ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង និង​ប្រតិភូ ក្នុងនាម​គណៈកម្មាធិកា​រ​គណបក្ស​ខុទ្ទកាល័យ​សម្តេច​តេជោ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក​ជំទាវ ប៊ុន សុថា

​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង និង​ប្រតិភូ ក្នុងនាម​គណៈកម្មាធិកា​រ​គណបក្ស​ខុទ្ទកាល័យ​សម្តេច​តេជោ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក​ជំទាវ ប៊ុន សុថា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង និង​ប្រតិភូ ក្នុងនាម​គណៈកម្មាធិកា​រ​គណបក្ស​ខុទ្ទកាល័យ​សម្តេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោកជំទាវ ប៊ុន សុថា ភរិយា ឯកឧត្តម តាន់ បញ្ញាវុធ ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​។​

​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង និង​ប្រតិភូ សូម​ឧទ្ទិស​បួងសួង​សូម​ឱ្យ​វិញ្ញាណក្ខន្ធ​របស់​លោកជំទាវ បាន​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង ចាត់ទុកថា មរណភាព​របស់​លោក​ជំទាវ ប៊ុន សុថា គឺជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ភរិយា ម្តាយ ជីដូន ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​ប្រពៃ​មួយរូប​ជាទី​គោរព​ស្រឡាញ់​ចំពោះ​ស្វាមី កូន ចៅ​គ្រប់ៗ​រូប​។​

​សូមបញ្ជាក់​ថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សា​មហ៉ឹង ប្អូនស្រី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ទទួលមរណភាព ក្នុង​ជន្មាយុ​៦៧​ឆ្នាំ ដោយ​រោគាពាធ នៅវេលា​ម៉ោង ៦៖១៣​នាទី​ល្ងាច​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។ សព​លោក​ជំទាវ ត្រូវ​តម្កល់​ទុក​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅផ្ទះ​លេខ​៦៦ ផ្លូវ​លេខ​៥២៨ កែង​នឹង​ផ្លូវ​លេខ​២៨៥ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ សព​នឹង​ដង្ហែ ទៅ​បញ្ចុះ​នៅ​វត្ត​បទុម​វ​តី នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣៕

 

Filed in: ព័ត៌មានជាតិ