ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤ នាក់ ពាក់ព័ន្ធ​ក្នុង​បទល្មើស និង​សមគំនិត ករណី​ហិង្សា​ដោយ​ចេតនា បណ្តាល​អោយ​យុវជន​ម្នាក់ទៀត ពិការ​ម្រាម​

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤ នាក់ ពាក់ព័ន្ធ​ក្នុង​បទល្មើស និង​សមគំនិត ករណី​ហិង្សា​ដោយ​ចេតនា បណ្តាល​អោយ​យុវជន​ម្នាក់ទៀត ពិការ​ម្រាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កាលពី​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ ២០២៣ អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤ នាក់
​ពាក់ព័ន្ធ​ក្នុង​បទល្មើស និង​សមគំនិត ករណី​ហិង្សា​ដោយ​ចេតនា បណ្តាល​អោយ​យុវជន​ម្នាក់​ទៀត​ពិការ​មួយជីវិត ដែល​បង្កឡើង កាល​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៣ ។​

​របាយការណ៍​អោយដឹងថា នៅវេលា​ម៉ោង ២២​និង​៣០​នាទី ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៣ មាន​សង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ចំនួន ២ នាក់ ជិះ​ម៉ូតូ ១​គ្រឿង ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ណែ​ម នង់ ភេទ​ប្រុស ២១​ឆ្នាំ ត្រង់​ចំណុច​ផ្លូវ​កៅស៊ូ ស្ថិត​ភូមិ​ក្អែក​ទំ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប បណ្តាលឲ្យ​ជនរងគ្រោះរ​ង​របួស​ដាច់​ម្រាមដៃ​ចំនួន ១ (​ចង្អុលដៃ​ខាងធ្វេង​) ក្រោយ​ធ្វើ​កម្ម​ភាព ជនសង្ស័យ​បាន​បើក​ម៉ូតូ​គេចខ្លួនបាត់ ចំណែក​ជនរងគ្រោះ​បាន​ទៅ​មន្ទីរពេទ្យ លុះ​ដល់​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៣ ទើប​មក​ដាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​រើ​ល​។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ សមត្ថកិច្ច​ក៏​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ រួមមាន ៖
១.​ឈ្មោះ ណី បូ​ណា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្មករ
២.​ឈ្មោះ វ៉ា ធា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ កម្មករ អ្នក​ទាំង​ពីរ​កើត​នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប​។
៣.​ឈ្មោះ ណាត ឆានុ​ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្មករ
៤.​ឈ្មោះ ឡេ លីម ហៅ​ពុយ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ កម្មករ អ្នក​ទាំង​ពីរ​កើត​នៅ​ភូមិ​ព្រលឹត ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រលឹត ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប ។​

​ជនសង្ស័យ​ទាំង ៤ រូប​នេះ​ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ករណី​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន ទម្ងន់ទោស​បណ្តាល​ឲ្យ​ពិការ​ភាពជា​អចិន្ត្រៃយ៍ និង​សមគំនិត​ក្នុងករណី​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន ទម្ងន់ទោស​បណ្តាល​ឲ្យ​ពិការ​ភាពជា​អចិន្ត្រៃយ៍ កើតហេតុ​កាលពី​វេលា​ម៉ោង ២២​និ​000​ង​៣០​នាទី ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៣ ចំណុច​ផ្លូវ​កៅស៊ូ ស្ថិត​ភូមិ​ក្អែក​ទំ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប​។

​តាម​ការ​ស្តាប់​ចម្លើយ​ឈ្មោះ វ៉ា ធា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ បាន​សារភាព​ថា​៖ នៅ​យប់កើតហេតុ រូបគេ​បាន​ប្រើ​ឧបាយកល​ទូរស័ព្ទ​ណាត់​ជនរងគ្រោះ​ទៅ​លេង​នៅក្នុង​កម្មវិធី​បុណ្យ​នៅក្នុង​វត្ត​រើ​ក ស្ថិត​នៅ​រើ​ល ឃុំ​រើ​ល ពេល​ជនរងគ្រោះ​បើក​ម៉ូតូ​ទៅដល់​ឃ្លោងទ្វា​វត្ត​រើ​ល រូបគេ​បាន​ទូរស័ព្ទឲ្យ​ជនរងគ្រោះ​ឡប់ ក្រោយមក​ចំណុច​ស្ពាន​ជាប់​ផ្លូវ​កៅស៊ូ ស្ថិត​ភូមិ​ក្អែក​ទំ ឃុំ​រើ​ល ស្រុក​ពួក ដោយ​កុហក់ថា រូប​គេ​កំពុង​រងចាំ​នៅ​ទៅ ហើយ​ឲ្យឈ្មោះ ណី បូ​ណា បើក​ម៉ូតូ​ឌុប ឈ្មោះ ឆាត ឆានុ​ន ទៅ​កាប់​លើ​ជនរងគ្រោះ​តែម្តង​។

