ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាកា​ររ កងពល​តូច​ថ្មើរជើង​លេខ​៥១ អញ្ជើញ​ដឹកនាំ​នាយទាហាន​ទស្សនកិច្ច​សិក្សា​អង្គភាព​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤​នៅ​ស្រុក​ថ្មពួក​

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាកា​ររ កងពល​តូច​ថ្មើរជើង​លេខ​៥១  អញ្ជើញ​ដឹកនាំ​នាយទាហាន​ទស្សនកិច្ច​សិក្សា​អង្គភាព​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤​នៅ​ស្រុក​ថ្មពួក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៩ កើត ខែ​មាឃ ឆ្នាំខាល​ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦​ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៣​នេះ​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​អញ្ជើញ​ដឹកនាំ នាយទាហាន ចំណុះ​ទីបញ្ជាការ​កងពល ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា ការងារ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ អង្គភាព​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ ស្ថិត​នៅ​ទីបញ្ជាការ វរ​សេនា​តូច ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។

​អញ្ជើញ​ចូលរួម​មាន លោក​មេបញ្ជាការរង​ក​ង​ពល លោក​នាយសេនាធិការរង ចំណុះ​កងពល ផ្នែក​ជំនាញ និង​នាយទាហាន​ដែល​មាន​ការពាក់ព័ន្ធ​។

​លោក​មេបញ្ជាការ កងពល បាន​អញ្ជើញ​ទស្សនា​តាម​ខ្លឹមសារ​នីមួយៗ និង​បាន​ថ្លែង​កោតសរសើរ​ដល់​អង្គភាព ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តតាម​ផែនការ​ដែល​ថ្នាក់លើ​ប្រគល់ជូន និង​អនុវត្ត​តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាម​ផែនការ កសាង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ​។

​ក្នុងនោះដែរ ឧត្តមសេនីយត្រី សឹង្ហ ទុំ បាន​ដាក់​ផែនការ ឱ្យ​គ្រប់​អង្គភាព​បន្ត​ខិតខំ​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការងារ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ បន្ថែម​លើ​គោល​របប​ហូប​ប្រចាំថ្ងៃ ក៏​ដូចជា​គ្រួសារ​យោធិន​ជួប​ការលំបាក និង​មួយចំនួន​លើស​តម្រូវការ លក់​ទៅ​ទីផ្សារ សន្សំ​ថវិកា កសាង​ក្នុង​អង្គភាព​នីមួយៗ​ឲ្យ​កាន់តែ​ល្អប្រសើរ​។​

​ក្រៅពី​នោះ​ត្រូវ​បន្ត​តាមដាន​យកចិត្តទុកដាក់ ពង្រឹងកម្លាំង​ត្រៀម​អន្តរាគមន៍ ទាំង​កម្លាំង មធ្យោបាយ សម្ភារ ឲ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ធានាបាន​នូវ​ការជួយ​សង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​បាតុភូត​ធម្មជាតិ​ផ្សេងៗ​បាន​ទាន់ពេលវេលា និង​រាយការណ៍​តាម​ឋាននុក្រម ចុះ​ជួយ​ភ្លាមៗ មិន​ថា​យប់​ឬ​ថ្ងៃ​ធានាបាន​នូវ​ការជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វ​លា ជា​ពិសេស​ត្រូវ​បន្ត​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ និង​វិធានការ​សុខាភិបាល ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​អង្គភាព និង​សហគមន៍​៕

Filed in: ព័ត៌មានជាតិ