ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​រដ្ឋបាល​ខេត្ត​កែប ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា នៅ​វត្ត​សត្ថា​ធម្ម​វិហារ​(​ភ្នំ​ពោន​)

​រដ្ឋបាល​ខេត្ត​កែប ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា នៅ​វត្ត​សត្ថា​ធម្ម​វិហារ​(​ភ្នំ​ពោន​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ កាលពី​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​ទី​អារាម​វត្ត​សត្ថា​ធម្ម​វិហារ (​ភ្នំ​ពោន​) ស្ថិតក្នុង​ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប លោកស្រី អ៊ុល ភីរុណ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ មន្ត្រីរាជការ​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ យ៉ាងច្រើន​កុះករ ប្រកបដោយ​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា នាំ​មក​ជាមួយ​នូវ ទៀនធូប ផ្កា​ភ្ញី ទេយ្យទាន​ផ្សេងៗ និង​បច្ច័យ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា ដែល​ជា​បុណ្យប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​ធំ​មួយ ក្នុងចំណោម​បុណ្យ​នានា ដែល​ពុទ្ធបរិស័ទ​ខ្មែរ​តែងតែ​គោរព​ប្រណិបត្តិ​តាំងពីដើម​រៀងមក​។

​សូម​ជម្រាប​ផងដែរ​ថា បុណ្យ​មាឃបូជា ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ថៃ្ង ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស បង្កើត​ព្រះពុទ្ធសាសនា​ឡើង ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥​កើត ខែ​មាឃ ក្រោយ​ពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន​៩​ខែ​គត់​។ ការ បង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅក្នុង​ចំណោម ព្រះសង្ឃ​ចំនួន ១.២៥០​អង្គ ជា​សមាជិក​ក្នុង​អង្គ មហាសន្និបាត​មួយ ដែល​បាន​និមន្ត មកពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់​។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន ប្រកាស​នៅ​គោលការណ៍​មួយ​ចំនួន​១១ សម្រាប់​ឱ្យ​សមាជិក មហាសន្និបាត​ទាំងអស់ កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ជន​ដទៃ​ទៀត​ឱ្យបាន​យល់ ពី​ពុទ្ធសាសនា​។​

​ក្នុងឱកាស​នោះ​ដែរ លោកស្រី អ៊ុល ភីរុណ អភិបាលរង​ខេត្ត ក៏​បាន​នាំយក​នូវ​បច្ច័យ ដែល​មន្ត្រីរាជការ ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ចូលរួម​ចូល​ចាប់មគ្គផល ក្នុង​ពិធី​បុណ្យ​មាឃបូជា​នេះ បាន​ចំនួន​៣,៣៣០,០០០​រៀល សម្រាប់​តម្កល់​កសាង​វត្ត​ផងដែរ​៕

Filed in: ព័ត៌មានជាតិ