ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ប្រគល់​ភារកិច្ច​ជូន ឯកឧត្តម ប៉ែន បូ​ណា ឱ្យ​ទទួល​បន្ទុក​ពង្រឹង​ប្រសិទ្ធភាព​វិជ្ជាជីវៈ​សារព័ត៌មាន ការងារ​ផ្សាយ​ព័ត៌មាន និង​ការងារ​សមាគម​សារព័ត៌មាន​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ប្រគល់​ភារកិច្ច​ជូន ឯកឧត្តម ប៉ែន បូ​ណា ឱ្យ​ទទួល​បន្ទុក​ពង្រឹង​ប្រសិទ្ធភាព​វិជ្ជាជីវៈ​សារព័ត៌មាន ការងារ​ផ្សាយ​ព័ត៌មាន និង​ការងារ​សមាគម​សារព័ត៌មាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តីសម្រេច​ចាត់ តាំង​ប្រគល់​ភារកិច្ច ជូន ឯកឧត្ដម ប៉ែន បូ​ណា ដែល​ទើបតែ​ទទួល​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ឱ្យ​ទទួល​បន្ទុក​ការងារ​សម្របសម្រួល​ពង្រឹង​ប្រសិទ្ធភាព​វិជ្ជាជី​វៈសា​រ​ព័ត៌មាន ការងារ​ផ្សាយ​ព័ត៌មាន និង​ការងារ​សមាគម​សារព័ត៌មាន​។​

​សូម​ជ្រាបថា កាលពី​ខែ​ធ្នូ ឆ្នាំ​២០២២ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង ឯកឧត្តម ប៉ែន បូ​ណា ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។​

​សូមបញ្ជាក់​ថា ឯកឧត្តម ប៉ែន បូ​ណា គឺជា​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​នេះ​អស់​ជាច្រើន​ឆ្នាំ​មកហើយ​៕

Filed in: ព័ត៌មានជាតិ