ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ម៉ូតូ​ប្រជាពលរដ្ឋ​ចំនួន ៤១ គ្រឿង​ត្រូវបាន​កម្លាំង​នៃ​ការដ្ឋាន​ស្រុក​សំពៅ​លូន​យក​មក​រក្សាទុក​ក្នុងករណី​ពួកគាត់​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​

ម៉ូតូ​ប្រជាពលរដ្ឋ​ចំនួន ៤១ គ្រឿង​ត្រូវបាន​កម្លាំង​នៃ​ការដ្ឋាន​ស្រុក​សំពៅ​លូន​យក​មក​រក្សាទុក​ក្នុងករណី​ពួកគាត់​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ ស្រុក​សំពៅ​លូន នៅ​ចំណុច​ជាប់​មាត់​អូរ​ព្រំដែន កម្ពុជា​-​ថៃ ត្រង់ចំណុច​៩៩ ស្ថិតក្នុង​ក្រុម​ទី ០៥ ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី ០៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​០៧ និង​០០​នាទី​
​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​បាន​  សហការ​និង​បាន​ទទួល​ម៉ូតូ ចំនួន ៤១ គ្រឿង ក្នុង នោះ​
១,(​ម៉ូតូ​ម៉ាក HONDA DREAM ចំនួន ១៨ គ្រឿង ។​
២,​ម៉ូតូ​ម៉ាក HONDA WAVE ចំនួន ០៥ គ្រឿង​។​
៣,​ម៉ូតូ​ម៉ាក zooer x  ចំនួន ០៤ គ្រឿង ។​
៤, ម៉ូតូ​ម៉ាក​   HONDA CLICK ចំនួន ០២ គ្រឿង​។​
៥,​ម៉ូតូ​ម៉ាក MSX ចំនួន ០១ គ្រឿង ។​
៦,​ម៉ូតូ​ម៉ាក R15 ចំនួន ០១ គ្រឿង ។​
៧,​ម៉ូតូ​ម៉ាក​   HONDA SCOOPY  ចំនួន ០២ គ្រឿង​។​
៨, ម៉ូតូ​ម៉ាក KTM ចំនួន ០១ គ្រឿង​។​
៩,​ម៉ូតូ​ម៉ាក ICON ចំនួន ០១ គ្រឿង​ ​។​
១០,​ម៉ូតូ​ម៉ាក កូន​ទា ចំនួន ០១ គ្រឿង​។​
១១,​ម៉ូតូ​ម៉ាក M SLAS ចំនួន ០១ គ្រឿង ។​
១២,​ម៉ូតូ​កង់​បី ចំនួន ០១ គ្រឿង​។​
១៣,​ម៉ូតូ​ចាស់ គ្មាន​អាវ ចំនួន ០៣ គ្រឿង ) ។​

​លោក​ខុង យ៉ាត​លួង ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី (​គី​ឡូ​១៣ ) និង កម្លាំង​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី (​គី​ឡូ​១៣ )​បានធ្វើការ​ប្រគល់​ម៉ូតូ​ពាក់​ពន្ធ័​ទាំងអស់​ខាងលើ ជា​របស់​ប្រជាពលរដ្ឋ ដែល​បាន​ផ្ញើទុក​នៅ​ផ្ទះ​របស់​ឈ្មោះ​  ស្រ៊ុន គឹម​ហ័ង់ ភេទ​ស្រី អាយុ​ប្រហែល ៤០ ឆ្នាំ​ជាង​    មាន​ទីលំនៅ​ជាប់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​ត្រង់​ចំណុច​៩៩ ស្ថិតក្នុង​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​  ហើយ​ម្ចាស់​ម៉ូតូ​ទាំងអស់​  បាន​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​  តាម​ច្រករបៀង ចូលទៅ​ក្នុង​ប្រទេស​ថៃ​   ក្រោយពេល​ប្រគល់ ទទួល​រួច​ហើយ​  កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​បាន​ដឹក​យក​មក​រក្សាទុក នៅ​កន្លែង​អធិការដ្ឋាន​នគរបាល​។​

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ម៉ូតូ​ចំនួន ៣៥ នាក់​ក្នុងនោះ​ប្រុស ២៧ នាក់​បាន​ឆ្លង​ដែន​ចេញពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​វិញ​  ​និង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ ធ្វើការ​សាកសួរ​បំភ្លឺ និង​ពន្យល់​ណែនាំ​អប់រំ អំពី​ផ្លូវច្បាប់ ពាក់​ពន្ធ័​ករណី ឆ្លងដែន​ចូល​ទៅក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ព្រមទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​និង​ប្រគល់​ម៉ូតូ​ទៅ​ឲ្យ​ពួកគាត់​ប្រើប្រាស់​វិញ​  ពេល​ដែល​ពួកគាត់​មាន​ឯកសារ​បញ្ជាក់​ពី​ម៉ូតូ ដែល​ជា​កម្មសិទ្ធិ​របស់​ពួកគាត់ ។​

​សមត្ថកិច្ច​បញ្ជាក់ថា ម៉ូតូ​ដែល​នៅសល់​ចំនួន ០៦ គ្រឿង​និង​ម៉ូតូ​កង់​បី​ចំនួន ០១ គ្រឿង​ទៀត កម្លាំង​សមត្ថកិច្ច​នៅតែ​បន្ត​ធ្វើ​ការស្រាវជ្រាវ​រក​ម្ចាស់​ពេល​ពួ​គាត់​វិលត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ដើម្បី​ហៅ​មក​អប់រំ​ណែនាំ​ចុះ​កិច្ចសន្យា​និង​ប្រគល់​ម៉ូតូ​ជូន​ពួកគាត់​វិញ​។​ជា​ចុងក្រោយ​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​សង្ឃឹម​ថា​បងប្អូន​ប្រជាពលរដ្ឋ​និង​បញ្ឈប់​នៅ​ការ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ប្រទេស​ថៃ​ជៀសវាង​មាន​អាហា​រី​ភ័យ​ណាមួយ​កើតឡើង​។​

Filed in: ព័ត៌មានជាតិ