ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​រដ្ឋមន្ត្រី ឌិ​ត ទីណា អញ្ជើញ​ទទួល​ជួប​សម្តែង​ការគួរសម និង​ស្តាប់​បង្ហាញ​អំពី​សេវាកម្ម និង​ផលិតផល​របស់​ធនាគា​រ (J Trust Royal )

​រដ្ឋមន្ត្រី ឌិ​ត ទីណា អញ្ជើញ​ទទួល​ជួប​សម្តែង​ការគួរសម និង​ស្តាប់​បង្ហាញ​អំពី​សេវាកម្ម និង​ផលិតផល​របស់​ធនាគា​រ (J Trust Royal )
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០១ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ទទួល​ជួប​សម្តែង​ការគួរសម និង​ស្តាប់​បទ​បង្ហាញ​របស់​ក្រុម​ការងារ​មក​ពី​ធនាគារ J Trust Royal ។​

​បន្ទាប់​ពី​ក្រុមការងារ​ធនាគារ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​សេវាកម្ម និង​ផលិតផល​របស់​ខ្លួន​រួច ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើសុំ​ឱ្យ​ធនាគារ J Trust គាំទ្រ​វិស័យ​កសិកម្ម​ក្នុង​ការផ្តល់​កម្ចី​ឱ្យបាន​ទូលំទូលាយ​ដល់​វិស័យ​រោង​ម៉ាស៊ីន​ស្រូវ រោងចក្រ​ឬ​សហគ្រាស​កែច្នៃ​ផលិតផល​កសិកម្ម​ផ្សេងៗ ក្នុង​អត្រា​ការប្រាក់​ទាប​សមរម្យ​។​

​បន្ថែម​ពី​នេះ ឯកឧត្តម ក៏​បាន​ស្នើ​ឱ្យ​ខាង​ធនាគារ​ពិចារណា​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ទាប​ដល់​កសិក​រ​ក្នុង​ការពង្រីក​អាជីវកម្ម​របស់​គាត់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគាត់​មាន​ភាពរឹងមាំ និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការសង​ត្រលប់​ទៅ​កាន់​ខាង​ធនាគារ​វិញ​៕

Filed in: ព័ត៌មានជាតិ