ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ក្រុមគ្រូពេទ្យ​ខេត្ត​ស្វាយរៀង ផ្តល់​ឈាម​ជួយ​វះកាត់​សង្គ្រោះ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ដោយ​ជោគជ័យ ក្រោយ​ធ្លាក់ឈាម​ធ្ងន់ធ្ងរ

​ក្រុមគ្រូពេទ្យ​ខេត្ត​ស្វាយរៀង ផ្តល់​ឈាម​ជួយ​វះកាត់​សង្គ្រោះ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ដោយ​ជោគជ័យ ក្រោយ​ធ្លាក់ឈាម​ធ្ងន់ធ្ងរ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ ធ្លាក់ឈាម​ធ្ងន់ធ្ងរ​ម្នាក់ ត្រូវបាន​បញ្ជូន​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង និង​ខ្វះ​ឈាម​ត្រូវបាន​គ្រូពេទ្យ សម្រេចចិត្ត​ផ្ដល់​ឈាម ដើម្បី​ធ្វើ​ការសង្គ្រោះ​បន្ទាន់​វះកាត់​ដោយ​ជោគជ័យ​។​

​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា ក្រុមគ្រូពេទ្យ​ផ្នែក​សម្ភព​-​រោគ​ស្ដ្រី និង​ផ្នែក​វះកាត់ នៃ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង បាន​ធ្វើ​ការវះកាត់​ជួយសង្គ្រោះ​ស្ដ្រី មាន​ផ្ទៃពោះ​ម្នាក់​ដែល​បញ្ជូន​មក​ពី​មន្ទីរពេទ្យបង្អែក​ស្រុក​រមាស​ហែក ដែល​មាន​ស្ថានភាព​ធ្លាក់ឈាម​ធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​៣១​ខែ​មករា​ឆ្នាំ​២០២៣​។​

​ប្រភព​បាន​បន្តថា ស្ត្រី​ដែល​មក​ធ្វើការ​វះកាត់​នេះ មានឈ្មោះ សេង សុធា អាយុ​៤១ ឆ្នាំ រស់នៅ​ភូមិ​ល្បើក ឃុំ​សម្បត្តិ​មានជ័យ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដោយសារ​ស្ត្រី​នេះ ត្រូវការ​ឈាម​ច្រើន (១០​ស្បោង​) ក្នុង​ការសង្គ្រោះ និង​ពុំ​មាន​ក្រុម​គ្រួសារ​សម្រាប់​ផ្ដល់​ឈាម លោកស្រី​វេជ្ជបណ្ឌិត លោក លោកស្រី​ជា​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង ក៏​បាន​ធ្វើ​ការបរិច្ចាគ​ឈាម​បន្ថែម ដើម្បី​ជួយសង្គ្រោះ​ស្ដ្រី​ផ្ទៃពោះ​រហូតដល់​ឆ្លង​ផុត​ស្ថានភាព​គ្រោះថ្នាក់​ផង​ដែរ​។​

​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់ថា ក្រោយពី​ធ្វើ​ការវះកាត់​រួច​ស្ថានភាព​សុខភាព​របស់​ស្ត្រី​ខាងលើ មាន​ភាព​ធម្មតា​ពុំ​មាន​អ្វី​ប្រែប្រួល​គួរឲ្យ​កត់សម្គាល់​នោះទេ​។​

​ក្រុមគ្រូពេទ្យ​ខេត្ត​ស្វាយរៀង សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​ជុំវិញ​ខេត្ត សូម​បន្ត​ជួយ​បរិច្ចាគ​ឈាម​ដល់​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​បន្ថែមទៀត ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​មាន​លទ្ធភាព ក្នុង​ការជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ហើយ​ត្រូវការ​ឈាម​ផងដែរ​៕

Filed in: ព័ត៌មានជាតិ