ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ចូលរួម​ពិធី​បុណ្យ​មាឃបូជា​នៅ​ភ្នំ​ព្រះ​រាជទ្រព្យ​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ចូលរួម​ពិធី​បុណ្យ​មាឃបូជា​នៅ​ភ្នំ​ព្រះ​រាជទ្រព្យ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កណ្តាល​)៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា នៅ​ភ្នំ​ព្រះ​រាជទ្រព្យ នា​ព្រឹក ថ្ងៃអាទិត្យ ១៥​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។​

​បុណ្យ​មាឃបូជា ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ថៃ្ង ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥​កើត ខែ​មាឃ ក្រោយ​ពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន​៩​ខែ​គត់​។​

​ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅក្នុង​ចំណោម ព្រះសង្ឃ​ចំនួន ១.២៥០​អង្គ ជា​សមាជិក​ក្នុង​អង្គ មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។​

​នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោលការណ៍​មួយចំនួន​១១ សម្រាប់ឲ្យ សមាជិក​មហាសន្និបាត​ទាំងអស់ កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត ឲ្យបាន​យល់​ពី​ពុទ្ធសាសនា​។​

​ប្រយោជន៍​នៃ​ថ្ងៃ​មាឃបូជា​គឺ​៖
១៖ ពុទ្ធសាសនិកជន​បាន​យល់ដឹង​យ៉ាង​ត្រឹមត្រូវ ដល់​សារៈសំខាន់​នៃ​ថ្ងៃ​មាឃបូជា​នេះ​។​
២៖ យល់ដឹង​គោល​ធម៌ និង​គោលជំហរ​របស់​ព្រះពុទ្ធសាសនា​។​
៣៖ បណ្តុះ​សទ្ធា​ជ្រះថ្លា​កាន់តែ​ភិយ្យោភាព​ឡើង ក្នុង​គោល​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​។​
៤៖ បាន​បដិបត្តិ​តួនាទី​របស់​ពុទ្ធសាសនិក​ជន ក្នុង​ថ្ងៃ​មាឃបូជា​នេះ​។​
៥៖ បាន​ជួយ​ជ្រោមជ្រែង​ព្រះពុទ្ធសាសនា ឲ្យ​ស្ថិតស្ថេរ​ចេរកាល​យូរអង្វែង​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​នាំយក​បច្ច័យ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៨​លាន​៩​សែន​រៀល និង ១.២០០$ ប្រគេន​ដល់​ព្រះសង្ឃ ៨៩​អង្គ ក្នុង​មួយ​អង្គៗ​នូវ​បច្ច័យ ១០​ម៉ឺន​រៀល ស្លាដ​កមួយ និង​ទេយ្យវត្ថុ​មួយចំនួន​ទៀត​ជា​កិច្ច​បង្ហើយ​បុណ្យ​ផងដែរ​៕​

 

Filed in: ព័ត៌មានជាតិ