ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា និង​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់

​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា និង​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា លើក​ទិសដៅ​ការងារ​បន្ត​ខែកុម្ភៈ ឆ្នាំ​២០២៣ និង​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង​ឱកាស​ពិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​កីឡា​ជនពិការ​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង​ទាំងអស់ លោក លោកស្រី វរ​សេនីយ៍ នាយ​ការិយាល័យ​ទាំងអស់​ចំណុះ​ស្នងការដ្ឋាន លោក​វរសេនីយ៍ អធិការ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​-​ស្រុក​ទាំង​៩ លោក​វរសេនីយ៍ មេ​បញ្ហា​ការ​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ លោក​វរសេនីយ៍ អនុ​សេនីយ៍ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​/​សង្កាត់ ទាំង​៦៧ លោក​វរសេនីយ៍ អនុ​សេនីយ៍ នាយ​ប៉ុស្តិ៍​នរគ​របាល​ការពារ​ព្រំដែន​គោក​ផងដែរ​។​

​នា​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ តួនាទី ភារកិច្ច​បាន​ល្អ​តាម​ផែនកា​រណ៍​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ក៏​បាន​ដាក់ចេញ​នូវ​ផែនការ​សម្រាប់​ខែ​បន្ទាប់​មានដូចជា​៖ ជម្រុញ​ដល់​កម្លាំង​ជំនាញ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឲ្យបាន​ទាន់​ពេលវេលា​, បន្ត​ផ្សព្វផ្សាយ រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​, ពង្រឹង​ទប់ស្កាត់​បទល្មើស​ជូ​ញ​ដូរ​គ្រឿងញៀន​, ទប់ស្កាត់​ការជួញដូរ​មនុស្ស​, ទប់ស្កាត់​រាល់​ទំនិញ​គេច​ពន្ធ និង​អាហារ​នាំ​ឲ្យ​ខូចសុខភាព​, បង្កា​បង្ក្រាប គ្រប់​បទល្មើស​ព្រហ្មទណ្ឌ ដើម្បី​ធានាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម​, ត្រៀមកម្លាំង​មធ្យោបាយ ឧបករណ៍ និង​សម្ភារៈ​ពន្លត់​អគ្គីភ័យ ដើម្បី​ចេញ​អន្តរាគមន៍ ២៤​ម៉ោង​លើ​២៤​ម៉ោង​, កម្លាំង​ទាំងអស់​ត្រូវ​គោរព​វិន័យ និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​៕

 

Filed in: ព័ត៌មានជាតិ