកាន់​គ្មាន​មូលដ្ឋាន លើ​អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា រឿង​មាន​ទ្រព្យសម្បត្តិ​ច្រើន ហើយ​លឿន​ជាងគេ មិនមែន​បាន​មក​ពី​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ទេ តែ​បាន​មក​ពី​ការលាង​លុយ​ទៅវិញ​។​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ អ្នកឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត្រា ធ្លាប់​បាន​ពន្យល់​ផងដែរ អំពី​ប្រភព​ចំណូល​របស់​លោក​។​

​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​ផ្ទាល់ខ្លួន ពេល​ថ្មីៗ​នេះ បាន​ពន្យល់​ពី​សាវតា​ទៅកាន់​សារព័ត៌មាន The Cambodia Daily កំពុង​ឈរជើង​នៅ​ក្រៅ​ស្រុក​ដែល​តែងតែ​ចេញផ្សាយ​ព័ត៌មាន រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​នោះ​គឺ​បុគ្គល​ឈ្មោះ តាំង សា​រ៉ា​ដា ថា សម្រាប់​មុខរបរ​របស់​លោក​មិន​ដែល​មាន​អ្វី​លាក់បាំង​ទាល់តែសោះ កុំ​ដើម្បី​ផ្សារភ្ជាប់​ដាក់​កំហុស ចំណេញ​នយោបាយ និយាយ​អោយ​តែ​រួចពីមាត់​ហើយ​អ្វី​ក៏​ហ៊ាន​ធ្វើ សុំ​មាន​គុណធម៌​ខ្លះ​ផង បើ​នៅ​មាន​ឈាមជ័រ​ជា​ខ្មែរ​។​

​អ្នកឧកញ៉ា​ថ្លែងថា «​បើ​និយាយ​ពី​មុខរបរ​រកស៊ី​របស់​ខ្ញុំ​ដូចជា​វា​មិន​លំបាក​យល់​សោះ ខ្ញុំ​សង់ផ្ទះ​លក់​បាន​រាប់​ម៉ឺន​ល្វែង​ហើយ គុណ​លុយ​មើល តើ​ពូ​ចេះ​គុណ​លេខ​អត់​តម្លៃ​ចន្លោះ​ពី​(18,000$​ដល់​12​ម៉ឺន​ដុល្លា​) ក្នុង​មួយ​ល្វែង ខ្ញុំ​វាយ​តំលៃ​មធ្យមភាគ​ត្រឹម 3​ម៉ឺន​ដុល្លា​ចុះ​ហើយ​លក់​រាប់ម៉ឺន​ល្វែង គុណមើល​ឃើញ​លុយ​ប៉ុន្មាន​…..? និង​ដី​ឡូត៍​លំនៅឋាន​រាប់ សែន​ឡូត៍​គុណ​លុយ​ទៅ​ប៉ុន្មាន​? តំលៃ​ចន្លោះ​ពី (1,800$​ដល់​12,000$) ខ្ញុំ​គិត​មធ្យមភាគ​តែ​3000$​ទេ គិត​ទៅ​ឃើញ​ប៉ុន្មាន​? បងប្អូន​ណា​ចេះ​គុណ លុយ សាក​គុណ​ឱ្យ​ខ្ញុំ​មើល​ប្រហែលៗ​ខាងក្រោម មក​ដើម្បី​អោយ​ពូ​តាំង​សា​រ៉ា​ដា​បាន​យល់​…?»​។​

​ជាមួយគ្នានេះដែរ អ្នក​ឧកញ៉ា​ក៏​បាន​ពន្យល់​ពី​ប្រភព​ដើមទុន ដោយ​អ្នកឧកញ៉ា​បាន​សង្កត់ធ្ងន់ថា អ្នករកស៊ី​គឺ​ប្រើ​ទុន​និង​ទំនុកចិត្ត​ស្មោះត្រង់​បន្ថែម (​គឺ​គេ​ប្រើ​ទំនុកចិត្ត​សំខាន់​)​។ ការលក់​ជូន​ប្រជាពលរដ្ឋ​តម្លៃ​ទាប លក់ដាច់​បាន​ច្រើន ប្រជាជន​មាន​ផ្ទះ​នៅ​តម្លៃ​ទាប ម្ចាស់​ដី​ក៏​លក់​ដី​ដាច់​គ្រឿងសំណង់​ក៏​លក់ដាច់ ម្ចាស់​គម្រោង​ក៏​ទទួលបាន​ផល​ចំណេញ​។​

