ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​អគារ​រដ្ឋបាល និង​សាលប្រជុំ​ថ្មី​របស់​រដ្ឋបាល​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ជា​គម្រោង​របស់​ក្រសួងមហាផ្ទៃ ត្រូវ​បញ្ចុះ​បឋមសិលា​សាងសង់ ដើម្បី​សម្រួល​ដល់​ការបំពេញ​ការងារ​របស់​មន្ត្រី

​អគារ​រដ្ឋបាល និង​សាលប្រជុំ​ថ្មី​របស់​រដ្ឋបាល​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ជា​គម្រោង​របស់​ក្រសួងមហាផ្ទៃ ត្រូវ​បញ្ចុះ​បឋមសិលា​សាងសង់ ដើម្បី​សម្រួល​ដល់​ការបំពេញ​ការងារ​របស់​មន្ត្រី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​)៖ អគារ​រដ្ឋបាល និង​សាលប្រជុំ ថ្មី របស់​រដ្ឋបាល​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ជា​គម្រោង​របស់​ក្រសួងមហាផ្ទៃ ត្រូវបាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៣ ដើម្បី​ផ្តល់​ជា​ទីកន្លែង​សម្រាប់​បំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ​របស់​មន្ត្រី ឱ្យ​កាន់តែ​មាន​ភាពងាយស្រួល​បន្ថែមទៀត​។​

​ពិធី​នេះ​បាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក អ៊ុក គឹម​សាន្ត អភិបាលរង​ខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​រវៀង តំណាង​លោក គីម រិទ្ធី អភិបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​លោក ហោ ប៊ុនហ៊ួរ អភិបាល​ស្រុក​រវៀង ព្រមទាំង​ថ្នាក់ដឹកនាំ​ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

​លោក អ៊ុក គឹម​សាន្ត បាន​ថ្លែងថា អគារ​រដ្ឋបាល និង​សាលប្រជុំ​ថ្មី របស់​រដ្ឋបាល​ស្រុក​រវៀង ដែល​បញ្ចុះ​បឋមសិលា​សា​ង​សង់​នៅពេលនេះ ជា​គម្រោង​របស់​ក្រសួងមហាផ្ទៃ​។​

​លោក​ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​ច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​, អគារ​រដ្ឋបាល​តាម​រាជធានី ខេត្ត និង​ក្រុង ស្រុក ទូទាំង​ប្រទេស ត្រូវបាន​សាងសង់​ឡើង​ជា​បន្តបន្ទាប់ ដើម្បី​សម្រួល​ដល់​ការបំពេញ​ភារកិច្ច​របស់​មន្ត្រី​។​

​លោក​អភិបាលរង​ខេត្ត​ព្រះវិហារ ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​រវៀង បាន​ថ្លែង​ណែនាំ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅ​ស្រុក​រវៀង ត្រូវ​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ពិសេស​លើ​ការបំពេញ​ការងារ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន ឱ្យបាន​រហ័ស តាម​ដែល​អាច​ធ្វើទៅបាន ស្រប​តាម​ការណែនាំ​ពី​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ក៏ដូចជា​ការណែនាំ​របស់​ក្រសួង​មហាផ្ទៃ និង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមបញ្ជាក់​ថា នៅក្នុង​ពិធី​នេះ​ក៏​មាន​ការរៀបចំ​សែនព្រេន ដោយ​រៀបចំ​នូវ​គ្រឿង​សក្ការៈបូជា មាន​ទៀន ធូប និង​គ្រឿង​បរិក្ខា​ជាច្រើន​មុខ​ទៀត តាម​ទំនៀម​ទំលាប់​ប្រពៃណី​ដូនតា ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ពី​អ្នកតា​ម្ចាស់​ទឹក ម្ចាស់​ដី ដល់​ក្រុម​ជាង​ដែល​បាន​នឹង​កំពុង​សាងសង់​អគារ​រដ្ឋបាល​និង​សាលប្រជុំ រដ្ឋបាល​ស្រុក​រវៀង​នា​ឱកាស​នេះ​។​

​លោក អ៊ុក គឹម​សាន្ត និង​លោក ហោ ប៊ុនហ៊ួរ ក៏​បាន​ចែក​ជូន​នូវ​ថវិកា​ដល់​លោកតា​អាចារ្យ​ចំនួន​៤​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន ១៨​មុឺន​រៀល និង​លោកយាយ លោកតា ដែល​បាន​ចូលរួម​ចំនួន​៣០​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន ២​មុឺន​រៀល​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