ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​នគរបាល​វរ​សេនា​តូច​៨៩១ បន្ដ​ចុះ​ដើរ​ល្បាត​ត្រួតពិនិត្យ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ

​នគរបាល​វរ​សេនា​តូច​៨៩១ បន្ដ​ចុះ​ដើរ​ល្បាត​ត្រួតពិនិត្យ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​អនុវត្ត​បទបញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ហាំ វណ្ណ​: មេបញ្ជាការ​វរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក​លេខ​៨៩១ និង​លោក​វរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ ទទួល​ទិស​ប៉ុស្តិ៍​ក្បាលស្ពាន នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​នគរបាល​ការពារ​ព្រំដែន បាន​បន្ដ​ចុះ​ដើរ​ល្បាត​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​លោក​វរសេនីយ៍ត្រី សែម សាមឿន នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​បុ​ស្តិ៍​ក្បាលស្ពាន នៃ​វរ​សេនា​តូច​លេខ​៨៩១ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្បាលស្ពាន​ទាំងអស់ និង​តាម​គោលដៅ​នីមួយៗ ត្រូវ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន និង​ទប់ស្កាត់​រាល់​បទល្មើស​លួច​ឆ្លងដែន​គ្រប់​ប្រភេទ​ផងដែរ​។​

​លោក​អនុសេនីយ៍ទោ សេង សុខ​ដា​រ៉ា នាយរង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​ក្បាលស្ពាន នៃ​វរ​សេនា​តូច​លេខ​៨៩១ ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការដើរ​ល្បាត​ត្រួតពិនិត្យ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ នៅក្នុង​ភូមិសាស្ត្រ​ប៉ុស្តិ៍​ក្បាលស្ពាន​គ្រប់គ្រង ស្ថិតនៅក្នុង​ភូមិ​ក្បាល​កោះ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន និង​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​លួច​ឆ្លង​ដែក​ខុសច្បាប់​គ្រប់​ប្រភេទ​៕

Filed in: ព័ត៌មានជាតិ