ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​០៥​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយពី​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​ចំនួន​២​ករណី​ផ្សេង​គ្នា​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​២​ករណី​រួមមាន​៖
*​ករណី​ទី​១៖ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១៖៣០​នាទី កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៣​នាក់ (​ស្រី​០១​នាក់​) ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ដី​ឡូរ៍​ទុកចោល គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ នៅវេលា​ម៉ោង​១៣.៤៥​នាទី ថ្ងៃ​ដដែល ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់​ទៀត នៅ​ចំណុច​កា​រ៉ា​ស់​ជួសជុល​រថយន្ត ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ចាប់​យក​នូវ​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​ចំនួន​០៩​កញ្ចប់ រួម​នឹង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួនទៀត​។
​ជនសង្ស័យ​ទាំង​០៤​មានឈ្មោះ ៖ ១.​ឈ្មោះ សាន សា​រៀង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ដី​ឡូរ៍​ទុកចោល គ្មាន​លេខ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ២.​ឈ្មោះ ឡុង បូ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ៣.​ឈ្មោះ ចាន់ ស្រី​ណា ភេទ ស្រី អាយុ ១៩ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ដី​ឡូរ៍​ទុកចោល គ្មាន​លេខ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ៤ ឈ្មោះ ចាន់ ចំរើន ភេទ ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ ជាង​ឡាន ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

*​ករណី​ទី​២៖ នៅវេលា​ម៉ោង​៣:៣០​នាទី ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ចុះ​បង្ក្រាប​ជាក់ស្ដែង​ករណី​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវ​ឌឿងហែម លេខ​៥១ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ប៊ុន វិច្ឆិកា ហៅ ពេជ្រ​ខ្ទើយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ចាប់​យក​នូវ​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​ចំនួន​០១​កញ្ចប់ រួម​នឹង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួនទៀត​៕

Filed in: ព័ត៌មានជាតិ