ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤៤ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​

កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤៤ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១២​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ នៅ​សាលប្រជុំ​ន​ន្ទីរ អគារ ខ សាលាខេត្ត មាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤៤ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត លោក​អភិបាលក្រុង ស្រុក​ទាំង​៨ លោក លោកស្រី​នាយក នាយករង​ទីចាត់ការ​/​អង្គភាព និង​ប្រធាន​ការិយាល័យ​ចំណុះ​សាលាខេត្ត ។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​មាន ៖
១. ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៣​។​
២.​ពិនិត្យ និង​អនុម័ត​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា និង​ទិសដៅ​ការងារ​បន្ត​ខែកុម្ភៈ ឆ្នាំ ២០២៣ របស់​រដ្ឋបាល​ខេត្ត​។​
៣.​ពិនិត្យ និង​អនុម័ត របាយការណ៍​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត ឆ្នាំ​២០២២​។​
៤. អនុម័ត​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត ដែល​បានមកពី​ការផ្តល់​សេវា​រដ្ឋបាល ជូន​មន្ត្រីរាជការ​សាលាខេត្ត​។​
៥. ស្តាប់​របាយការណ៍​ប្រចាំ​ខែ​មករា និង​ទិសដៅ​ការងារ​បន្ត​ខែកុម្ភៈ ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​ពិគ្រោះ យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត​។​
៦.​ស្តាប់​របាយការណ៍​ប្រចាំ​ខែ​មករា និង​ទិសដៅ​ការងារ​បន្ត​ខែកុម្ភៈ ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​លទ្ធកម្ម​ខេត្ត​។​
៧.​សេចក្តី​ផ្សេងៗ (​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៥ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២៣)​។​

Filed in: ព័ត៌មានជាតិ