ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោកជំទាវ ប៉ាង រ៉ាវី អភិបាលរង​ខេត្ត​ព្រះវិហារ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាលរង​ក្រុង​ព្រះវិហារ​២​រូប​, អភិបាលរង​ខេត្ត​ព្រះវិហារ

​លោកជំទាវ ប៉ាង រ៉ាវី អភិបាលរង​ខេត្ត​ព្រះវិហារ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាលរង​ក្រុង​ព្រះវិហារ​២​រូប​, អភិបាលរង​ខេត្ត​ព្រះវិហារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​)៖ អភិបាលរង​ក្រុង​ព្រះវិហារ​ចំនួន​២​រូប ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៣​នេះ គឺ​លោក សាយ ដា​រ៉ា និង​លោក យី​ម លឹម​ហ៊ាត ។ ពិធី​នេះ​បាន​ធ្វើឡើង​ក្រោម​វត្តមាន លោកជំទាវ ប៉ាង រ៉ាវី អភិបាលរង​ខេត្ត​ព្រះវិហារ តំណាង​លោក គឹម រិទ្ធី អភិបាលខេត្ត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រីរាជការ​មួយចំនួន​ផង​ដែរ​។​

​ក្នុងនាម​ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ​, លោកជំទាវ ប៉ាង រ៉ាវី បាន​ណែនាំ​នូវ​គោលការណ៍​៥​ចំណុច ដល់​ក្រុមប្រឹក្សា​គណៈ​អភិបាលក្រុង មន្ត្រីរាជការ កងកម្លាំង​ទាំង​៣ អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​លោក​អភិបាលរង​ក្រុង​ទាំង​២ រួម​សហការ​គ្នា​អនុវត្ត​ដើម្បី​ភាពជោគជ័យ​នៅ​ក្រុង​ព្រះវិហារ​។​

​លោកស្រី ប៉ាង រ៉ាវី បាន​ថ្លែងថា ការតែងតាំង​មុខតំណែង​អភិបាលរងក្រុង​ព្រះវិហា​រទាំង​២​រូបនេះ គឺ​ស្រប​តាម​គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ ស្តីពី​ការកំណត់​ចំនួន​គណៈ​អភិបាល​រាជធានី គណៈ​អភិបាលខេត្ត គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​នៅ​មូលដ្ឋាន ជាពិសេស​គឺ​ការផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ការថែរក្សា សន្តិសុខ សណ្តាប់​សាធារណៈ និង​ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន​។​

​លោកជំទាវ ប៉ាង រ៉ាវី ក៏បាន​លើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន រួមមាន​៖ ធានា​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សង្គម ទទួលបាន​ជោគជ័យ​នៃ​ការបោះឆ្នោត ទាំង​ការបោះឆ្នោត​សកល និង​អសកល សម្រេចបាន​ជោគជ័យ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ ជោគជ័យ​ក្នុង​ការរៀបចំ​មហាសន្និបាត​លើក​ទី​១៦ របស់​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​បំផុត​លើ​សកលលោក សម្រេចបាន​នូវ​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ សម្រេចបាន​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ដំណាក់កាល​ទី​២ រក្សា​ការពារ​បាន​យ៉ាង​គត់មត់​នូវ បូរណភាព​ទឹកដី ខិតខំ​ដាក់ចេញ​នូវ​គោលនយោបាយ​និង​វិធានការ​នានា​ដើម្បី​ធានា​ឱ្យមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ដំណើរ​ប្រជាធិបតេយ្យ ភាវូបនីយកម្ម និង​កំណែទម្រង់​នានា​។​

​លោកជំទាវ ប៉ាង​រ៉ាវី ក៏​បាន​ណែនាំ​នូវ​គោលការណ៍​ចំនួន ៥ ចំណុច ដល់​ក្រុមប្រឹក្សា គណៈ​អភិបាលក្រុង មន្ត្រីរាជការ ត្រូវ​រក្សា​ឱ្យបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​អនុវត្ត​ការងារ​សំខាន់​៖
*​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​តាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក៏ដូចជា​វិធានការ​ការពារ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺឆ្លង​កាច​សាហាវ​ផ្សេងៗ​។​
*​ត្រូវ​បន្ត​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម​ឱ្យបាន​ល្អ​ប្រសើរ​។​
*​បន្ត​យកចិត្តទុកដាក់​រៀបចំ​សោភ័ណភាព សណ្តាប់ធ្នាប់​អនាម័យ​។​
*​បន្ត​ជំរុញ និង​ចូលរួម​រាល់​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល ឱ្យ​មាន​វឌ្ឍនភាព​តាម​ផែនការ​ដែល​បានកំណត់​។​
*​គណៈ​អភិបាលក្រុង​ត្រូវ​លើកកម្ពស់​ជា​ប្រចាំ​នូវ​របៀបរបប​បំពេញការងារ និង​ការបែងចែក​តួនាទី​ភារកិច្ច និង​របៀបរបប​ធ្វើការ ជូន​គណៈ​អភិបាល​របស់ខ្លួន ដែល​បាន​កំណត់​ក្នុង​សេចក្តីណែនាំ ព្រមទាំង​ខិតខំ​ពង្រឹង សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ​បាន​ល្អប្រសើរ​។​

​ដោយឡែក​ចំពោះ​លោក​អភិបាលរង​ក្រុង​ទាំង​២​រូប ដែល​ទើប​ទទួល​មុខតំណែង​ថ្មី ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ចំនួន​៤​ចំណុច​រួមមាន​៖
*​ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​។​
*​បន្ត​រក្សា និង​រៀបចំ​លក្ខណៈសម្បត្តិ​នានា​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ដើម្បី​ជា​គម្រូ​ដល់​មន្ត្រី​ក្រោម​ឱវាទ​។​
*​កសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ខ្លួន​ឱ្យបាន​ពេញលេញ ដើម្បី​ជួយ​ការងារ​រដ្ឋបាល​ក្រុង ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។​
*​ពង្រឹង​របៀបរបប​បំពេញការងារ និង​គណនេយ្យភាព​ផ្ទៃក្នុង​ខ្ពស់ ពិសេស​គឺ​ទំនាក់ទំនង​ផ្តៃក្នុង​ឱ្យ​បាន​ល្អ ទាំង​ជាមួយ​ក្រុមប្រឹក្សា ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ៕ RT

Filed in: ព័ត៌មានជាតិ