​តាម​ការ​ស្តាប់​ចម្លើយ​ឈ្មោះ ឡេ លីម ហៅ​ពុយ ភេទ​ប្រុស អាយុ ២២​ឆ្នាំ បាន​សារភាព​ថា​៖ ខ្លួន​ជា​មុខសញ្ញា​ចាស់​ក្នុង​បទល្មើស​គ្រឿងញៀន និង​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ កាល​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២​ចំណុច​ភូមិ​ត្រពាំង​ស្វាយ ឃុំ​រើ​ល ស្រុក​ពួក​។ ចំពោះ​ករណី​ខាងលើ​នេះ​រូប​ខ្លួន​ក៏​បាន​ចូលរួម​រៀប​គំរង​ដើម្បី​កាប់​ទៅលើ​ជន​រងគ្រោះ​ផង​ដែរ តែ​ពេល​នោះ​ខ្លួន​ពុំ​មាន​ម៉ូតូ​ជិះ​ទើប​មិន​បាន​រួម​កាប់ តែ​ខ្លួន​នៅ​ជាមួយ​ឈ្មោះ វ៉ា ធា រងចាំ​ដំណឹង​ពី​ឈ្មោះ ណី បូ​ណា និង​ឈ្មោះ ណាត ឆានុ​ន ។​

​តាម​ការ​ស្តាប់​ចម្លើយ​ឈ្មោះ ណី បូ​ណា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ និង​ឈ្មោះ ណាត ឆានុ​ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ បាន​សារភាព​ស្រដៀង​គ្នា​ថា​៖ នៅ​យប់​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២២ ក្រុម​ជនរងគ្រោះ​បានធ្វើ​សកម្មភាព​វាយ​មក​លើ​ក្រុម​របស់​ខ្លួន​នៅក្នុង​បរិវេណ​វត្ត​ព្រលឹត ភូមិ​ព្រលឹត ឃុំ​រើ​ល ក្រោយ​ពេល​វាយ​ក្រុម​របស់​ខ្លួន​ហើយ​ឈ្មោះ ណែ​ម នង់ តែងតែ​ដើរ​អួត​រឿង​កាប់​ចាក់ និង​បោះសម្តី​មក​ក្រុម​ខ្លួន​ថា “​ចង់​កាប់​មួយ​ស្មើ​ក៏បាន ឬ​កាប់​ពីរ​ទល់​និង​មួយ​ក៏​បាន រូបគេ​រង់ចាំ​ជានិច្ច​”​។ ដោយ​មាន​គំនុំ​ក្នុង​រឿង​ចាស់ ពួកខ្លួន​បាន​ឲ្យឈ្មោះ វ៉ា ធា ខ​ល​តាម​ឆាត​ណាត់​ឈ្មោះ ណែ​ម នង់ កុហក់ថា​ទៅ​ដើរលេង​ទៅ​វត្ត​រើ​ល ដោយ​ឈ្មោះ ណី បូ​ណា ជា​អ្នកបើក​ម៉ូតូ​ឌុប​ឈ្មោះ ណាត ឆានុ​ន ប្រដាប់​ដោយ​ដាវ​ចំនួន ១​ដើម ស្ទាក់​ចាំ​កាប់​ទៅលើ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​ខាងលើ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​រួច​ហើយ​ឈ្មោះ ណាត ឆានុ​ន ទូរស័ព្ទ​ប្រាប់​ទៅ​ឈ្មោះ វ៉ា ធា ថា​ធ្វើការ​បាន​សម្រេច​ហើយ​។​

​វត្ថុតាង​ដកហូត​បាន​៖ ដាវ​ចំនួន ១ ដើម ប្រវែង ៧០ សង់ទីម៉ែត្រ មុខកាត់ ៦ សង់ទីម៉ែត្រ​, ទូរស័ព្ទ​ចំនួន ៤ គ្រឿ (​ម៉ាក Realme ពណ៌​ក្រហម ផ្ទុក​ស៊ី​កាត​លេខ ០៩៧ ៦៤៣៨៣៩០, ម៉ាក Oppo ពណ៌​ខ្មៅ លាយ​ក្រហម ផ្ទុក​ស៊ី​កាត​លេខ ០៨៨ ៦៨៥៥៤០៣, ម៉ាក iPhone 7plus ពណ៌​ខ្មៅ ផ្ទុក​ស៊ី​កាត​លេខ ០៩៧ ៣៥៣៣០៥៩, ម៉ាក vivo ព័ណ៌​ផ្ទៃមេឃ ផ្ទុក​ស៊ី​កាត​លេខ ០៦៧៩៣៨៧៧១) របស់​ជនសង្ស័យ​ប្រើ​សម្រាប់​ខ​ល និង​ឆាត់​ណាត់គ្នា​ដើម្បី​ធ្វើ​សកម្មភាព​៕

Filed in: ព័ត៌មានជាតិ