ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ជនពិការ​ក្រីក្រ​ក្នុង​សហគមន៍ ចំនួន ២៩៤​នាក់ នៅ​ឃុំ​ស្ទឹង​កាច់ ទទួល​ប្រាក់​របប​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល​

ជនពិការ​ក្រីក្រ​ក្នុង​សហគមន៍ ចំនួន ២៩៤​នាក់ នៅ​ឃុំ​ស្ទឹង​កាច់ ទទួល​ប្រាក់​របប​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ នៅ​សាលាឃុំ​ស្ទឹង​កាច់ ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ជនពិការ​ក្រីក្រ នៅតាម​សហគមន៍ ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ចំនួន ២៩៤​នាក់ ទទួលបាន​ប្រាក់​របប​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ស្ថិតក្រោម​អធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ។

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បើ​ទោះបីជា​សម្ដេច​មិន​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ក្ដី ក៍​ប៉ុន្តែ​សម្ដេច​បាន​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ខេត្ត អោយធ្វើ​ការបើក​ផ្តល់ប្រាក់​របប​គោលនយោបាយ​នេះ ជូន​ដល់​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍ ដោយ​មិន​មាន​ការរើសអើង ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​

​លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ការផ្តល់ប្រាក់​របប​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង​នីតិសម្បទា​ខេត្ត​នា​ពេល​នេះ គឺ​ដើម្បី​ចូលរួមចំណែក​ដោះស្រាយ និង​លើក​កំពស់​ជីវភាព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​មួយកំរិត តែ​មិន​បាន​បំពេញ​តាម​តំរូវការ​ខ្វះខាត​របស់​បងប្អូន​ទាំងអស់​ទេ ហើយ​អ្វី​ដែល​សំខាន់​គឺ បងប្អូន​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ប្រកប​មុខរបរ​ចិញ្ជឹម​ជីវិត​ដោយ​ខ្លួនឯង ដោយ​ត្រូវ​ខិតខំ​បង្កបង្កើត​ផល​ដាំ​ដំណាំ ចិញ្ចឹមសត្វ និង​ប្រកប​មុខរបរ​អ្វី​ផ្សេងៗ​ទៀត​តាម​ចំណេះ ជំនាញ​របស់​បងប្អូន ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​អោយបាន​ប្រសើ​ឡើង​បន្ថែមទៀត ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ ក៏​បាន​មានប្រសាសន៍​ជំរុញ​ដល់ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ត្រូវ​បន្ត​ស្រាវជ្រាវ​រក​បងប្អូន​ប្រជាពលរដ្ឋ​ជា​ជនពិការ​ក្រីក្រ​ពិតប្រាកដ ដើម្បី​ទទួលបាន​ប្រាក់​របប​គោលនយោបាយ​នេះ ឱ្យស្រប​តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដោត​សំខាន់​ទៅលើ​យុទ្ធសាស្ត្រ​គាំពារ​សង្គម​សម្រាប់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល ដែល​ធានា​ឱ្យ​បងប្អូន​ទទួលបាន​នូវ​ផលប្រយោជន៍​អំពី​ប្រព័ន្ធ​ជំនួយ​សង្គម និង​របប​សន្តិសុខ​សង្គម ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង ។​

​បើ​តាម​របាយការណ៍​លោក អ៊ិត ពេន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ ការបើក​ផ្តល់ប្រាក់​របប​គោលនយោបាយ​ជូន​ចំពោះ​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍ ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នាពេលនេះ គឺ​មាន​ចំនួន ២៩៤​នាក់ ស្រី​ចំនួន ៨៧​នាក់ ក្នុង​នោះ​អ្នក​ដែល​ទទួល​បាន​របប ៦​ខែ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ១២​ម៉ឺន​រៀល និង​អ្នក​ដែល​ទទួល​បាន​របប ១២​ខែ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ២៤​ម៉ឺន​រៀល ៕

​ប៉ៃលិន 31-01-2023

Filed in: ព័ត៌មានជាតិ