ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ស្នងការ​នគ​បាល​ខេត្ត​បន្ទាយមានជ័យ ណែនាំ​នគរបាល​តាម​បណ្តា​ក្រុង​-​ស្រុក ពន្លឿន​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ពលរដ្ឋ​តាម​មូលដ្ឋាន

​ស្នងការ​នគ​បាល​ខេត្ត​បន្ទាយមានជ័យ ណែនាំ​នគរបាល​តាម​បណ្តា​ក្រុង​-​ស្រុក ពន្លឿន​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ពលរដ្ឋ​តាម​មូលដ្ឋាន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់ចេញ​នូវ​បទបញ្ជារ​យ៉ាង​ម៉ឺងម៉ាត់ ដល់​កម្លាំង​នគរបាល​តាម​បណ្តា​ក្រុង​-​ស្រុក ពន្លឿន​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ពលរដ្ឋ​តាម​មូលដ្ឋាន​ឱ្យបាន​ឆាប់រហ័ស ស្រប​នឹង​បទបញ្ជារ​នេះ​កម្លាំង​នគរបាល​តាម​បណ្តា​ស្រុក​-​ក្រុង​ទាំង​៩ នៃ​ខេត្ត​បន្ទាយមានជ័យ តែងតែ​បាន​ចុះ​ធ្វើ​សកម្មភាព​ជាប់​ជាប្រចាំ​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ កម្លាំង​នគរបាល​តាម​បណ្តា​ស្រុក​-​ក្រុង​ទាំង​៩ ក៏​បាន​បន្ត​ចុះ​ពន្លឿន​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ ដែល​ទើប​គ្រប់​អាយុ និង​អ្នក​ហួស​សុពលភាព​ប្រើប្រាស់​។ ក្រៅពី​ធ្វើ​ផ្ទាល់​នៅ​អធិការដ្ឋាន​គ្រប់​ក្រុង​-​ស្រុក នគរបាល​ជំនាញ​ក៏​បាន​បែក​ចែក​កម្លាំង​ជា​២​ក្រុម ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ តាម​បណ្តា​ឃុំ សង្កាត់ ដើម្បី​ពន្លឿន​ជូន​ដល់​ប្រជាពលរដ្ឋ យក​ឯកសារ​នេះ​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍ ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដូចជា ទិញ​លក់​ដីធ្លី ដាក់ពាក្យ​បម្រើ​ការងារ ឬ​ប្រកប​អាជីវកម្ម​ផ្សេងៗ​។​

​ស្រប​ជាមួយ​គ្នា កម្លាំង​នគរបាល​តាម​បណ្តា​ស្រុក​-​ក្រុង​ទាំង​៩ ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​គ្រប់រូប ទាំង​អ្នក​ទើប​គ្រប់​អាយុ និង​អ្នក​ហួស​សុពលភាព ត្រូវ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ស​ញ្ញាតិ​ខ្មែរ​គំរូ​ថ្មី​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​យក​ទៅ​ប្រើប្រាស់ និង​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ឆ្នាំ​២០២៣​ខាង​មុខ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