ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក វរសេនីយ៍ឯក សៅ សារឿន​ដឹកនាំ​កងកម្លាំង នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ ជូន​ដល់​គ្រួសារ​សព​ដែល​បាន​បាត់​ខ្លួន ចំនួន​០៣​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​អគ្គីភ័យ​ឆេះ​អាគារ​កាស៊ីណូ​ហ្គ្រេ​នដាយ​មិន​នៅក្រុង​ប៉ោយប៉ែត​!!!

​លោក វរសេនីយ៍ឯក សៅ សារឿន​ដឹកនាំ​កងកម្លាំង នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ ជូន​ដល់​គ្រួសារ​សព​ដែល​បាន​បាត់​ខ្លួន ចំនួន​០៣​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​អគ្គីភ័យ​ឆេះ​អាគារ​កាស៊ីណូ​ហ្គ្រេ​នដាយ​មិន​នៅក្រុង​ប៉ោយប៉ែត​!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖​នៅ​រសៀល​ថ្ងៃ ច័ន្ទ ១​រោច ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២០២៣ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​១៦​និង​៣០​នាទី លោក វរសេនីយ៍ឯក សៅ សារឿ​ន អធិការ នគរបាល​ក្រុង​ប៉ោយ​ប៉ែត តំណាងឲ្យ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡេ​ាះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កងកម្លាំង ព្រមទាំង​អជ្ញាធរ​ភូមិ និង​កំលាំង​ប្រជា​ការពារ ចុះ​សួរសុខទុក្ខ​ដល់​ក្រុមគ្រួសារ​ដែល​បាន​បាត់​ខ្លួន ចំនួន​០៣​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​អគ្គីភ័យ​ឆេះ​អាគារ​កាស៊ីណូ​ហ្គ្រេ​នដាយ​មិន កាល​២៨ ខែ ធ្នូ ឆ្នាំ​២០២៣ ។

​ក្នុងនេាះ​ដែរក៏​បាន​នាំយក​អំណោ​យ​ដ៏​ថ្លៃថ្លា​របស់​លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ ជូន​ដល់​គ្រួសារ​សព ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ៥០kg ម៉ី ២ កេស ទឹកត្រី​១ យួរ ត្រីខ ០១​យួរ ទឹក​សុទ្ធ ០៥​យួរ និង​ថវិកា ២០០,០០០ រៀល ។​

Filed in: ព័ត៌មានជាតិ