ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន​៖ ក្រោម​ម្លប់​សន្តិភាព​ដែល​កើតចេញ​ពី​នយោបាយ​ឈ្នះ ឈ្នះ វិស័យ​ព្រះពុទ្ធសាសនា​ត្រូវបាន​យកចិត្តទុកដាក់ និង​លើកកម្ពស់

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន​៖ ក្រោម​ម្លប់​សន្តិភាព​ដែល​កើតចេញ​ពី​នយោបាយ​ឈ្នះ ឈ្នះ វិស័យ​ព្រះពុទ្ធសាសនា​ត្រូវបាន​យកចិត្តទុកដាក់ និង​លើកកម្ពស់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​)៖ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងថា ក្រោម​ម្លប់​សន្តិភាព​ដែល​កើតចេញ​ពី​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន វិស័យ​ព្រះពុទ្ធសាសនា​ត្រូវបាន​យកចិត្តទុកដាក់ និង​លើកកម្ពស់​ជានិច្ច ពីព្រោះ​ព្រះពុទ្ធសាសនា គឺជា​ឃ្លាំង​ផ្តល់នូវ​ពុទ្ធិ ថែរក្សា​គម្ពីរ​អក្សរសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណី និង​ថែរក្សា​ព្រលឹង​ជាតិ​។​

​ការលើកឡើង​របស់ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពារាំង បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីបុណ្យ​ឆ្លង​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​នៅ​វត្ត​ត្រគៀត ស្ថិតក្នុង​ភូមិ​ត្រគៀត ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​លើកឡើង​ថា នៅក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​កាប់សម្លាប់​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ និង​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​ឬ​សគល់ ក្នុងនោះ​ទី​អារាម​ព្រះពុទ្ធ​ស​សាសនា​ត្រូវ​បាន​វាយកម្ទេច ព្រះវិហារ​ធ្វើ​ជាឃ្លាំង និង​ជា​ទីកន្លែង​ចិញ្ចឹមសត្វ សិទ្ធិ​សេរីភាព​ជំនឿ​សាសនា ទំនៀម​ទំលាប់​ប្រពៃណី ត្រូវបាន​លុបបំបាត់​ទាំងស្រុង​។​

​ឯកឧត្តម​បាន​បន្តថា ផ្តើមចេញ​ពី​ការតស៊ូ​រំដោះជាតិ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន បាន​សង្គ្រោះ​ជាតិ និង​អាយុជីវិត​ប្រជាជន​ឲ្យ​រួចផុត​ពី​សេចក្តីស្លាប់ នា​ថ្ងៃ​ទី​៧​មករា ឆ្នាំ​១៩៧៩ ហើយ​នេះ​ចាត់ទុក​ជា​ជ្រោះ​មរណៈ​ទីមួយ​។ ដោយឡែក ក្នុង​បរិបទ​ដែល​កម្ពុជា​ស្ថិត​ក្នុង​ជ្រោះ​មរណៈ នៃ​ការឆ្លង​រាតត្បាត​ដោយ​ជំងឺ​កូវី​ដ​-១៩ សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​និង​វិធានការ​មុត​ស្រួច ដើម្បី​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ឱ្យ​រួចផុត​ពី​ជ្រោះ​មរណៈ​នៃ​ជំងឺ​កូវី​ដ​-១៩ ជា​លើក​ទី​ពីរ​។​

«​កម្ពុជា​ភ័ព្វសំណាង ដែល​មាន​មេដឹកនាំ​ដ៏​ឈ្លាសវៃ គឺ​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​វីរបុរស​ស្នេហា​ជាតិ ជា​បិតា​ស្ថាបនិក​សន្តិភាព ជា​អ្នកធានា​ការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី​យ៉ាងរឹងមាំ ពង្រឹង​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន និង​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ ឱ្យ​រស់នៅ​ក្នុង​សង្គម​ដែល​មាន​ភាព​សុខដុមរមនា និង​ការអភិវឌ្ឍ​»​។​

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ព្រះទ័យ​ផ្តួចផ្តើម និង​ការខិតខំ​របស់​ព្រះចៅអធិការ​គ្រប់​ជំនាន់ ព្រមទាំង​ព្រះសង្ឃ​គ្រប់​ព្រះអង្គ រួម​ជាមួយ​សប្បុរសជន ពុទ្ធបរិស័ទ បាន​សាមគ្គី​គ្នា​បរិច្ច្ចាគ​ធនធាន កសាង​សមិទ្ធផល​ក្នុង​ទី​អារាម សម្រាប់​ប្រើប្រាស់​ដល់​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។​

​បន្ថែម​លើស​នេះ ឯកឧត្តម អគ្គមេបញ្ជាការ បានលើកឡើង​ពី​តម្លៃ​សន្តិភាព ដែល​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការអភិវឌ្ឍ​រីកចម្រើន ទាំង​ផ្នែក​ពុទ្ធចក្រ និង​ផ្នែក​អាណាចក្រ​។ ហើយ​ថ្មីៗ​នេះ សន្តិភាព បាន​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូលៗ កម្រិត​ពិភពលោក ទទួលបាន​ជោគជ័យ ដែល​ជា​ការលើកកម្ពស់​មុខមាត់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​

«​មនុញ្ញផល​នៃ​សន្តិភាព ដែល​កម្ពុជា​ទទួលបាន​នា​បច្ចុប្បន្ននេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ តែ​ជា​ផែនទី​ចង្អុល​ផ្លូវ​ដ៏​ច្បាស់លាស់ លើ​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្តល់​អាទិភាព​ខ្ពស់​បំផុត គឺ​សន្តិភាព​»​។​

​ជាមួយ​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បន្ត​រួមគ្នា​ថែរក្សា​ពួន​ជ្រុំ​រាល់​សមិទ្ធផល​ដ៏​ថ្លៃថ្លា​របស់​សង្គមជាតិ​ឱ្យបាន​រឹងមាំ និង​ប្តេជ្ញា​ដាច់ខាត​ការពារ​សន្តិភាព ឯកភាព​ជាតិ​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស​ជានិច្ច មិន​ឱ្យ​ជន​ណា ឬ​អានុភាព​ណា​មក​បំផ្លាញ​បានឡើយ​៕RT

 

 

Filed in: ព័ត៌មានជាតិ