ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​សមត្ថកិច្ច​ចម្រុះ បន្ត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​២​លើក​នៅ​ស្រុក​ឯក​ភ្នំ​

​សមត្ថកិច្ច​ចម្រុះ បន្ត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​២​លើក​នៅ​ស្រុក​ឯក​ភ្នំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរង​ទទួល​ដឹកនាំ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​លោក​វរសេនីយ៍ឯក ឡុង យោធា​វីរ​: អធិការ​ស្រុក​ឯក​ភ្នំ កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៣​ម្សិលមិញ​នេះ សហការ​ជាមួយ​កម្លាំ​សឹក​រង​ស្រុក​ឯក​ភ្នំ ឈរជើង​ទិស​ទន្លេសាប កម្លាំង​សរុប​ចំនួន ១០​នាក់ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​០២​លើក​។

​យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា​៖ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​សម្ភារៈ​ក្នុង​កិច្ចប្រតិបត្តិការ​រួមមាន កាណូត​ចំនួន​០៤​គ្រឿង ។​

​ការបង្ក្រាប​លើក​ទី​១ កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ សហការ​ជាមួយ​កម្លាំង​ចំរុះ​បាន​បង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​អូរ​កូន​ប្រឹស ព្រែក​ស្ទឹង​ចាស់ អតីត​ឡូត៍​នេសាទ​លេខ​០២​បាត់ដំបង ក្នុង​ភូមិសាស្ត្រ ភូមិ​កំពង់​ប្រហុក ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដាក់​បិត​ព្រែក ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​។ ជា​លទ្ធផល​នគរបាល​ជំនាញ​បង្ក្រាបបាន ៖ -​សាច់​មង​ប្រវែង ១៥០​ម៉ែត្រ​, -​ឡុក​ចាប់ត្រី​ចំនួន ០១​គ្រឿង , -​បង្គោល​ចំនួន ៥៥​ដើម ។​

​ការបង្ក្រាប​លើក​ទី​២ កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ សហការ​ជាមួយ​កម្លាំង​ចំរុះ​បាន​បង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​អភិរក្ស​ពូជ​ត្រី នៅ​អូរ​តេជ​: ដាក់​បិត​ព្រែក​ថ្វាង អតីត ឡូត៍​នេសាទ​លេខ​០៤ ស្ថិតនៅក្នុង​ភូមិ​ថ្វាង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​។ ជា​លទ្ធផល​នគរបាល​ជំនាញ​បង្ក្រាបបាន ៖ -​សាច់​មង​ប្រវែង ២០០​ម៉ែត្រ , -​ឡុក​ចាប់ត្រី​ចំនួន ០២​គ្រឿង , -​បង្គោល​ចំនួន ៩០​ដើម , -​សាច់​ដៃ​ចាប់​ត្រី​ចំនួន ០២​សាច់​ដៃ ។​

​ចំពោះ​ករណី​ទាំង​២​ខាងលើនេះ រាល់​វត្ថុតាង​ដែល​បង្ក្រាប​បាន​សមត្ថកិច្ច​កាប់បំផ្លាញ​និង​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង ដោយឡែក​ជនល្មើស​បាន​រត់គេចខ្លួន​មុន​ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​៕

Filed in: ព័ត៌មានជាតិ