​តែ​យ៉ាណា អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏​បាន​បញ្ជាក់​ទៅ​កាន់​លោក តាំង សា​រ៉ា​ដា ថា បើ​មិន​យល់​មក​ពី​ការរកស៊ី លោក​ឲ្យ​ក្រុម​កា​ងារ​បង្រៀន​រកស៊ី​។ តែ​ដូច​លោក [​តាំង សា​រ៉ា​ដា​] បែប​នេះ​មើលទៅ​អ្នកឧកញ៉ា​មិន​រកស៊ី​ជាមួយ​ទេ​គឺ​ព្រោះ​គ្មាន​ទំនុកចិត្ត​។ ទន្ទឹម​នឹង​នេះ​ដែល អ្នកឧកញ៉ា បាន​គូសបញ្ជាក់ថា សព្វថ្ងៃនេះ​មាន​ម្ចាស់​ដី​ជា​ច្រើន​បបួល​អ្នកឧកញ៉ា​សហការ​សង់​លក់​ជាមួយ ដោយ​មិន​ចាំបាច់​ចំណាយ​ដើមទុន​ទិញ​ក៏បាន (​គឺ​ដោយសារ​ទំនុកចិត្ត​ទំនុកចិត្ត​នេះហើយ​) លោក​មិន​ទាន់​ហ៊ាន​ទទួល​ច្រើន​ផង​ព្រោះ​រើស​អ្នក​ស្មោះសរ​និង​គ្នា​។​

​បន្ថែម​ទៀត​នោះ ទាក់ទង​នឹង​ការចោទប្រកាន់​ដែល​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស​របស់​អ្នកឧ​កញ៉ា ពី​សារព័ត៌មាន The Cambodia Daily ត្រូវបាន​អ្នក​ឧកញ៉ា​ពន្យល់ថា ជា​ការ​តាម​សម្លាប់​កិត្តិយស​សូម្បី​កូនក្មេង​ដែល​តស៊ូ​ម្នាក់​ដូចជា​លោក ដើម្បី​ឲ្យ​មហាជន​ស្អប់​លោក​នោះ​ជា​មនុស្ស​គ្មាន​គុណ​ធ​ម៍​ឡើយ ដោយ​គ្រាន់តែ​លោក​ឈប់​គាំទ្រ​មេ​លោក តាំង សា​រ៉ា​ដា​។​

​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ថ្លែង​បន្ថែមថា​៖ «​ខ្ញុំ​ជា​ក្មេង​ម្នាក់​ដែល​តែងតែ​មាន​ឆន្ទៈ​ក្នុង​ការជួយ​សង្គមជាតិ​។ ខ្ញុំ​ក៏​ដឹង​ដែរ​ថា នៅពេលដែល​ខ្ញុំ​ចេញមុខ​ជួយ​សង្គម ប្រាកដជា​ក្រុម​របស់​លោក​ពូ តាម​សម្លាប់​កិត្តិយស​ខ្ញុំ​ហើយ ក្រុម​លោកពូ​ត្រូវ​ចាំ​ថា ដរាបណា​ខ្ញុំ​នៅ​មាន​ជីវិត មានលទ្ធភាព ខ្ញុំ​នៅ​តែ​រក្សា​គោលជំហរ​ប្ដូរផ្ដាច់ ជួយ​សង្គម​ជាតិ​ដដែល​។ ចំណែក​ការគាំទ្រ​បក្ស​ណា​ឬ​បក្ស​ណា គឺ​អាស្រ័យ​ទៅលើ ផ្នត់គំនិត​របស់​ខ្ញុំ ខ្ញុំ​មាន​សិទ្ធិ ខ្ញុំ​យល់​ថា​អ្វី​ដែល​ត្រឹមត្រូវ គឺ​ខ្ញុំ​គាំទ្រ​ចឹង​ហើយកុំ​ប៉ិន​ព្យាយាម​ផ្សារ​ភ្ជាប់ពេក​»​។​

​សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា គ្រុប បច្ចុប្បន្ន​មាន​បុត្រ​សម្ព័ន្ធ​ក្នុង​វិស័យ​អចលនទ្រព្យ កម្សាន្ត កសិកម្ម និង​ហិរញ្ញវត្ថុ ដែល​មាន​បុគ្គលិក​ជិត ២​ពាន់​នាក់ ហើយក៏​ជា​ក្រុមហ៊ុន​តែងតែ​ចេញ​មុខ​ក្នុង​ការជួយ​កិច្ច​ការងារ​សង្គម​ជាច្រើន​នា​ពេល​កន្លង​មក​សរុប​ជាង ២៥​លាន​ដុល្លារ​អាមេរិក ក្រោម​ដឹកនាំ​ដោយ​ផ្ទាល់​ពី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​៕

 

Filed in: ព័ត៌មានជាតិ