ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្តេច​តេជោ ហ៊ុន សែន ផ្តល់​បណ្ណ​កម្មសិទ្ធិ​ផ្ទះសម្បែង​ជូន​ពលរដ្ឋ​ជាង ១២០០​គ្រួសារ នៅ​បុរី​កីឡា​ជាមួយនឹង​ការលើកលែង​ការបង់ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង​ពន្ធអាករ​ផ្សេងៗ​ទៀត​

សម្តេច​តេជោ ហ៊ុន សែន ផ្តល់​បណ្ណ​កម្មសិទ្ធិ​ផ្ទះសម្បែង​ជូន​ពលរដ្ឋ​ជាង ១២០០​គ្រួសារ នៅ​បុរី​កីឡា​ជាមួយនឹង​ការលើកលែង​ការបង់ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង​ពន្ធអាករ​ផ្សេងៗ​ទៀត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១២០០​គ្រួសារ រស់​នៅក្នុង​អគារ​បុរី​កីឡា​ទាំង ០៨​អគារ បាន​បង្ហាញ​ពី​ក្តីរំភើប​រីករាយ​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​ផ្តល់​បណ្ណ​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន​ជូន​ពួកគាត់ ជាមួយនឹង​ការលើកលែង​ការបង់ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង​ពន្ធអាករ​ផ្សេងៗ​ថែម​ទៀត​នោះ​។​

​ការបង្ហាញ​ពី​ក្តីរំភើប​រីករាយ​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាង ១២០០​គ្រួសារ​នេះ បាន​បង្ហាញ​ឲ្យឃើញ នៅពេលដែល​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចុះ​សំណេះសំណាល និង​រៀបចំ​យុទ្ធនាការ​ចុះបញ្ជី​ធ្វើ​បណ្ណ​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន ចំនួន ១៣៩២ យូ​នី​ត ស្មើនឹង​ជាង ១២០០​គ្រួសារ ជូន​ពួកគាត់ នា​ព្រឹក​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​។​
​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា «​ដោយ​ពិនិត្យឃើញ​អំពី​ស្ថានភាព​របស់​បងប្អូន និង​ដើម្បី​ជួយ​សម្រួល​ឱ្យ​បងប្អូន​ទទួលបាន​កម្មសិទ្ធិ​ស្របច្បាប់​លើ​ចំណែក​ឯកជន នៃ​អគារ​សហកម្មសិទ្ធិ​បុរី​កីឡា ក៏​ដូច​សម្រាល​បន្ទុក ក្នុង​ការបង់ពន្ធ​-​អាករ និង​សេវា​សុរិយោដី​នានា ក្នុង​ដំណើរការ​បំពេញ​នីតិវិធី​កសាង​បណ្ណ​កម្មសិទ្ធិ​ខាងលើ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សម្រេច​ឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ រៀបចំ​បែបបទ ដើម្បី​ចុះបញ្ជី​ធ្វើ​បណ្ណ​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន ចំនួន ១៣៩២​យូ​នី​ត នៃ​អគារ​បុរី​កីឡា ទាំង​០៨​អគារ ជូន​ប្រជាពលរដ្ឋ​ទាំងអស់ ប្រមាណ​ជាង ១២០០​គ្រួសារ ជាមួយនឹង​ការលើកលែង​នូវ​ការបង់ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង​ពន្ធអាករ​ផ្សេងៗ ព្រមទាំង​សេវា​អន្តរ ក្រសួង​នានា ក្នុង​ការចុះបញ្ជី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន ចំនួន ១៣៩២​យូ​នី​ត នៃ​អគារ បុរី​កីឡា ទាំង ០៨ អគារ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​»​។​

​លោក ឃួ​ង ស្រេង បន្តថា នេះ​ពិតជា​ស្ដែង​ឱ្យឃើញ​អំពី​យកចិត្តទុកដាក់រ​បស់​សម្ដេច​តេជោ ហ៊ុន សែន ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្នុង​អគារ​បុរី​កីឡា ទាំង​០៨​អគារ​។ តាមរយៈ​ការជួយ​សម្រួល​ដល់​ការធ្វើ​បណ្ណ​កម្មសិទ្ធិ​ខាងលើ ដោយ​ពុំ​ចំណាយ​ថវិកា​លើ​ការបង់ពន្ធ​-​អាករ​ផ្សេងៗ និង​សេវា​អន្តរ​ក្រសួង​នានា​នោះ លោក​ស្នើ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្នុង​អគារ​បុរី​កីឡា បន្ត​គាំទ្រ​សម្តេច​តេជោ ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់​ការ​បាន​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ និង​អាណត្តិ​បន្តបន្ទាប់​ទៀត ក៏ដូចជា​គាំទ្រ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី នាពេល​អនាគត​ផង​ដែរ​៕RT

Filed in: ព័ត៌មានជាតិ