ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ កត្តា​សន្តិភាព គ្រិស្ត​សាសនិកជន​នៅ​កម្ពុជា​មាន​ឱកាស​ពេញលេញ​ក្នុង​ការប្រតិបត្តិ​ជំនឿ​របស់​ខ្លួន

បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ កត្តា​សន្តិភាព គ្រិស្ត​សាសនិកជន​នៅ​កម្ពុជា​មាន​ឱកាស​ពេញលេញ​ក្នុង​ការប្រតិបត្តិ​ជំនឿ​របស់​ខ្លួន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា ដោយសារ​កត្តា​សន្តិភាព និង​សេរីភាព គ្រិស្ត​សាសនិកជន​នៅ​កម្ពុជា មានឱកាស​ពេញលេញ​ក្នុង​ការប្រតិបត្តិ​ជំនឿ​របស់​ខ្លួន ហើយ​អាច​បន្ត​ចែករំលែក​សេចក្តីស្រឡាញ់ និង​មេត្រីភាព​ដល់​អ្នក​ប្រតិបត្តិ​ជំនឿ​ដូចគ្នា និង​ដល់​សង្គមជាតិ​ទាំងមូល ព្រមទាំង​បាន​រួមចំណែក​ក្នុង​ការលើកស្ទួយ​សុខដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា តាមរយៈ​ការទប់ស្កាត់ ការកាត់បន្ថយ និង​ការលុបបំបាត់​រាល់​អំពើ​ខុសច្បាប់ និង​អំពើ​អកុសល​ទាំងពួង ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ដ៏​ពេញលេញ ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​ផ្លូវ​ស្មារតី ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច សម្រាប់​ជា​ផលប្រយោជន៍​រួម ប្រកបដោយ​ភាពសុខដុមរមនា​ជា​ដរាប​តទៅ​។​

​ការគូសបញ្ជាក់​បែបនេះ របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធី​អបអរសាទរ​មរតក​ដំណឹង​ល្អ ១០០​ឆ្នាំ (១៩២៣-២០២៣) នា​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ ម្សិលមិញ​។​

​នា​ឱកាស​នោះ​ដែរ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ការ​ប្រារព្ធ​ពិធី​មរតក​ដំណឹង​ល្អ ខួប ១០០​ឆ្នាំ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​របស់​គ្រិស្ទសាសនិ​ក​ជន​នៅ​កម្ពុជា ដើម្បី​សម្ដែង​នូវ​ការ​រំ​ឭក និង​ការ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេស៊ូ​គ្រិស្ទ និង​ដើម្បី​សម្ដែង​នូវ​ការដឹងគុណ​ចំពោះ​បេសកជន​មកពី​និកាយ​ផ្សេងៗ និង​ប្រទេស​នានា ដែល​បាន​នាំ​សេចក្តីស្រឡាញ់ មេត្រី​ភាព និង​ដំណឹង​ល្អ​ជូន​ប្រជាជន​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩២៣ រហូតមកដល់​ពេល​បច្ចុប្បន្ន ដោយ​បានវិវត្ត​ខ្លួន​ស្រប​តាម​កាលៈទេសៈ​ជាច្រើន​ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នា​ពេលកន្លងមក​។​

​លោក​បណ្ឌិត បាន​លើកឡើង​ថា សុខដុម​នីយកម្ម ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការទទួលបាន​នូវ​សុខ​សន្តិភាព​ពេញលេញ ទាំង​សន្តិភាព​ផ្លូវកាយ និង​សន្តិភាព​ផ្លូវចិត្ត​។ ក្នុង​បរិបទ​នេះ សុខដុម​នីយកម្ម​សាសនា អាច​កើតមានទ្បើង​ទៅបាន គឺ​អាស្រ័យ​លើ​កត្តា​ចម្បង​ពីរ​យ៉ាង ជាអាទិ៍​៖
*​ចំណុច​ទី​១៖ គឺ​ការបើកចំហរ​នៃ​សហគមន៍​សាសនា​នីមួយៗ ដោយ​ទាំង​ថ្នាក់​ដឹក និង​សាសនិកជន​ទាំងអស់ ប្រកាន់​នូវ​គោលជំហរ​ទន់ភ្លន់ មិន​ចង្អៀតចង្អល់ ព្រមទាំង​ប្រតិបត្តិ​ខ្ជាប់​ខ្ជាប់​នូវ​ការបង្រៀន​របស់​ព្រះ​តាមរយៈ​ព្រះគម្ពី​ជា​អាទិភាព​ចម្បង​បំផុត នៅក្នុង​របៀបរបប​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស​ការ​ចែកចាយ​សេចក្តីស្រលាញ់ និង​ការប្រតិបត្តិ​នូវ​អំពើ​ជា​កុសល​ល្អ​ដល់​ជន​ទាំងទ្បាយ​ទាំងពួង​។​
​និង​ចំណុច​ទី​២៖ គឺ​ការផ្តល់​សិទ្ធិ​ស្មើភាព​គ្នា​របស់​រាជរដ្ឋាភិបាល​ទៅដល់​គ្រប់​សាសនា​ទាំងអស់ ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​ខ្លួន ដែល​ជា​កត្តា​ចម្បង​ក្នុង​ការនាំមក​នូវ​ភាពជឿ​ទុកចិត្ត ការគោរព​ស្រឡាញ់ និង​ការយោគយល់​អធ្យាស្រ័យ​គ្នា ដោយ​បង្កើតបាន​ជា​បរិស្ថាន​សុខដុមរមនា​នៅក្នុង​សង្គមជាតិ​ទាំងមូល​។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្តេជ្ញា​បន្ត​ការផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការគោរព​ប្រតិបត្តិ​ជំនឿ​សាសនា​ទាំងអស់ ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ប្រជាជន​បន្ត​រស់នៅ​ប្រកប​ដោយ​សុខសន្តិភាព​គ្រប់​ជ្រុងជ្រោយ​យូរអង្វែង​តរៀង​ទៅ​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​កសាង​ប្រទេសជាតិ​ដោយ​ចេញ​ពី​បាតដៃ​ទទេ ក្រោម​គំនរ​ផេះផង់ រហូត​មាន​ការអភិវឌ្ឍ​រីកចម្រើន​ដូច​ពេលបច្ចុប្បន្ន គឺ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​បក្ស​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ការចូលរួម​ចំណែក​មិន​អាច​ខ្វះ​បាន​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​។ ក្នុងន័យនេះ​, បេក្ខភាព​បន្តវេន​របស់​គណបក្ស​គ្រប់​ជំនាន់ ត្រូវ​បេ្ត​ជ្ញាប​ន្ត​អនុវត្ត​នូវ​មា​គា​ដ៏​ប្រពៃ​នេះ ព្រមទាំង​ប្រកាន់យក​គោលការណ៍​នីតិរដ្ឋ​ជា​គោល ដើម្បី​កាន់តែ​ទទួលបាន​នូវ​ការគោរព​ស្រលាញ់ និង​ជំនឿ​ទុកចិត្ត​ពី​សំណាក់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​គ្រប់​ជំនាន់​៕

Filed in: ព័ត៌មានជាតិ